មន្ត្រីគណបក្សសង្គ្រោះជាតិ ហៅការលើកពេល នៃការធ្វើមាតុភូមិនិវត្តន៍​របស់ក្រុមខ្លួន ថាជា​បញ្ហាបច្ចេកទេស«សុទ្ធសាធ»។ លោក ហូ វ៉ាន់ មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រឆាំង បានអះអាងដូច្នេះ ខណៈអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្ស បានអះអាង នៅថ្ងៃទី២ ខែមករាថា អ្នកស្រីបាន​លើកពេលវិលចូលកម្ពុជា ពីថ្ងៃទី៤ ខែមករា ទៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១វិញ។

សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២ ខែមករា ឆ្នាំ២០២១ របស់គណបក្សប្រឆាំង ដែលត្រូវរបបក្រុងភ្នំពេញ​រំលាយចោល កាលពីចុងឆ្នាំ​២០១៧ បានបញ្ជាក់មូលហេតុថា ការលើកពេលធ្វើមាតុភូមិនិវត្តន៍ ដោយហេតុថា ក្រុមហ៊ុន«Eva Airways» របស់កោះតៃវ៉ាន់ បានផ្អាក​ការហោះហើរ ទៅកាន់ប្រទេសកម្ពុជា។

គណបក្សនេះបញ្ជាក់ទៀតថា ដំណើររបស់អ្នកស្រី មូរ សុខហួរ និងមន្ត្រីផ្សេងទៀត ត្រូវបានលើកពេល ដោយចាកចេញ​​ពីសហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែមករា ហើយនឹងមកដល់កម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ តាមរយៈជើងយន្ដហោះ របស់ក្រុមហ៊ុន «Singapor Airlines»។

នៅលើបណ្ដាញសង្គម ប្រតិកម្មបានផ្ទុះឡើងព្រោងព្រាត ចំពោះការលើកពេលដំណើរវិលចូលកម្ពុជា ជាថ្មីទៀត បន្ទាប់ពីការខកខាន​លើកមុន របស់ដំណើរមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស។ ប្រតិកម្មដ៏ចម្រុះ បានបង្ហាញពី​ការខកចិត្ត សម្រាប់​ក្រុមអ្នកគាំទ្រ ដែលរង់ចាំមេដឹកនាំខ្លួន យ៉ាងអន្ទះសារ និងការពេបជ្រាយ ពីសំណាក់​អ្នកដទៃទៀត។

ជាពិសេស ក្រុមអ្នករិះគន់មួយភាគ ដែលចេញពីគណបក្សប្រឆាំងខ្លួនឯង បានបង្ហាញពីក្ដីមន្ទិល ចំពោះភាពក្លាហាន និងយុទ្ធសាស្ត្រ​នយោបាយ របស់មេដឹកនាំប្រឆាំងទាំងនេះ ដែលចេះតែខកខាន មិនធ្វើឲ្យចេញជារូបរាង នូវរាល់សេចក្ដីសម្រេចរបស់ខ្លួន។

តែលោក ហូ វ៉ាន់ បានចេញមុខមកបញ្ជាក់ ការពារការលើកពេលនេះ ថាជា​បញ្ហាបច្ចេកទេស«សុទ្ធសាធ» និងថាការផ្លាស់ប្ដូរ បណ្ដាលមក​ពីករណី​«ប្រធានសក្ដិ»​របស់ប្រទេសតៃវ៉ាន់។ មន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រឆាំង បានសរសេរឲ្យដឹង នៅលើបណ្ដាញសង្គមថា៖

«(…) ការប្ដូរកាលបរិច្ឆេទ បណ្ដាលមកពីករណីប្រធានសក្ដិ បំរាមដោយប្រទេសតៃវ៉ាន់ គឺជាបញ្ហា​បច្ចេកទេស​សុទ្ធសាធ។ គាត់ [អ្នកស្រី មូរ សុខហួរ] នឹងអញ្ជេីញទៅ​ស្រុកខ្មែរ នៅថ្ងៃទី១៥មករា ២០២១ ហេីយគណប្រតិភូ (…) នឹងទៅដល់ព្រលាន​យន្តហោះភ្នំពេញ ថ្ងៃទី១៧មករា ម៉ោង៥ៈ៣០នាទីល្ងាច បេីក្រុមហ៊ុនយន្តហោះសិង្ហបូរី មិនប្រែប្រួល ព្រោះគណៈប្រតិភូ​​ទិញសំបុត្រ​យន្តហោះជាថ្មី រួចស្រេចហេីយ។»

បើតាមសំណេររបស់លោក ហូ វ៉ាន់ ខាងលើ ធ្វើឲ្យអ្នកផងគិតថា ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ខាងមុខ ដែលអ្នកស្រី មូរ សុខហួរ និងក្រុម​មន្ត្រីប្រឆាំង កំណត់ជាន់ជើង​លើទឹកដីកម្ពុជា ក៏នៅតែជាថ្ងៃ​មិនច្បាស់លាស់ដដែល ក្រោមមូលហេតុ «បើក្រុមហ៊ុន​យន្ដហោះ​សិង្ហបូរី មិនប្រែប្រួល»៕



លំអិតបន្ថែមទៀត

កម្ពុជា

សន្និសីទ​អ្នក​គាំទ្រCNRP៖ គ្មាន​ការ​បែកបាក់​គ្នា​ទេ!

គ្មាន​ការ​បែកបាក់​គ្នា​ទេ! ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមកពីច្រើនតំបន់ នៅជុំវិញពិភពលោក បានជួបប្រជុំគ្នា នៅក្រុង អាត្លង់តា (ភាគខាងកើតសហរដ្ឋអាមេរិក) និងបានប្រកាសរួមគ្នាថា ការកោះឲ្យមានជាសន្និសីទពិភពលោកនេះ មិនមែនជាសញ្ញាណនៃការបែកបាក់ រវាងក្រុមអ្នកស្និតនឹងលោក សម ...
កម្ពុជា

EU ឲ្យ​ក្រុងភ្នំពេញ​ចាត់​«វិធានការ​បន្ទាន់»​លើ​គ្រប់កង្វល់​ដើម្បី​រក្សាទុក EBA

បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ របស់គណៈប្រតិភូខ្លួន ដើម្បីជជែកជាមួយរបបដឹកនាំក្រុងភ្នំពេញ ក្នុងសប្ដាហ៍កន្លងមកនេះ សហភាពអ៊ឺរ៉ុប (EU) បានសំដែងក្ដីសង្ឃឹមរបស់ខ្លួន ចង់ឃើញរបបលោក ហ៊ុន សែន ដោះស្រាយបញ្ហាជាកង្វល់ទាំងឡាយ និងចាត់«វិធានការ​បន្ទាន់» ដើម្បីអាចរក្សាទុក​នូវប្រព័ន្ធអនុគ្រោះពន្ធ ...
កំសាន្ដ

ព័ត៌មាន​អាជ័យ៖ កូនស្រី​មេ​បក្ស «ឆេះ»​ហើយ​ទាន!

«ឆេះ» ៖ តាមពិតទៅ កន្លែងដែលភ្លឺពេក កន្លែងដែលគេចង់ឲ្យឃើញ អាជ័យខ្ញុំមិនសូវជាចង់ឃើញទេ។ ផ្ទុយទៅវិញ អាជ័យខ្ញុំចូលចិត្តត្រសុល ទៅរកកន្លែងណា ដែលងងឹង និងកន្លែងដែលគេមិនចង់ឲ្យដឹង ដោយហេតុថា គឺកន្លែងអញ្ចឹងទៅវិញទេ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.