កម្ពុជាដំណឹង

កម្ពុជា ៖ អ្នកនាំពាក្យថា អ្នកឆ្លង​«Covid-19»អាចមាន​ជាង១០០នាក់

តួលេខផ្លូវការ ដែលបញ្ចេញឲ្យដឹង បានបង្ហាញថា ប្រទេស«កម្ពុជា»មានអ្នកឆ្លងមេរោគ «Covid-19» ចំនួន៣៥នាក់ បើរាប់មកទល់នឹងម៉ោងនេះ។ ចំនួនអ្នកឆ្លងមេរោគ ទាំង៣៥នាក់ ត្រូវបានរកឃើញ បន្ទាប់ពីការធ្វើតេស្ដិ៍ ទៅលើករណីសង្ស័យចំនួន ១១១២នាក់។

តែអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានសំដែងក្ដីបារម្ភថា ចំនួនអ្នកឆ្លងមេរោគខាងលើ អាចមានចំនួនលើសនេះ ៣ដង បើគ្រាន់តែគណនាថា គ្រួសារមួយ​នៃអ្នកជំងឺម្នាក់ មានសមាជិកយ៉ាងហោច ៣នាក់ ដែលប៉ះពាល់ផ្ទាល់ ជាមួយអ្នកជំងឺ។

ការថ្លែងរបស់អ្នកស្រី ឱ វណ្ណឌីន ធ្វើឡើងក្នុងព្រឹកថ្ងៃពុធ ទី១៨ ខែមីនានេះ ដើម្បីឆ្លើយតប នឹងសំណួររបស់អ្នកសារព័ត៌មាន ដែលចង់ដឹងថា តើក្រសួងសុខាភិបាលបានធ្វើការប៉ាន់ប្រមាណឬទេថា តើអ្នកឆ្លងមេរោគ«កូរូណា»ថ្មី ឬ«Covid-19» អាចនឹងកើនដល់ចំនួនប៉ុន្មាន។

អ្នកស្រីអ្នកនាំពាក្យ និងមានឋានៈជារដ្ឋលេខាធិការ ក្រសួងសុខាភិបាលរូបនេះ បានពន្យល់ថា នៅប្រទេសកម្ពុជា តាមការប៉ាន់ប្រមាណជំហានដំបូង អ្នកជំងឺរលាកផ្លូវដង្ហើម​ប្រភេទថ្មី ឬ«Covid-19» អាចនឹងឆ្លង ទៅដល់ក្រុមគ្រួសាររបស់អ្នកជំងឺ។

អ្នកនាំពាក្យបានបញ្ជាក់ថា ចំនួនអ្នកឆ្លងអាចគណនាបាន ដោយគិតជាមធ្យម ក្នុងមួយគ្រួសារមានសមាជិក៣នាក់។ ដូច្នេះគេអាចគុណ នឹងចំនួនអ្នកជំងឺ ចំនួន៣៥នាក់ នោះអ្នកឆ្លងមេរោគនេះ អាចមានចំនួនលើសពី១០០នាក់។

អ្នកស្រីបន្តថា យ៉ាងណា ក្រសួងសុខាភិបាល កំពុងខិតខំទប់ស្កាត់ កុំឲ្យមានការចម្លងបន្ដទៅទៀត។ គិតមកដល់វេលានេះ មិនទាន់មានការចម្លងណាមួយ ចូលទៅសហគមន៍នៅឡើយទេ ខណៈអ្នកជំងឺទាំងអស់ខាងលើ នេះគឺជាអ្នកជំងឺនាំចូល ពីក្រៅប្រទេស ហើយបច្ចុប្បន្នអ្នកទាំងអស់នោះ ត្រូវបានដាក់ ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានព្យាបាល៕

រហូតម៉ោង​ ១២​ថ្ងៃ​ត្រង់ ថ្ងៃទី​ ១៨​ មីនា​ ២០២០​ យេីងរកឃេីញអ្នកជំងឺ​ COVID19-19 សរុបទាំងអស់ចំនួន​ ៣៥ករណី​,​…

Posted by នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC on Tuesday, March 17, 2020


លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ បារាំងដាក់ភាគខាងជើង​(ទាំង​ប៉ារីស)​ក្នុងបម្រាម«រលកទី៣»

នៅចំពោះការរាតត្បាត ដែលត្រូវបានកំណត់ថា ជា«រលកទី៣» រដ្ឋាភិបាលបារាំងបានសម្រេចបិទជាថ្មី ចំពោះ​តំបន់​ភាគខាងជើង ចាប់ពីអាធ្រាត​​យប់ថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១ និងមានរយៈពេល១ខែ។ តំបន់ភាគ​ខាងជើង រាប់ទាំងរដ្ឋធានីប៉ារីសផង មានចំនួនសរុប១៦តំបន់ ...
កម្ពុជា

សម រង្ស៊ី ថា ហ៊ុន សែន រង់ចាំ​ដល់ថ្ងៃ​៣១កុម្ភៈ ទើបហ៊ាន​ចាក់​វ៉ាក់សាំងចិន

«ហ៊ុន សែន រង់ចាំ​ដល់ថ្ងៃ​៣១កុម្ភៈ ទើបហ៊ានចាក់វ៉ាក់សាំង របស់ចិន» នេះ ជាការចំអកឡើង របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង នៅចំពោះផ្លាស់ប្ដូរ​ជំហររបស់នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេចថា ...
កម្ពុជា

COvid-19៖ ហ៊ុន សែន បញ្ជាឲ្យបិទការធ្វើដំណើរ​ឆ្លង​ ខេត្ត-​ក្រុង-​រាជធានី

នៅមិនដល់ប៉ុន្មានម៉ោងទៀតទេ ការដំណើរឆ្លង ខេត្ត-​ក្រុង-​រាជធានី នឹងត្រូវផ្អាក រហូតដល់យប់​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ខាងមុខ។ នេះ បើតាមបញ្ជា«បន្ទាន់»មួយ របស់លោក ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.