កម្ពុជាដំណឹង

កម្ពុជា​ខ្ចីលុយ​បារាំង ២៥លាន​អ៊ឺរ៉ូ ដើម្បី​ធ្វើ​ទំនើបកម្ម​ការចែកចាយ​អគ្គិសនី

ប្រាក់កម្ចីក្នុងកម្រិត ២៥លានអ៊ឺរ៉ូ ត្រូវបានកម្ពុជាចុះហត្ថលេខា ខ្ចីពីប្រទេសបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (ជាភាសាបារាំង Agence Française de Développement – AFD) កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យអ៊ឺរ៉ុប ដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍ (EU Office for International Cooperation and Development)។

ទឹកប្រាក់ខាងលើនេះ មិនបានរាប់បញ្ចូលទេ ជាមួយនឹងប្រាក់ជំនួយឥតចំណង ពីសហភាពអ៊ឺរ៉ុប ក្នុងកម្រិត ៤,១ លានអ៊ឺរ៉ូ ផ្សេងទៀត ដែលចូលរួមអនុវត្តន៍គម្រោងនេះ ក្នុងគោលដៅ ដើម្បីធ្វើទំនើបកម្មលើបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ។

២៥លានអ៊ឺរ៉ូ + ៤,១លានអ៊ឺរ៉ូ

ទឹកប្រាក់ទាំងប្រាក់កម្ចី និងប្រាក់ជំនួយ មានចំនួនសរុប ២៩,១ លានអ៊ឺរ៉ូ ដែលត្រូវជាប្រមាណ ៣០លានដុល្លារ។

គម្រោងខាងលើ មានទិសដៅក្នុងការពង្រឹក និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងអគ្គិសនី ឲ្យមានការវិវន្តន៍ ទៅរកប្រព័ន្ធឆ្លាតវៃ (Smart Grid) ដែលអាចសម្រួលយ៉ាងច្រើន ក្នុងការគ្រប់គ្រងប្រព័ន្ធបណ្តាញអគ្គិសនី ក៏ដូចជាបង្កើនប្រសិទ្ធិភាព និងនិរន្តរភាព ក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនី នៅកម្ពុជា។

ពិធីចុះហត្ថលេខាខាងលើ ធ្វើឡើងជាត្រីភាគី រវាងលោក «Pierre Amilhat» នាយកការិយាល័យ​អ៊ឺរ៉ុប ដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍ នៃសហភាពអ៊ឺរ៉ុប – លោក «Remy Rioux» នាយកគ្រប់គ្រងទូទៅ​នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាន បានស្រង់ការលើកឡើងរបស់រដ្ឋាភិបាលកម្ពុជា មកបញ្ជាក់ថា ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ ទទួលបានការផ្គត់ផ្គង់អគ្គិសនី មានប្រមាណជា៨២% ក្នុងពេលបច្ចុប្បន្ន។ របបក្រុងភ្នំពេញ បានគ្រោងថា នឹងធ្វើការផ្គត់ផ្គង់អគ្គិសនី សម្រាប់ពលរដ្ឋ ឲ្យបាន ១០០% នៅឆ្នាំ២០២០ខាងមុខ៕



លំអិតបន្ថែមទៀត

ដំណឹង

បារាំង-អាល្លឺម៉ង់ រួមគ្នា​ប្រាប់​មហាអំណាច​ចិន ឲ្យ​គោរព​គុណតម្លៃ EU

មហាយក្សពីររបស់សហភាពអ៊ឺរ៉ុប បារាំង-អាល្លឺម៉ង់ បានរំលឹកប្រទេសចិន អំពីគុណតម្លៃរបស់សហភាពអ៊ឺរ៉ុប (EU) ដើម្បីអាចឲ្យចំណងទាក់ទង ផ្នែកពាណិជ្ជកម្ម មានភាពកាន់តែប្រសើរឡើង។ នៅក្នុងដំណើរទស្សនកិច្ច នៅប្រទេសបារាំង លោក ស៊ី ជិនពីង ...
កម្ពុជា

ក្រុង​ភ្នំពេញ​ព្រមាន​ចាត់វិធានការ​ប្រឆាំង​ការផ្សាយព័ត៌មាន​ថា អ៊ឺរ៉ុប​«ទុកច្រក»​

ការប្រើពាក្យ ដូចជា «EU ទុកច្រក ឱ្យរដ្ឋាភិបាលកម្ពុជា» ឬពាក្យដទៃទៀត ដែលរបបក្រុងភ្នំពេញវាយតម្លៃថា «មិនត្រឹមត្រូវ» អាចនឹងរងវិធានការ «ដោយម៉ឺងម៉ាត់ និងគ្រប់រូបភាព» ពីរបបដឹកនាំឯកបក្សមួយនេះ។ នេះ ...
ដំណឹង

EU ពិន័យ GOOGLE ១,៤៩ពាន់​លានអ៊ឺរ៉ូ អំពី​ការរាំងខ្ទប់​គូប្រជែង

សហគ្រាសយក្ស ជំនាញនៅលើបណ្ដាញអ៊ិនធើណែត របស់អាមេរិក បានរងការពិន័យដ៏ធ្ងន់ធ្ងរមួយ​នៅថ្ងៃនេះ ជាទឹកប្រាក់ ១,៤៩ពាន់​លានអ៊ឺរ៉ូ ពីសំណាក់គណៈកម្មការអ៊ឺរ៉ុប នៃសហភាពអ៊ឺរ៉ុប។ ហ្គូហ្គ័ល (Google) ត្រូវបានចោទប្រកាន់ថា បានហួងហែងលើប្រព័ន្ធផ្សាយពាណិជ្ជកម្ម នៅតាមបណ្ដាញអ៊ិនធើណែត ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.