• អាល្លឺម៉ង់៖ កម្ពុជា​មិនពិបាក កែ​លម្អ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ទេ

    រដ្ឋាភិបាលអាល្លឺម៉ង់ បានអះអាងថា បញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា នៅតែជា«មូលដ្ឋានគ្រឹះ» នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសអាល្លឺម៉ង់-កម្ពុជា។ ជាពិសេស ក្រុងប៊ែរឡាំង បានរំឭកក្រុងភ្នំពេញថា កម្ពុជា​មិនពិបាក ក្នុងការកែលំអបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើយ ដើម្បីអាចទទួលបាន កិច្ចសហប្រតិបត្តិការទាំងឡាយនោះ។ សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលចេញផ្សាយ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ បានឲ្យដឹងអំពីប្រាក់កម្ចី ដែលរដ្ឋាភិបាលអាល្លឺម៉ង់ ផ្ដល់ឲ្យកម្ពុជា តាមរយៈគម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ​កម្ពុជា ដែលជាគម្រោងរួមរបស់ប្រទេស​បារាំង និងសហភាពអ៊ឺរ៉ុប។ គម្រោងនោះ មានទំហំទឹកប្រាក់សរុប លើស​ពី៨០លានអ៊ឺរ៉ូ ក្នុងនោះប្រទេសអាល្លឺម៉ង់ នឹងចូលរួមផ្ដល់ឥណទាន ចំនួន​៣០លាន​អ៊ឺរ៉ូ។ ការសម្រេចផ្ដល់ប្រាក់កម្ចីខាងលើ ...
  • កម្ពុជា​ខ្ចីលុយ​បារាំង ២៥លាន​អ៊ឺរ៉ូ ដើម្បី​ធ្វើ​ទំនើបកម្ម​ការចែកចាយ​អគ្គិសនី

    ប្រាក់កម្ចីក្នុងកម្រិត ២៥លានអ៊ឺរ៉ូ ត្រូវបានកម្ពុជាចុះហត្ថលេខា ខ្ចីពីប្រទេសបារាំង តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (ជាភាសាបារាំង Agence Française de Développement – AFD) កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យអ៊ឺរ៉ុប ដើម្បីកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការអភិវឌ្ឍ (EU Office for International Cooperation and Development)។ ទឹកប្រាក់ខាងលើនេះ មិនបានរាប់បញ្ចូលទេ ជាមួយនឹងប្រាក់ជំនួយឥតចំណង ពីសហភាពអ៊ឺរ៉ុប ក្នុងកម្រិត ៤,១ ...