កម្ពុជាដំណឹង

ជ័យជំនះ បៃដិន៖ CNRP សង្ឃឹមអាមេរិក​ជំរុញប្រជាធិបតេយ្យ​នៅកម្ពុជា

គណបក្សសង្គ្រោះជាតិ «CNRP» បានចេញសេចក្ដីថ្លែងការណ៍មួយ ក្នុងថ្ងៃអទិត្យ ទី៨ ខែវិច្ឆការ សំដែងការអបអរ ចំពោះ«ជ័យជំនះ» របស់លោក ចូ បៃដិន (Joe Biden) ក្នុងការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​អាមេរិក ឆ្នាំ២០២០។

លទ្ធផលព្យាករណ៍ ដែលទទួលបាន ដោយប្រព័ន្ធផ្សព្វផ្សាយធំៗ បានឲ្យដឹងថា មកដល់​ម៉ោងនេះ លោក ចូ បៃដេន ដែលជាបេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ បានឈ្នះ​អង្គបោះឆ្នោត ចំនួន២៩០សម្លេង នាំមុខដ៏លើសលប់ ពីលើលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ ដែលទទួលបានត្រឹមតែ ២១៤សម្លេង​ប៉ុណ្ណោះ។

សេចក្ដីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ ដែលសរសេរជាភាសាអង់គ្លេស និងដែលធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន ក្នុងព្រឹកថ្ងៃចន្ទ បានសរសេរកោតសរសើរប្រជាពលរដ្ឋអាមេរិក ដែលបានចូលរួមបោះឆ្នោត យ៉ាងទូលំទូលាយ ដោយគោរពស្មារតីលទ្ធិប្រជាធិបតេយ្យ យ៉ាងត្រឹមត្រូវ។

គណបក្សសង្គ្រោះជាតិ​បានបន្តថា៖

«ស្មារតីប្រជាធិបតេយ្យនេះ ជាគម្រូសម្រាប់ប្រជារាស្ត្រខ្មែរទាំងមូល។ គណបក្សសង្គ្រោះជាតិ សូមអបអរសាទរ ការជាប់ឆ្នោតរបស់លោកប្រធានាធិបតី “Joe Biden” និងលោកស្រី​អនុប្រធានាធិបតី “Kamala Harris”។ យើងជឿជាក់ថា ស្មារតី និងសារបង្រួបបង្រួម​ជាតិ របស់ឥស្សរជនទាំងពីររូបនេះ នឹងធ្វើឲ្យសហរដ្ឋអាមេរិក កាន់តែខ្លាំងឡើង ទាំងនៅ​ក្នុងប្រទេស ទាំងនៅក្រៅប្រទេស។»

គណបក្សប្រឆាំងនៅកម្ពុជា ដែលត្រូវតុលាការ​របបក្រុងភ្នំពេញ រំលាយចោល​កាលពី​ចុងឆ្នាំ២០១៧ បានសំដែង​ការជឿជាក់ថា «សហរដ្ឋអាមេរិក នឹងជួយជម្រុញ ឲ្យមាន​ការអនុវត្តន៍​យ៉ាង​ត្រឹមត្រូវ ចំពោះកិច្ចព្រមព្រៀង ក្រុងប៉ារីស​ ឆ្នាំ ១៩៩១ និងចំពោះ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវ​ឲ្យគោរពលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​គោលជំហរ​​អព្យាក្រឹត​ឥតលម្អៀង»៕



លំអិតបន្ថែមទៀត

កម្ពុជា

សភាអាមេរិក​ភ្ជាប់​មរណភាព ទិត្យ រ៉ន ទៅនឹង​ទង្វើ​«រំលោភអំណាច»​​នៅ​កម្ពុជា

បន្ទាប់ពីក្រសួងការបរទេស រដ្ឋសភាជាតិ​សហរដ្ឋអាមេរិក តាមរយៈប្រធានគណកម្មការកិច្ចការបរទេស លោក «Eliot Engel» ក៏បានសម្ដែងក្ដីកង្វល់​ដ៏ជ្រាលជ្រៅ ចំពោះមរណភាព ប្រកបដោយភាពមន្ទិល របស់សកម្មជនគណបក្សប្រឆាំង លោក ទិត្យ រ៉ន ...
កម្ពុជា

សម រង្ស៊ី និងមន្ត្រី CNRP បង្កើត​គណៈកម្មការ​ធ្វើ​មាតុភូមិនិវត្តន៍​ក្នុងឆ្នាំនេះ

គណៈកម្មការពិសេសមួយ ដែលមានអនុគណៈកម្មការចំនួន៦ ត្រូវបានគណបក្សសង្គ្រោះជាតិ (CNRP) នៅក្រៅប្រទេសបង្កើតឡើង នៅចុងសប្ដាហ៍កន្លងមកនេះ ដើម្បីរៀបចំដំណើរធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី និងមន្ត្រី CNRP ដទៃទៀត ...
កម្ពុជា

ជំនិត កឹម សុខា ថា​ស្រុក​ខ្មែរ​«មាន​សិទ្ធិ​សម្តែង​មតិ​ពេញលេញ»

លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ បានថ្លែងអះអាងថា ស្រុកខ្មែរ«គោរពគោលការណ៍ប្រជាធិបតេយ្យ» និង«មានសិទ្ធិសម្ដែងមតិពេញលេញ»។ ការថ្លែងរបស់លោក ធ្វើឡើងតបទៅនឹងការរិះគន់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.