កម្ពុជាដំណឹង

អ្នកវិភាគ​រំលឹក​ពីឃាតកម្ម​មិនសម​ហេតុផល​សម្លាប់ បណ្ឌិត កែម ឡី

រយៈពេលពីរឆ្នាំ​និង៨ខែ បានកន្លងទៅហើយ តែយុត្តិធម៌សម្រាប់លោក«បណ្ឌិត កែម ឡី» អ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បីល្បាញ ដែលរងការបាញ់ប្រហារ នៅកណ្ដាលរាជធានីភ្នំពេញ ហាក់មិនទាន់ចេញ ជារូបរាងនៅឡើយ ដោយហេតុថា មានតែបុរស ជួប សម្លាប់ តែម្នាក់គត់ ដែលត្រូវបានចាប់ខ្លួន​និងផ្ដន្ទាទោស។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានរំលឹកពីករណី របស់លោក កែម ឡី នេះមកវិញ នៅមុននេះបន្តិច ដើម្បីអំពាវនាវទៅកាន់បណ្ដាជនទាំងឡាយ ដែលគោរពស្រឡាញ់លោក កែម ឡី ឲ្យស្វែងរកយុត្តិធម៌ជូនលោក។ លោក ឡៅ ម៉ុងហៃ បានរំលឹកពីភាពមិនសមហេតុផល នៃឃាតកម្មមួយនេះ ដែលត្រូវរបបក្រុងភ្នំពេញបានអះអាងថា បង្កឡើងដោយជនតែម្នាក់ ឈ្មោះ អឿង អាង ដាក់រហស្សនាម ជួប សម្លាប់។

នៅលើបណ្ដាញសង្គម អ្នកវិភាគវ័យចំណាស់បានរៀបរាប់ ពីភាពមិនសមហេតុផលជាច្រើននោះ ដូចការដកស្រង់ខាងក្រោមថា៖

«- អត់សមហេតុផលសោះថា កែម ឡី ជំពាក់លុយឃាតករគាត់ គឺ ជួប សម្លាប់ ៣០០០ដុល្លារ។»
«- អត់សមហេតុផលសោះថា ជួប សម្លាប់ ចំណាយលុយទៅទិញកាំភ្លើង ដែលមានតម្លៃដល់ទៅជាង៣០០០ដុល្លារ សម្រាប់ទៅបាញ់សម្លាប់ កែម ឡី ដើម្បីទារលុយ ៣០០០ដុល្លារ។»
«- អត់សមហេតុផងសោះថា ជួប សម្លាប់ ល្ងង់ដល់ទៅមិនដឹងថា មិនអាចទារលុយបានពីមនុស្សស្លាប់ ហើយបើបាញ់គេស្លាប់ នឹងជាប់គុកនោះទេ។»
«- អត់សមហេតុផលសោះ ពេលដែលឃើញគាត់ នៅ ស្តារម៉ាត ស្ថានីយចាក់សាំង កាល់តិចហើយ ម៉េចបានជា ជួប សម្លាប់ មិននិយាយទារលុយពី កែម ឡី ត្រង់ពីមុខទៅ បែរជាទៅលួចបាញ់គាត់ ពីក្រោយចំហៀងទៅវិញ?»

បណ្ឌិត កែម ឡី ត្រូវបានឃាតករ​​ឈាមត្រជាក់​​បាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅខណៈលោក កំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ កណ្ដាលរាជធានីភ្នំពេញ។

លោក ឡៅ ម៉ុងហៃ បានអះអាងទៀតថា៖

«អត់ទាន់មានការពិត សច្ចៈថា លោកបណ្ឌិត កែម ឡី ជំពាក់លុយឃាតករ ជួប សម្លាប់ ៣០០០ដុល្លារនោះទេ។ មិនទាន់មានការពិត គឺមិនទាន់មានយុត្តិធម៌សម្រាប់គាត់នៅ​ឡើយទេ។»

នៅក្នុងសវនាការកាត់ទោសបុរស ជួប សម្លាប់ តុលាការមិនបានស្វែងរកអំណះអំណាង ដែលបញ្ជាក់ពីសំដីសារភាពរបស់ជននេះ ដែលអះអាងថា លោក កែម ឡី ជំពាក់លុយខ្លួន។ វីដេអូសុវត្ថិភាពមួយចំណិត បង្ហាញពីសកម្មភាពបាញ់ប្រហារ នៅក្នុងហាងលក់ទំនិញនោះ ត្រូវបានយកមកបញ្ចាំង នៅក្នុងសវនាការ តែរូបភាពមានសភាពព្រិល មិនអាចមើលដឹងថា តើជននោះពិតជាបុរស ជួប សម្លាប់ ឬយ៉ាងណាឡើយ។

តែការពិត ហាក់នៅឆ្ងាយនៅឡើយ ខណៈក្រុមគ្រួសារលោក កែម ឡី នៅតែបន្តទាមទារ ឲ្យស្វែងរកយុត្តិធម៌សម្រាប់រូបលោក។ ដូចលោក ឡៅ ម៉ុងហៃ បានបញ្ជាក់ថា៖

«កាលពីគាត់នៅរស់ លោកបណ្ឌិត កែម ឡី ជាអ្នកស្វែងរកការពិត និយាយការពិតនិងហ៊ាននិយាយការពិត ដ៏ឆ្នើមដាច់គេ។ តើអ្នកដែលដឹងការពិត អំពីឃាតកម្មលើរូបគាត់ ដោយផ្ទាល់ឬដោយប្រយោល អាចផ្តល់ការពិតនេះបានទេ?»៕



លំអិតបន្ថែមទៀត

អ្នកស្រី គា ស៊ី​សុគន្ធី (ភរិយា) និងលោក ម៉ៃ ហុងស្រៀង (ស្វាមី)។ (រូបថតហ្វេសប៊ុក)
កំណាព្យ កម្រងកែវ

កំណាព្យភរិយាសកម្មជន៖ «ឈឺ​ឆ្អាល​រឿង​ជាតិ ឃ្លាតគ្រួសារ»

ឃ្លាតគ្រួសារ – អ្នកស្រី គា ស៊ី​សុគន្ធី ភរិយាលោក ម៉ៃ ហុងស្រៀង សកម្មជនគណបក្សប្រឆាំង ដែលត្រូវអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនយកទៅឃុំ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ...
កម្ពុជា

ស្ថានទូតអាមេរិកថា កឹម សុខា គ្មានកំហុសនិងជាប់ឃុំដោយអយុត្តិធម៌

ស្ថានទូតសហរដ្ឋអាមេរិក បានចេញមុខ មកអះអាងថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ ក្នុងគេហដ្ឋានសព្វថ្ងៃ គឺជាមនុស្សស្អាតស្អំ ដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមបទចោទប្រកាន់មិនពិត។ ទំព័រហ្វេសប៊ុកផ្លូវការ ...
កម្ពុជា

ជុំ កុសល «ប្ដូរចិត្ត»​លែងតាម​ចាប់ខ្លួន​អ្នករិះគន់ នៅហ្វីលីពីន​ហើយ

ការប្រកាសរបស់លោក ជុំ កុសល ស្នើឲ្យតាមចាប់ខ្លួនស្ត្រីអ្នករិះគន់ម្នាក់ បានប្រែ​ទិដ្ឋភាព​ជាថ្មី ដោយរដ្ឋលេខាធិការក្រសួងព័ត៌មានរូបនេះ បាន«ប្ដូរចិត្ត»ថា មិនទៅចាប់​ខ្លួនស្ត្រី​ខាង​លើ ដល់ប្រទេសហ្វីលីពីនទេ ព្រោះមិនចង់ផ្ដល់តម្លៃឲ្យនាង។ ដើម្បីយល់រឿងនេះ គេត្រូវវិលត្រឡប់ទៅក្រោយ ប៉ុន្មានថ្ងៃឡើងវិញ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.