កម្ពុជាដំណឹង

អ្នកកាសែត​ខ្មែរ​មួយក្រុម​បង្ហាញ​សាមគ្គីភាព​ជាមួយ អ៊ួន ឈិន-យាង សុធារិន

នៅមុនជំនួប «បាយសាមគ្គី» ជាមួយលោក ហ៊ុន សែន ក្រុមអ្នកសារព័ត៌មាន ប្រមាណជា៤០នាក់ មកពីស្ថាប័ន​ចម្រុះ​ បានចេញលិខិតចំហរមួយ ដើម្បី​ទទូចទៅ​តុលាការគ្រប់ជាន់ថ្នាក់ ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ ទៅលើអតីតអ្នកយកព័ត៌មាន របស់វិទ្យុអាស៊ីសេរីពីររូប គឺលោក អួន ឈិន និងលោក យាង សុធារិន។

អ្នកសារព័ត៌មានទាំងពីររូប ត្រូវបានអាជ្ញាធរចាប់ខ្លួន យកទៅឃុំ កាលពីពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ២០១៧ មុននឹងត្រូវបាន​តុលាការ​ចោទប្រកាន់ ពីបទប្រគល់​ឱ្យរដ្ឋបរទេស នូវព័ត៌មានជាអាទ៍ ដែលបង្កអន្តរាយ ដល់កិច្ចការពារជាតិ ឬ​ចារកម្ម ដែលអាចធ្វើឲ្យអ្នកទាំងពីរ ជាប់ពន្ធនាគារច្រើនឆ្នាំ។

បន្ទាប់មក នៅខែ​សីហា​ឆ្នាំ​មុន លោក អ៊ួន ឈិន និង​លោក យាង សុធារិន ត្រូវ​បាន​តុលាការ​សម្រេច​ដោះ​លែង ​ឲ្យ​នៅ​ក្រៅ​ឃុំ​ និង​ដាក់​ឲ្យ​ស្ថិត​ នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ ​តាម​ផ្លូវ​តុលាការ។

សម្រាប់ក្រុមអ្នកសារព័ត៌មាន បានហៅចំណាត់ការនេះ ថាធ្វើឱ្យអ្នកទាំងពីរ ពិបាកក្នុងការរស់នៅ និងមិនអាចបំពេញការងារ ជាអ្នកកាសែតបន្តទៀតបាន។ ក្នុងលិខិតចំហរ មានសរសេរបន្តថា៖

«ការចោទប្រកាន់ ដែលទាក់ទងនឹងការផ្ដល់ព័ត៌មាន ដែលនាំឲ្យអន្តរាយ ដល់ការការពារជាតិ ជាការចោទប្រកាន់មួយ ដ៏ធ្ងន់ធ្ងរ។ ការចោទប្រកាន់ ទៅលើអតីតអ្នកសារព័ត៌មានទាំងពីររូប កំពុងតែបង្កភាពភ័យខ្លាច ដល់អ្នកសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវៈ និងធ្វើសេរីភាពសារព័ត៌មាន នៅកម្ពុជា ធ្លាក់ចុះផងដែរ។»

ស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក អ្នកកាសែតល្បីឈ្មោះមួយរូប បានអះអាងថា ក្រុមអ្នកសារព័ត៌មាន នឹងយកលិខិតចំហរខាងលើនេះ ទៅជូនផ្ទាល់ដៃលោក ហ៊ុន សែន នៅក្នុងជំនួប «បាយសាមគ្គី» ដែលនឹងប្រព្រឹត្តិទៅ នៅយប់ថ្ងៃសុក្រទី១១ ខែមករានេះ នៅកោះពេជ្រ។

កាលពីចុងឆ្នាំកន្លងទៅ របាយការណ៍មួយ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF) ដែលមានស្នាក់ការធំ នៅក្នុងរដ្ឋធានី ប៉ារីស ប្រទេសបារាំង បានឧទ្ទិសទាំងស្រុង ទៅអ្នកសារព័ត៌មានទាំងពីររូប ដោយដាក់ជាចំណងជើងថា៖ «នៅកម្ពុជា អាជីពជាអ្នកសារព័ត៌មាន គឺជាចន្លោះរវាង”ឋាននរក” និង”ការធ្វើទុក្ខបុកម្នេញ”»។

លោក «Daniel Bastard» អ្នកទទួលខុសត្រូវ របស់អង្គការដ៏ធំនេះ ប្រចាំនៅតំបន់អាស៊ី-ប៉ាស៊ីភិក ត្រូវបានស្រង់សំដី មកបញ្ជាក់ នៅក្នុងរបាយការណ៍ថា៖

«អ្នកកាសែតទាំងពីរ គឺជាជនរងគ្រោះ ពីការបង្ក្រាបយ៉ាងឃោឃៅ ពីសំណាក់ក្រុមបក្ខពួក របស់លោក ហ៊ុន សែន ដើម្បីបំបាត់ចោល នូវគ្រប់សម្លេងរិះគន់។ ការដាក់ឃុំពួកគេ ជាច្រើនខែ បែកពីក្រុមគ្រួសារ និងនៅក្នុងសភាពដ៏អាក្រក់នោះ មានបំណងតែមួយគត់ គឺបំភិតបំភ័យអ្នករួមអាជីពផ្សេងទៀត។»

ប្រទេសកម្ពុជា ឈរនៅលេខរៀង ទី១៤២ ពីក្នុងចំណោម ១៨០ប្រទេស នៅក្នុងបញ្ជីចំណាត់ថ្នាក់ ស្ដីពីសិទ្ធិសេរីភាពសារព័ត៌មាន​ ឆ្នាំ២០១៨ របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលជាលេខរៀងមួយ​ដ៏អាក្រក់។ ចំណាត់ថ្នាក់នេះ បានធ្លាក់ចុះ ១០លេខ បើប្រៀបនឹងចំណាត់ថ្នាក់ឆ្នាំកន្លងទៅ ដែលកម្ពុជាទទួលបាន៕



លំអិតបន្ថែមទៀត

កម្ពុជា

អាមេរិក​និង​មន្ត្រី​ជំនាញ អ.ស.ប បរិហារ​ការចា​ប់ខ្លួន​យុវជន​និយម កែម ឡី

ទាំងសហរដ្ឋអាមេរិក និងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ( អ.ស.ប ) សុទ្ធតែបានសំដែងប្រតិកម្មរបស់ផងខ្លួន នៅចំពោះទង្វើចាប់ចងរបស់អាជ្ញាធរ នៃរបបក្រុងភ្នំពេញ ប្រឆាំងយុវជនពីរនាក់កាលពីសប្ដាហ៍មុន នៅខណៈពួកគេបានចូលរួម រំឭកខួបបីឆ្នាំ នៃឃាតកម្មលើលោក​បណ្ឌិត ...
កម្ពុជា

សន្និសីទ​អ្នក​គាំទ្រCNRP៖ គ្មាន​ការ​បែកបាក់​គ្នា​ទេ!

គ្មាន​ការ​បែកបាក់​គ្នា​ទេ! ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមកពីច្រើនតំបន់ នៅជុំវិញពិភពលោក បានជួបប្រជុំគ្នា នៅក្រុង អាត្លង់តា (ភាគខាងកើតសហរដ្ឋអាមេរិក) និងបានប្រកាសរួមគ្នាថា ការកោះឲ្យមានជាសន្និសីទពិភពលោកនេះ មិនមែនជាសញ្ញាណនៃការបែកបាក់ រវាងក្រុមអ្នកស្និតនឹងលោក សម ...
កម្ពុជា

ហ៊ុន សែន ​ឲ្យប្រើ​វ៉ាក់សាំង«​ចិន» ទោះគ្មាន​ការទទួលស្គាល់​ពី«WHO»

ទោះជាគ្មានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (WHO /OMS) ក៏ដោយ តែលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសឲ្យប្រើវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ (Covid-19) ដែលស្រាវជ្រាវ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.