ដំណឹងបារាំង

បាតុករ​ប្រដាល់​បានពាក់«ស្នាប់ដៃ​សំណរ» ដើម្បី​ដាល់​នគរបាល

ប្រភពមួយស្និតនឹងសំនុំរឿង បានអះអាងថា បាតុករដែលគេស្គាល់​ក្រោយមក ថាជា «អ្នកប្រដាល់អាជីព» បានពាក់ស្រោមដៃ ដែលមានបំពាក់ដោយផ្ទាំងសំណរ (មានលក្ខណៈជា ស្នាប់ដៃ​សំណរ) នៅពេលដែលជននេះ បាន«ដាល់»ភ្នាក់ងារនគរបាល កាលពីរសៀល​ថ្ងៃសៅរ៍។ ជននេះ ទើបនឹងបានចូលខ្លួន មកសារភាពនៅចំពោះ អាជ្ញាធរបារាំង ក្នុងព្រឹកថ្ងៃចន្ទនេះ។

គឺរដ្ឋមន្ត្រីមហាផ្ទៃបារាំង លោក គ្រីស្តូហ្វើ កាស្តាណេរ (Christophe Castaner) ជាអ្នកប្រកាស ពីដំណឹងនៃការចូលសារភាព របស់បាតុករប្រដាល់ខាងលើ។ លោកបានសរសេរនៅលើបណ្ដាញសង្កមទ្វីសធើរថា៖

«ជនដែលបានវាយប្រហារ យ៉ាងហិង្សា ទៅលើភ្នាក់ងារនគរបាលចល័ត នៅលើស្ពាន “” បានបង្ហាញខ្លួន នៅចំពោះអ្នកស៊ើបអង្កេត នៃឆ្នាំសន្តិសុខប្រចាំរដ្ឋធានី ប៉ារីស រួចហើយ។ ជននេះ ត្រូវបានយកទៅឃុំភ្លាមៗ និងត្រូវឆ្លើយ នៅចំពោះប្រព័ន្ធយុត្តិធម៌ ជុំវិញទង្វើរបស់ខ្លួន។»

បុរសខាងលើ អាយុ៣៧ឆ្នាំ ជាអ្នកប្រដាល់អាជីព ដែលធ្លាប់ឈ្នះជាជើងឯកទម្ងន់ធ្ងន់ របស់ប្រទេសបារាំង ក្នុងឆ្នាំ២០០៧។ ជាអ្នករស់នៅក្នុងតំបន់ «Essonne» ជាយក្រុងភាគខាងត្បូង នៃរដ្ឋធានីប៉ារីស ជននេះត្រូវបានអាជ្ញាធរស្វែងរកចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព កាលពីរសៀលថ្ងៃសៅរ៍រួច។ លំនៅដ្ឋាន​ជននេះ ក៏ត្រូវបានអាជ្ញាធរចូល ទៅឆែកឆេរដែរ នៅព្រឹកថ្ងៃអាទិត្យ ប៉ុន្តែអាជ្ញាធរមិនបានឃើញ វត្តមានជនសង្ស័យ នៅទីនោះទេ។

ប៉ុន្តែនៅមុនការបង្ហាញខ្លួន បាតុករប្រដាល់រូបនេះ បានបង្ហោះវីដេអូមួយ ពន្យល់ពីកាយវិការរបស់ខ្លួន និងបានទទួលស្គាល់ថា ខ្លួនបានធ្វើប្រតិកម្ម ដោយ«កំហុសឆ្គង» ប៉ុន្តែគ្រាន់តែមានបំណង ចង់«ការពារខ្លួន» ទល់នឹងអំពើហិង្សា ដែលបង្កឡើងដោយក្រុមនគរបាល​ប៉ុណ្ណោះ។ បុរសបានថ្លែង នៅក្នុងវីដេអូនោះថា៖

«ខ្ញុំឃើញការបង្ក្រាប។ ខ្ញុំឃើញនគរបាលបាញ់ឧស្ម័ន ដាក់យើង។ ខ្ញុំឃើញនគរបាល ធ្វើរឿងអាក្រក់ៗ ដល់បណ្ដាជននានា (…) ហើយដោយសារ បានរងការវាយដុំជាច្រើនដង ម្ដងហើយម្ដងទៀត ខ្ញុំមានគំនិតចង់តបតរ ទៅកាន់ក្រុមនគរបាល តែខ្ញុំបានរងការបាញ់ឧស្ម័នដាក់ជាថ្មី ដាក់រូបខ្ញុំផ្ទាល់ មិត្តភ័ក្រខ្ញុំ ដាក់ភរិយាខ្ញុំ។ កំហឹងបានផ្ទុះឡើង និងពេលនោះហើយ ដែលខ្ញុំបានបញ្ចេញប្រតិកម្ម ដោយកំហុសឆ្គង។ តែខ្ញុំធ្វើនេះ គឺដើម្បីការពារខ្លួន។» 

រូបភាពច្បាស់ៗ ចំនួនពីរ ត្រូវបានផ្សព្វផ្សាយ ទាំងនៅលើបណ្ដាញសង្គម និងនៅតាមកញ្ចក់ទូរទស្សន៍។ ក្នុងរូបភាពមួយ គេឃើញបុរសម្នាក់ ដែលមានភិនភាគដូចបុរសខាងលើ បានទាត់ធាក់ជាច្រើនដង ទៅលើភ្នាក់ងារនគរបាលម្នាក់ ដែលបានដួលទៅលើដីរួចហើយ។  

ប្រភពស្និតនឹងសំនុំរឿង ត្រូវបានស្រង់សំដី ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» មកបញ្ជាក់ថា ភ្នាក់ងារនគរបាល ដែលដួលដេក នៅលើដីរូបនោះ បានទទួលសិទ្ធិឈប់សម្រាក រយៈពេល១៥ថ្ងៃ (ច្បាប់ការងារបារាំង ហៅ ITT – Incapacité Totale de Travail) និងបានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃអាទិត្យ។

រីឯរូបភាពមួយទៀត គេឃើញបុរសដដែល បានបញ្ចេញកាយវិការ​ «ដាល់» និងវាយសន្ធាប់ជាច្រើនដង ទៅលើភ្នាក់ងារម្នាក់ផ្សេងទៀត បើទោះជានគរបាលរូបនោះ មានខែលការពារ និងពាក់មួកការពារក៏ដោយ។ ភ្នាក់ងាររូបនេះ ទទួលបានសិទ្ធិ​ឈប់សម្រាក រយៈពេល២ថ្ងៃ ហើយក៏បានដាក់ពាក្យបណ្ដឹង ក្នុងថ្ងៃអាទិត្យដូចគ្នាដែរ។

ប្រភពដដែលបានបញ្ជាក់ថា ការស៊ើបអង្កេតរបស់អាជ្ញាធរ បានរកឃើញថា បុរសជាបាតុករ មានពាក់ស្រោមដៃ ដែលមានផ្ទាំងសំណរ (ស្នាប់ដៃ​សំណរ) នៅខាងមុខក្រញ៉រម្រាមដៃ។

កាលពីថ្ងៃអាទិត្យ សហព័ន្ធកីឡាប្រដាល់ របស់ប្រទេសបារាំង បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ទាក់ទងនឹងករណីនេះ ដោយបរិហារធ្ងន់ៗ ពីទង្វើ«ហិង្សា» របស់«អតីតអ្នកប្រដាល់អាជីពម្នាក់» ធ្វើទៅលើកងកម្លាំងរក្សាសន្តិសុខ តែសហព័ន្ធមិនបាន បញ្ចេញឈ្មោះ ថាតើអតីតអ្នកប្រដាល់រូបនោះ ជានរណាទេ៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

Euro Cup 2020៖ ស្វីស ទម្លាក់ បារាំង ម្ចាស់ពាន​ពិភពលោក​ឆ្នាំ២០១៨

ក្រុមជម្រើសជាតិ បារាំង ម្ចាស់ពាន​ពិភពលោក​ឆ្នាំ២០១៨ បាន«ហាលអាវ»ត្រឹមវគ្គ១/៨ ក្នុងការប្រកួតទល់នឹងក្រុម ស្វីស នាយប់ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ដោយគ្រាប់បាល់កាត់សេចក្ដី ៤-៥ បន្ទាប់ពីទទួលលទ្ធផលស្មើ ...
ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២០-២០២១

តារាង«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២០-២០២១ សម្រាប់ ...
ដំណឹង

គ្រីស្ដូហ្វ៍ ម្ចាស់សម្លេង​បទ​​«អាលីន» បានទទួល​មរណភាព

អ្នកចម្រៀងបារាំង គ្រីស្ដូហ្វ៍ (Christophe) ដែលល្បីឈ្មោះពេញពិភពលោក តាមរយៈ​បទ​«អាលីន» បានទទួលមរណភាពហើយ កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧៤ឆ្នាំ។ នេះ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.