កម្រមានដំណឹងបារាំង

បារាំង៖ យុវតី​ជំទង់​ម្នាក់​រង​ការសង្ស័យ​ថា បានគ្រវាត់​ទារកខ្លួន​តាមបង្អួច

បារាំង៖ ទារកតូចមួយ ដែលទើបនឹងកើត ត្រូវបានរកឃើញស្លាប់ នៅក្នុងសួនច្បារ នៃសង្កាត់មួយ ក្នុងក្រុង​ «Martinet» ដែលស្ថិតក្នុងតំបន់ «Gard» ភាគខាងត្បូង ប្រទេសបារាំង

សារព័ត៌មានប្រចាំតំបន់ «Midi Libre» បានអះអាងថា បើតាមភស្ដុតាង ដែលទទួល​បាន ក្នុងការ​ស៊ើបអង្កេត​ ជំហានដំបូង គឺទារកក្រហម​រងាលនោះ ជាកូន​របស់យុវតី​ជំទង់​ម្នាក់ អាយុ១៦ឆ្នាំ ដែលរស់នៅផ្ទះខាងលើ។

សាក្សីច្រើននាក់ ត្រូវបានស្រង់សំដី ដោយរដ្ឋអាជ្ញាបារាំងប្រចាំតំបន់ យកមកអះអាងថា កាលពីប៉ុន្មានម៉ោងមុន យុវតីជំទង់រូបនោះ បាន «ឆ្លងទន្លេ» ហើយទំនងជា បានគ្រវាត់​កូនតូចរបស់ខ្លួន ដែលទើបនឹងកើត ចេញតាមបង្អួច។

អ្នកជិតខាង ដែលរស់នៅជាន់ផ្ទាល់ដី បានឃើញទារក​នោះ​មុនគេ ហើយបានយក​កំណាត់ ទៅរំខ្លួនឲ្យវា មុននឹងរាយការណ៍ ប្រាប់ទៅអាជ្ញាធរ។

នគរបាលតំបន់ បានបើកសំណុំរឿងមួយឡើង ដើម្បីអង្កេតមើលថា តើទារកតូចមួយនេះ បានស្លាប់ នៅពេលចេញពីផ្ទៃ ឬនៅពេលធ្លាក់ ពីខាងលើមក។

ទូរទស្សន៍បារាំង​ «France 3» បានរាយការណ៍បន្ថែមថា យុវតីជាម្ដាយ ដែលរងវិបត្តិ ទាំងផ្លូវចិត្ត និងផ្លូវកាយ កំពុងសម្រាក់ព្យាបាល នៅឯមន្ទីរពេទ្យ។

រីឯសពទារកវិញ នឹងត្រូវក្រុមគ្រូពេទ្យជំនាញ ធ្វើកោសល្យវិច័យ នៅថ្ងៃចន្ទ ទី១៨ ខែឧសភានេះ៕



លំអិតបន្ថែមទៀត

ដំណឹង

លក់អាវុធ​ឲ្យ​តៃវ៉ាន់៖ បារាំង​ស្នើ​ចិន​គួរ​«ផ្ដោត»វិធានការ​ប្រឆាំង​«Covid-19»

មួយថ្ងៃក្រោយប្រតិកម្ម របស់ក្រុងប៉េកាំង ជុំវិញកិច្ចសន្យាលក់អាវុធ ទៅឲ្យ​កោះ​តៃវ៉ាន់ រដ្ឋាភិបាល​បារាំង​បាន​ឆ្លើយតប​វិញ ដោយ​ស្នើឲ្យប្រទេសចិន គួរតែ​«ផ្ដោត»វិធានការ  ដើម្បីប្រឆាំង ទល់នឹងការរាតត្បាត នៃជំងឺ​«Covid-19»​ប្រសើរជាជាង។ កាលពីថ្ងៃអង្គារ ប្រទេសចិនបានទាមទារឲ្យបារាំង «លប់ចោល»កិច្ចសន្យាលក់អាវុធ ...
របាយការណ៍

បទ​យកការណ៍៖ «វីរបុរស​ព្រៃឈើ នៃ​ប្រទេស​កម្ពុជា»

សូមជូនឯកសារវីដេអូចំនួនពីរ៖ ទីមួយ ជាឯកសារស្ដីពីលោក ឈុត វុទ្ធី វីរបុរស​ព្រៃឈើ ដែលត្រូវបានបាញ់សម្លាប់ ដោយមន្ត្រីអាវុធហត្ថ ខេត្ត​កោះកុង និងទីពីរ ជាសកម្មភាពការពារព្រៃឈើ នៃសហគមន៍ព្រៃឡង់ ពីការកាប់ទន្ទ្រានព្រៃ ...
ដំណឹង

អ្នកជំនាញ​ស្នើ អ.ស.ប ឲ្យស៊ើប​ពីឃាតកម្ម​លើអ្នកកាសែត Khashoggi

តើឃាតករសម្លាប់លោក «Jamal Khashoggi» ដែលជាអ្នកសារព័ត៌មានដ៏ល្បី របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងត្រូវផ្ដន្ទាទោស នៅថ្ងៃណាមួយក្នុងពេលខាងមុខឬទេ? បើតាមអ្នកជំនាញអង្គការសហប្រជាជាតិ (អ.ស.ប) ជំនាញខាងសិទ្ធិមនុស្ស បានអះអាងថា មានភស្ដុតាងគ្រប់គ្រាន់ ដើម្បីអនុញ្ញាតឲ្យស្ថាប័នពិភពលោកមួយនេះ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.