ដំណឹងបារាំង

បាតុកម្មអាវកាក់លឿង៖ ឃាត់ខ្លួនជាង១៣០០នាក់ និងឃុំខ្លួនជិត១០០០នាក់

គ្រាន់តែនៅក្នុងរដ្ឋធានីប៉ារីស អាជ្ញាធរបារាំងបានឃាត់ខ្លួន បណ្ដាជនគួរឲ្យសង្ស័យ ចំនួនច្រើនជាង ១១៥០នាក់ ខណៈក្នុងប្រទេសបារាំងទាំងមូល តួលេខឃាត់ខ្លួន មានចំនួនយ៉ាងហោច ១៣៨៥នាក់។ នេះ បើតាមការអះអាង​របស់លោក គ្រីស្តូហ្វ៍ កាស្ដាណេរ (Christophe Castaner) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង នៅយប់ថ្ងៃសៅរ៍នេះ។

ពីក្នុងចំណោមបណ្ដាជន ដែលត្រូវបានឃាត់ខ្លួនទាំងនោះ មានជនសង្ស័យយ៉ាងហោច ៩៧៤នាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន។ ប៉ុន្តែតួលេខនេះ អាចនឹងបន្តកើនឡើងទៀត នៅព្រឹកថ្ងៃអាទិត្យនេះ។

https://twitter.com/KTHopkins/status/1071437119258853381

ដោយបារម្ភពីអំពើហិង្សា ដែលអាចនឹងផ្ទុះឡើងខ្លាំង ដូចកាលពីសប្ដាហ៍មុន អាជ្ញាធរបានប្ដូរយុទ្ធសាស្ត្រគ្រប់គ្រងស្ថានការណ៍ ដោយធ្វើការឆែកឆេរ ជាលក្ខណៈប្រព័ន្ធ នៅសឹងតែគ្រប់ច្រកសំខាន់ៗទាំងអស់ ដែលសំដៅចូល ទៅកាន់កន្លែងប្រមូលផ្ដុំគ្នា របស់ក្រុមបាតុករ ដែលពាក់អាវកាក់ពណ៌លឿង កាលពីព្រឹកថ្ងៃសៅរ៍។

លោក កាស្តាណេរ បានថ្លែង​នៅចំពោះ​កងកម្លាំង ដែលស្លៀកពាក់ទាំងឯកសណ្ឋាន និងទាំងស៊ីវិល ឡើងថា៖ «ក្នុងខណៈដែលខ្ញុំនិយាយនេះ ជនដែលត្រូវបានឃាត់ខ្លួន មានចំនួនច្រើនជាង ១១៥០នាក់ នៅក្នុងតែរដ្ឋធានីប៉ារីសមួយ។ ជាតួលេខឯកត្តកម្ម ដែលមិនធ្លាប់មាន​ពីមុនមក។»។

លោកបន្តថា៖ «អ្នកទាំងអស់គ្នា (កងកម្លាំង) បានត្រៀមខ្លួនប្រយុទ្ធ រួចជាស្រេចហើយ ដើម្បីទប់ស្កាត់នូវអំពើហិង្សា ខុសប្រក្រតី ដែលអ្នកឯង និងមិត្តប្រកៀកស្មាររបស់អ្នក បានទទួលរងគ្រោះ កាលពីសប្ដាហ៍មុន។ អ្នកទាំងអស់គ្នា ចេះសម្របខ្លួន ទៅនឹងយុទ្ធសាស្ត្រថ្មី នៃការធ្វើអន្តរាគមន៍។ អ្នកទាំងអស់គ្នា បានបង្ហាញពីសមត្ថភាព នៃការសម្របខ្លួនតាមស្ថានការណ៍ នៃភាពរហ័សរហួន នៃការធ្វើអន្តរាគមន៍ និងការឃាត់ខ្លួន (ជនសង្ស័យ)។»។

សេចក្ដីរាយការណ៍ភ្លាម ក្នុងយប់ថ្ងៃសៅរ៍ បានឲ្យដឹងថា មនុស្សសរុបទាំងអស់ ៧១នាក់ បានរងរបួស ក្នុងនោះ ៧នាក់ជាកងកម្លាំងអាជ្ញាធរ។ រថយន្ដ-ម៉ូតូ​ជាច្រើន​គ្រឿង ត្រូវបានដុតកម្ទេច និងហាងលក់ទំនិញជាច្រើន ត្រូវបានបំផ្លិចបំផ្លាញ។ តែគេនៅមិនទាន់ដឹង ពីតួលេខពិតប្រាកដ នៃការបំផ្លិចបំផ្លាយនោះនៅឡើយ។

អំពើហិង្សាបានផ្ទុះឡើងខ្លាំង នៅវេលាក្បាលព្រលប់ ពោលគឺក្រោយការជួបប្រជុំគ្នា របស់ក្រុមបាតុករអាវកាក់លឿង ប៉ុន្តែអាជ្ញាធរបានអះអាងថា អំពើហិង្សានៅសប្ដាហ៍នេះ មានទំហំតូច​ជាងអំពើហិង្សា កាលពីសប្ដាហ៍មុន ហើយកងកម្លាំងអាជ្ញាធរ បានគ្រប់គ្រងស្ថានការណ៍ យ៉ាងណែនក្នុងដៃ តាំងពីព្រឹកព្រហាមមក សឹងតែនៅគ្រប់តំបន់ទាំងអស់ ក្នុងប្រទេសបារាំង៕



លំអិតបន្ថែមទៀត

ដំណឹង

ត្រាំ ឲ្យប្រើទឹកម្សៅ​បាញ់​ពី​យន្ដហោះ​ដើម្បី​ពន្លត់​ភ្លើង​នៅ Notre-Dame

ទិដ្ឋភាពដ៏រន្ធត់ នៃអគ្គិភ័យ ដែលកំពុងឆេះកម្ទេចព្រះវិហារ «Notre-Dame» ដ៏ល្បីនៃរដ្ឋធានីប៉ារីស បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចេញមុខធ្វើប្រតិកម្ម ដោយស្នើឲ្យប្រើម្សៅ ...
កំសាន្ដ

អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើង​ក្រោមដី​ដូចពលរដ្ឋ​សាមញ្ញ

រូបថតមួយសន្លឹក ដែលបង្ហាញពីលោក ហ្សង់ កាស្ដិក (Jean Castex) អតីត​នាយករដ្ឋមន្ត្រី​បារាំង ជិះរថភ្លើងក្រោមដី ដូចពលរដ្ឋដ៏ទៃទៀត បានបណ្ដាលឲ្យបណ្ដាជនបារាំងទូទៅ រីករាយសប្បាយក្នុងចិត្តណាស់។ រូបថតនោះ ត្រូវបានម្ចាស់គណនេយ្យទ្វីសធើរម្នាក់ ...
លោក សាម៉ុយអែល ប៉ាទី (Samuel Paty) សាស្ត្រាចារ្យបារាំងដែលរងការធ្វើឃាត ដោយភេរវជន កាលពីថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២០។ (រូបថតសាលាក្រុង Conflans)
ដំណឹង

បារាំង៖ សាស្ត្រាចារ្យ​ដែលរង​ការធ្វើឃាត ទទួលបាន​មេដាយកិត្តិយសជាតិ

លោក «Samuel Paty» សាស្ត្រាចារ្យ​ភូមិសាស្ត្រ-ប្រវត្តិវិទ្យា ដែលរងការធ្វើឃាត​ដោយ​«កាត់ក» ពីសំណាងភេរវជន កាលពីថ្ងៃសុក្រសប្ដាហ៍មុន ទទួលបាន​មេដាយកិត្តិយសជាតិ ជុំវិញភាពក្លាហាន ក្នុងការបំពេញភារកិច្ច ជាគ្រូបង្រៀន​របស់លោក កាលពីពេលលោក​នៅមានជីវិត។ បើទោះជាលោក ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...