ដំណឹងបារាំង

ប្រធានាធិបតីបារាំង​អះអាង​មិន​តំឡើង​ពន្ធ​ដើម្បី​ទូទាត់​ ក្នុង​វិបត្តិ​«Covid-19»

គ្មានការតំឡើងពន្ធ ដើម្បីយកប្រាក់ មកទូទាត់ការចំណាយ ដ៏មហាសាល ក្នុង​វិបត្តិ​«Covid-19» នោះឡើយ។ នេះ ជាការអះអាងឡើង របស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅក្នុងការថ្លែង ទៅកាន់​ប្រជាជាតិ ក្នុងយប់​ថ្ងៃអាទិត្យ​។

«ចំណាយប្រមាណជា ៥០០ពាន់លានអ៊ឺរ៉ូ» ក្នុង​វិបត្តិ​«Covid-19»

លោក ម៉ាក្រុង បានបញ្ជាក់ថា នៅក្នុងរយៈពេល នៃការចាត់វិធានការ ដើម្បីទប់ស្កាត់​ជំងឺដ៏ចង្រៃ រដ្ឋបារាំង​បាន​ចំណាយប្រាក់ ប្រមាណជា ៥០០ពាន់លានអ៊ឺរ៉ូ (ប្រមាណជា ៥៦០ពាន់​លានដុល្លារ)។ លោកប្រធានាធិបតី បានរៀបរាប់ថា៖

«ការចំណាយទាំងនេះ មានភាពចាំបាច់ ក្រោមមូលហេតុ នៃកាលៈទេសៈដ៏ពិសេស ដែល​យើងទើបនឹងឆ្លងកាត់ ហើយការចំណាយនេះ ក៏បានបន្ថែម ពីលើបំណុល ដែលយើង​មាន​ស្រាប់​នោះដែរ។ តែយើងនឹងមិន​ធ្វើការទូទាត់ ការចំណាយទាំងនេះ ដោយ​ការតំឡើង​ពន្ធដារ នោះឡើយ។»

លោកពន្យល់ទៀតថា ប្រទេសបារាំង ជាប្រទេសដែលមានទំហំ នៃការបង់ពន្ធដារ ដ៏ខ្ពស់​ជាងគេមួយ ហើយថា តាំងពី៣ឆ្នាំកន្លងមក រដ្ឋាភិបាលបានធ្វើ តាមគ្រប់​មធ្យោបាយ ដើម្បីកាត់បន្ថយ ការបង់ពន្ធទាំងនោះ។

ដូច្នេះ តើធ្វើយ៉ាងណា ដើម្បីរកប្រាក មកដាក់បញ្ចូលហិបវិញ? លោក អេម៉ានុយអែល ម៉ាក្រុង បានគូសបញ្ជាក់ថា លោកចង់បង្កើត ឲ្យមាន​ឡើង នូវ«គំរូសេដ្ឋកិច្ចមួយ ដែល​មាន​​រយៈពេលវែង និងមានកម្លាំងខ្លាំង»។

ប្រធានាធិបតី​បារាំង បានបង្ហើបពីគន្លឺះមួយចំនួន នៃគំរូសេដ្ឋកិច្ចរបស់លោក ដូច្នេះថា៖

«ចៀសវាងឲ្យបានជាអតិបរមា នូវការបញ្ឈប់បុគ្គលិក​ពីការងារ – បង្កើតកាងារថ្មីៗ ដោយ​វិនិយោគ ទៅលើ​ភាពខ្លាំង​​ដោយឡែក​​របស់យើង ជុំវិញបច្ចេកវិទ្យា ព័ត៌មានវិទ្យា ឧស្សាហកម្ម និង​កសិកម្ម – ផ្តោតលើ “ការកសាង​ឡើងវិញ នូវប្រព័ន្ធអេកូឡូស៊ី” ឬធ្វើការ​លើ “ការបង្រួបបង្រួម នៃសហភាពអឺរ៉ុបមួយដែលខ្លាំង”។»

ប៉ុន្តែការសន្យាខាងលើ មិនមានន័យថា លោកនិងរដ្ឋាភិបាលរបស់លោក បំភ្លេចចោល នូវការជជែកវែកញែក ជាមួយដៃគូសង្គម និងក្រុមសហគ្រិននោះឡើយ។ លោក ម៉ាក្រុង បញ្ជាក់ថា ជំនួបជាច្រើន នឹងត្រូវគ្រោងធ្វើ ជាមួយក្រុមសហជីព និងអង្គការ-សមាគម ដែលតំណាង​ឲ្យ​ម្ចាស់ក្រុមហ៊ុន-សហគ្រាស ដើម្បីកំណត់ពី «កញ្ចប់ផលិតកម្ម ដ៏ពិតប្រាកដ​មួយ»ឡើង។

លោកប្រធានាធិបតី ក៏នឹងយកគម្រោងនេះ ទៅជួបពិភាក្សា ជាមួយដៃគូនានា នៅក្នុង​សហភាពអ៊ឺរ៉ុបដែរ រាប់ចាប់​ពីកិច្ចប្រជុំ នៃក្រុមប្រឹក្សាអ៊ឺរ៉ុប ក្នុងខែកក្កដានេះ រហូតដល់​២ឆ្នាំ​​ខាងមុខ៕



លំអិតបន្ថែមទៀត

កម្ពុជា

EU បើក​នីតិវិធីផ្លូវការ​ដក EBA ពីកម្ពុជា ទោះបី ហ៊ុន សែន គម្រាម

សហភាពអ៊ឺរ៉ុប (EU) បានសម្រេចជាផ្លូវការ​នៅថ្ងៃចន្ទទី១១ ខែកុម្ភ ឆ្នាំ២០១៩នេះ បើកនីតិវិធីដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ (Everything but Arms – ...
ដំណឹង

ចិន​ដាក់​បម្រាម​ជាថ្មី លើ​ប្រជាជន​​១០៨លាន​នាក់ ក្នុង​ភាគ​ឦសាន​ប្រទេស

តំបន់ជាច្រើន ក្នុងភាគឦសានប្រទេស ដែលមានចំនួនប្រជាជនរស់នៅ ១០៨លាននាក់ ត្រូវបានអាជ្ញាធរចិន ប្រកាសដាក់បម្រាម សារជាថ្មី បន្ទាប់ពីបានរកឃើញករណីឆ្លង ជំងឺ«Covid-19» ចំនួន៣៤នាក់ នៅក្នុងក្រុង «Shulan» តែប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះ។ ...
ដំណឹង

ហ្សាក់ ឈៀរ៉ាក់ អតីតប្រធានាធិបតីបារាំងបានទទួលមរណភាព

ប្រធានាធិបតីជំនាន់ទី២២ នៃសាធារណរដ្ឋបារាំង លោក ហ្សាក់ ឈៀរ៉ាក់ (Jacques Chirac) បានទទួលមរណភាពហើយ ក្នុងជន្មាយុ៨៦ឆ្នាំ។ លោកបានលាចាកលោក ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែកញ្ញា ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.