អ្នកស្រី អេលីហ្សាប៊ែត ប៊ន (Élisabeth Borne) បច្ចុប្បន្នជារដ្ឋមន្ត្រីការងារ ត្រូវបានលោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) តែងតាំងជា​នាយករដ្ឋមន្ត្រីថ្មី ដើម្បីដឹកនាំរដ្ឋាភិបាលបារាំង បន្តពីលោក ហ្សង់ កាស្ដិក (Jean Castex)។ នេះ បើតាមព័ត៌មានរបស់សារព័ត៌មាន «LeMonde» មុននឹងត្រូវបានបញ្ជាក់ជាផ្លូវការ ដោយសេចក្ដីប្រកាសព័ត៌មាន របស់វិមានប្រធានាធិបតីបារាំង «Elysée» នៅយប់ថ្ងៃចន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២។

មានអាយុ ៦១ឆ្នាំ អ្នកស្រី ប៊ន ធ្លាប់ជារដ្ឋមន្ត្រីក្រោមប្រធានាធិបតី ម៉ាក្រុង នៅក្នុងក្រសួងចំនួនពីរ (គមនាគមន៍ និងបរិស្ថាន) និងធ្លាប់ជានាយិកាខុទ្ទកាល័យ របស់អ្នកស្រី សេហ្គោឡេន រ៉ូយ៉ាល់ (Ségolène Royal) អតីបេក្ខនារីឆ្វេងនិយម នៃការបោះឆ្នោតប្រធានាធិបតីបារាំង ឆ្នាំ២០០៧។ នៅមុនការតែងតាំង អ្នកស្រី ប៊ន ទទួលបានការគាំទ្រប្រមាណជា ៧៤ភាគរយ ពីពលរដ្ឋបារាំងទូទៅ ក្នុងការស្ទង់មតិ​ចុងក្រោយបង្អស់មួយ របស់វិទ្យាស្ថានស្ទង់មតិឯករាជ្យ «Ifop»។

ការតែងតាំងអ្នកស្រី ប៊ន ដែលមានទំនោរ​ជាអ្នកនយោបាយឆ្វេងនិយម ឲ្យក្លាយជានាយករដ្ឋមន្ត្រី ត្រូវបានគេមើលឃើញថា លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដែលបានជាប់ឆ្នោតជាថ្មី កាលពីថ្ងៃទី២៤ ខែមេសា មានបំណងផ្គាប់ចិត្តពលរដ្ឋបារាំង ជុំវិញសំណុំរឿងធ្វើកំណែទម្រង់ការចូលនិវត្តន៍។

ហើយការតែងតាំងនេះ ធ្វើឡើងនៅរយៈពេលប្រមាណជា១ខែ មុនការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ នៅថ្ងៃទី១២ (ជុំទីមួយ) និងនៅថ្ងៃទី១៩ (ជុំទី២) ខែមិថុនាខាងមុខ។ ក្នុងប្រព័ន្ធនយោបាយបារាំង បើចលនានយោបាយបារាំងណា ឈ្នះបានកៅអីច្រើនដាច់ខាត នៅក្នុងការបោះឆ្នោត​ជ្រើសតាំង​អ្នកតំណាងរាស្ត្រ​ ចលនានោះនឹងត្រូវដឹកនាំរដ្ឋាភិបាល ហើយនេះជាគ្រោះថ្នាក់មួយ ចំពោះនយោបា​យរបស់ប្រធានាធិបតី ក្នុងករណីដែលគណបក្សប្រឆាំងឈ្នះ បាន​កៅអីច្រើន​ដាច់ខាត នៅក្នុងរដ្ឋសភា។ 

កាលពីសប្ដាហ៍មុន ក្នុងដំណើរទស្សនកិច្ចក្នុងរដ្ឋធានី ប៊ែរឡាំង (ប្រទេសអាល្លឺម៉ង់) លោក ម៉ាក្រុង បានបង្ហើបថា លោករកបាននាយករដ្ឋមន្ត្រីថ្មីហើយ តែលោកមិនបានបញ្ចេញឈ្មោះទេ។ លោកប្រធានាធិបតី​គ្រាន់តែសន្យាថា នាយករដ្ឋមន្ត្រីថ្មីរបស់លោក នឹងមានទំនោរ ខាង«សង្គមកិច្ច» «បរិស្ថាន» និង«ផលិតភាព»។

នៅមុនអ្នកស្រី អេលីហ្សាប៊ែត ប៊ន សាធារណរដ្ឋបារាំងធ្លាប់មាននាយករដ្ឋមន្ត្រីស្ត្រី តែម្នាក់គត់ គឺអ្នកស្រី អេឌីត ក្រេស៊ុន (Édith Cresson) ដែលដឹកនាំរដ្ឋាភិបាល រវាងពីឆ្នាំ១៩៩១ មកទល់នឹងឆ្នាំ១៩៩២ ក្នុងសម័យកាលរបស់លោកប្រធានាធិបតី ហ្វ្រង់ស៊័រ មីតេរ៉ង់ (François Mitterrand)៕

លោក ហ្សង់ កាស្តិក (ខាងឆ្វេង) ដែលពេលនេះ ជាអតីតនាយករដ្ឋមន្ត្រី និងអ្នកស្រី អេលីហ្សាប៊ែត ប៊ន នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង។ (រូបថតរដ្ឋាភិបាល)


លំអិតបន្ថែមទៀត

ដំណឹង

ត្រាំ ព្រមានថា «ការគម្រាម»​របស់​​អៀរ៉ង នឹង​ត្រឡប់​មករក​អៀរ៉ង់​ខ្លួនឯង​វិញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចេញសារព្រមានប្រទេសអៀរ៉ង់ថា «ការគម្រាម»ទាំងឡាយ ដែលប្រទេសនេះកំពុងធ្វើ នឹងវិលត្រឡប់ មករកប្រទេសអៀរ៉ង់ខ្លួនឯងវិញ យ៉ាងអាណោចអាធ័ម មិនដែលធ្លាប់មាន ...
កម្រមាន

បារាំង៖ យុវតី​ជំទង់​ម្នាក់​រង​ការសង្ស័យ​ថា បានគ្រវាត់​ទារកខ្លួន​តាមបង្អួច

បារាំង៖ ទារកតូចមួយ ដែលទើបនឹងកើត ត្រូវបានរកឃើញស្លាប់ នៅក្នុងសួនច្បារ នៃសង្កាត់មួយ ក្នុងក្រុង​ «Martinet» ដែលស្ថិតក្នុងតំបន់ «Gard» ភាគខាងត្បូង ប្រទេសបារាំង។ សារព័ត៌មានប្រចាំតំបន់ ...
ដំណឹង

ផ្ទុះ​ការប៉ះទង្គិច​ ក្នុង​រលក​ទី៨នៃ​បាតុកម្ម​អាវកាក់​លឿង នៅ​ប៉ារីស

ការប៉ះទង្គិចគ្នាជាថ្មី រវាងកងកម្លាំងអាជ្ញាធរ និងក្រុមបាតុករ អាវកាក់លឿង បានកើតមានឡើង នារសៀលថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ នៅជាច្រើនក្រុងធំៗ នៃប្រទេសបារាំង ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.