កម្រមានដំណឹង

បុរសនេះ​ប្រើពិស​ខ្យាដំរី​ដើម្បី​បំបាត់​ការឈឺចាប់ នៃ​ជំងឺ​សន្លាក់​ឆ្អឹង

តាំងពីជាងមួយទសវត្សរ៍មកហើយ ដែលបុរសចំណាស់ ៧៨ឆ្នាំម្នាក់នេះ ឈ្មោះ «Pepe Casanas» ជាតិគុយបា បានចាប់សត្វខ្យាដំរី ជារៀងរាល់ខែ ដើម្បីប្រើពិសរបស់សត្វនេះ ជួយបំបាត់ការឈឺចាប់ នៃជំងឺសន្លាក់ឆ្អឹងឆ្អែងរបស់គាត់។ គាត់បានអះអាងថា វិធីសាស្ត្រខាងលើ មានប្រសិទ្ធិភាព ល្អប្រសើរណាស់។

ប៉ុន្តែមិនមែនជាការព្យាបាលជំងឺ ដែលកើតឡើងដោយចៃដន្យ ឬសម្រាប់តែបុរសចំណាសម្នាក់នេះឡើយ ព្រោះអ្នកស្រាវជ្រាវច្រើននាក់ របស់ប្រទេសគុយបាកុម្មុយនីស្ដិ៍ បានរកឃើញថា ពិសរបស់សត្វខ្យាដំរីខៀវ ដែលអ្នកវិទ្យាសាស្ត្រហៅ «Rhopalurus junceus» ពិតជាមានឥទ្ធិពល ដើម្បីបំបាត់ការរលាក និងការចុកចាប់ផ្សេងៗ។

យ៉ាងណា ក្រុមគ្រូពេទ្យជំនាញ នៅបរទេស បានអះអាងផ្សេងថា ការស្រាវជ្រាវបន្ថែម គួរត្រូវធ្វើបន្តទៀតសិន មុននឹងឈានទៅដល់ សេចក្ដីសន្និដ្ឋានខាងលើ។ ផ្ទុយទៅវិញ ថ្នាំ «Vidatox» របស់ក្រុមហ៊ុនផលិតឱសថ «Labiofam» ដែលជាថ្នាំផលិតចេញ ពីពិសសត្វខ្យាដំរី ទទួលបានការទិញយកទៅប្រើប្រាស់ កាន់តែច្រើនឡើងៗ នៅក្នុងប្រទេសគុយបា៕



លំអិតបន្ថែមទៀត

កម្ពុជា

សកម្មជន​បរិស្ថាន​បបួល​រដ្ឋមន្ត្រី​បីរូប​ចុះ​ងូតទឹក​សមុទ្រ នៅក្រុង​ព្រះសីហនុ

រដ្ឋមន្ត្រីចំនួនពីររូប និងអភិបាលខេត្តមួយរូប ត្រូវបានសកម្មជនបរិស្ថាន យុវជន ថុន រដ្ឋា មកពីអង្គការមាតាធម្មជាតិ បបួលឲ្យចុះងូតទឹក នៅក្នុងតំបន់ឆ្នេរសមុទ្រ នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីយុវជនរូបនេះ បានយកទឹកដែលបង្ហូរចូលសមុទ្រ ទៅធ្វើការពិសោធន៍ ...
ដំណឹង

Covid-19៖ សញ្ញា​សង្ឃឹម​នៅ​អ៊ឺរ៉ុប ខណៈ​តួលេខ​បន្ត​កើន​ឡើង​នៅ​អាមេរិក

ខណៈអ្នកស្លាប់បន្តកើនឡើង នៅសហរដ្ឋអាមេរិក ចំនួនអ្នកស្លាប់ បានថយចុះ នៅក្នុងប្រទេសអ៊ិតាលី អេស្ប៉ាញ និងបារាំង ដែលធ្វើឲ្យ«សញ្ញា​សង្ឃឹម​នៅ​អ៊ឺរ៉ុប» កំពុងរីកដុះដល់ នៅទន្ទឹមនឹងព្រះសុវណ្ណី របស់ព្រះមហាក្សត្រីយ៉ានីអង់គ្លេស ដែលបានធ្វើឡើង តាមកញ្ចក់ទូរទស្សន៍ ...
កម្ពុជា

Covid-19៖ កម្ពុជាមានអ្នកជំងឺស្លាប់ ២នាក់ទៀត ក្រោយ​ផ្លាស់មន្ទីរពេទ្យ

អ្នកជំងឺ ២នាក់ទៀត បានទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ (Covid-19)។ ជនរងគ្រោះទាំងពីររូបនោះ ដែល​ម្នាក់ជាជនជាតិខ្មែរ និងម្នាក់ទៀត ជាជនជាតិចិន ត្រូវបានដាក់ឲ្យព្យាបាលដំបូងឡើយ នៅទីកន្លែងផ្សេង ពីមន្ទីរពេទ្យ​រុស្ស៊ី។ រហូតលុះត្រាស្ថានភាពជំងឺធ្ងន់ធ្ងរ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.