• បុរសនេះ​ប្រើពិស​ខ្យាដំរី​ដើម្បី​បំបាត់​ការឈឺចាប់ នៃ​ជំងឺ​សន្លាក់​ឆ្អឹង

    តាំងពីជាងមួយទសវត្សរ៍មកហើយ ដែលបុរសចំណាស់ ៧៨ឆ្នាំម្នាក់នេះ ឈ្មោះ «Pepe Casanas» ជាតិគុយបា បានចាប់សត្វខ្យាដំរី ជារៀងរាល់ខែ ដើម្បីប្រើពិសរបស់សត្វនេះ ជួយបំបាត់ការឈឺចាប់ នៃជំងឺសន្លាក់ឆ្អឹងឆ្អែងរបស់គាត់។ គាត់បានអះអាងថា វិធីសាស្ត្រខាងលើ មានប្រសិទ្ធិភាព ល្អប្រសើរណាស់។ ប៉ុន្តែមិនមែនជាការព្យាបាលជំងឺ ដែលកើតឡើងដោយចៃដន្យ ឬសម្រាប់តែបុរសចំណាសម្នាក់នេះឡើយ ព្រោះអ្នកស្រាវជ្រាវច្រើននាក់ របស់ប្រទេសគុយបាកុម្មុយនីស្ដិ៍ បានរកឃើញថា ពិសរបស់សត្វខ្យាដំរីខៀវ ដែលអ្នកវិទ្យាសាស្ត្រហៅ «Rhopalurus junceus» ពិតជាមានឥទ្ធិពល ដើម្បីបំបាត់ការរលាក និងការចុកចាប់ផ្សេងៗ។ យ៉ាងណា ក្រុមគ្រូពេទ្យជំនាញ នៅបរទេស បានអះអាងផ្សេងថា ការស្រាវជ្រាវបន្ថែម គួរត្រូវធ្វើបន្តទៀតសិន ...