កម្រមានដំណឹង

ត្រីតុន​មួយ​ក្បាល លក់ដាច់​ក្នុង​តម្លៃជាង​៣លាន​ដុល្លារ នៅ​ជប៉ុន

ត្រីតុនមួយក្បាល ទម្ងន់២៧៨គីឡូក្រាម ត្រូវបានលក់ដាច់ ក្នុងការដេញថ្លៃមួយ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ជាមួយនឹងតម្លៃដ៏កំពូល មិនដែលធ្លាប់មានពីមុនមក៖ «៣៣៣,៦លានយ៉េន ដែលត្រូវនឹង ២,៧លានអ៊ឺរ៉ូ ឬ៣,១លានដុល្លារអាមេរិក»។

កំពូលតម្លៃ ដែលបំបែកឯកត្តកម្ម និងដែលមិននឹកស្មានដល់នេះ ធ្វើឡើងក្នុងផ្សារ «Toyosu» នៃរដ្ឋធានីតូក្យូ ប្រទេសជប៉ុន តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយការចាប់ផ្ដើមឆ្នាំថ្មី ឆ្នាំ២០១៩។ អ្នកទិញ ដែលដេញថ្លៃបានសម្រេច លោក «Kiyoshi Kimura» ថៅកែបណ្ដាញភោជនីយដ្ឋាន «Sushi Zanmai» បានថ្លែងឡើងថា៖

«វាជាត្រីតុនដ៏ល្អមួយ តែរាងថ្លៃជាងការគិតបន្តិច។»

លោក «Kiyoshi Kimura» ធ្លាប់បានទិញត្រីប្រភេទនេះម្ដងហើយ កាលពីឆ្នាំ២០១៣ ក្នុងតម្លៃថោកជាងនេះ ពីរដង។ តែត្រីតុន នៅពេលនោះ មិនធំដូចត្រីតុនពេលនេះទេ។

ត្រីតុន ដែលមានតម្លៃជាង៣លានដុល្លារ ត្រូវបាននេសាទចេញ ពីលំហសមុទ្រមួយ ក្នុងតំបន់ «Aomori» ស្ថិតនៅភាគខាងជើងប្រទេសជប៉ុន។ បើគេកាប់សាច់វា ដើម្បីលក់រាយវិញ វានឹងមានតម្លៃជាង ១១ ០០០ដុល្លារ ក្នុងមួយគីឡូក្រាម។

នេះ ជាការលក់ដេញថ្លៃដំបូង សម្រាប់ឆ្នាំថ្មី និងធ្វើឡើងក្នុងផ្សារ «Toyosu» ដែលទើបនឹងបើកទ្វា នៅថ្ងៃទី ១១ ខែតុលាកន្លងទៅ ដើម្បីជំនួសផ្សារ «Tsukiji» ដែលត្រូវបានអាជ្ញាធរបិទទ្វា បន្ទាប់ពីបានដំណើរការ អស់រយៈពេលជាង៨០ឆ្នាំ។

សម្រាប់លោក «Kiyoshi Kimura» ត្រីតុនដែលដាក់លក់ នៅក្នុងផ្សារថ្មីនេះ មិនសូវមានគុណភាពល្អច្រើន ដូចត្រីដែល​ត្រូវបាន​យកទៅលក់ ក្នុងផ្សារចាស់នោះឡើយ។ ផ្ទុយទៅវិញ ត្រីតុន ដែលលោកទើបសម្រេចទិញបាននេះ ជាប្រភេទត្រីក៏កម្រ ពោរពេញដោយគុណភាព ហើយក៏ជាមូលហេតុ ដែលធ្វើឲ្យវាមានតម្លៃ ដ៏សម្បើមដូច្នេះដែរ៕



លំអិតបន្ថែមទៀត

កម្ពុជា

ជប៉ុន​ថ្វាយ​គ្រឿង​ឥស្សរិយយស​ឆ្នាំ២០១៩ ថ្វាយ​ព្រះអង្គម្ចាស់ សិរិវុឌ្ឍ

ព្រះអង្គម្ចាស់ នរោត្ដម សិរិវុឌ្ឍ អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីការបរទេស ហើយសព្វថ្ងៃជា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានរដ្ឋាភិបាលជប៉ុន សម្រេចថ្វាយគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០១៩ ហៅជាភាសាអង់គ្លេស «Grand ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

តើចិនអាចធ្វើដំណើរ ទៅដល់ណា? ៖ ប្រទេសចិនកុំម្មុយនីស្ត ប្រឈមមុខនឹងគូប្រជែង និងគូសត្រូវមួយចំនួន ដើម្បី​សម្រេចបាន​នូវ​«មហិច្ឆតាខួប១០០ឆ្នាំ»នៃរបបនេះ នៅឆ្នាំ២០៥០៖ – គូប្រជែង​និងគូសត្រូវលេខ១ របស់ចិន​គឺ អាមេរិក សហគមន៍អឺរ៉ុប២៦ប្រទេស ...
ដំណឹង

ត្រាំ ក្លាយជា​មេដឹកនាំ​បរទេស​ទី១ ដែល​​ចូលគាល់​ព្រះចៅ​អធិរាជ​ជប៉ុន​​​ថ្មី

នៅព្រឹកថ្ងៃចន្ទទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បាន​ក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលបានចូលគាល់អធិរាជជប៉ុន ព្រះចៅ ណារូហ៊ីតូ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.