នៅព្រឹកថ្ងៃចន្ទទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បាន​ក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលបានចូលគាល់អធិរាជជប៉ុន ព្រះចៅ ណារូហ៊ីតូ (Naruhito) រាប់​ចាប់តាំង​ពីព្រះអង្គឡើងសោយរាជ្យ បន្តពីព្រះបិតាទ្រង់ កាលពីដើមខែឧសភានេះមក។

ពិធីទទួលលោក ដូណាល់ ត្រាំ ដែលអមដោយភរិយារបស់លោក អ្នកស្រី មេឡានី ត្រាំ (Melania Trump) បាន​ប្រព្រឹត្តិទៅក្រោមរស្មីព្រះអាទិត្យ ពេលព្រឹកព្រលឹម នៅវេលាម៉ោង ៩និង៣០នាទី ក្នុងព្រះបរមរាជវាំង នៃរាជធានី​តូក្យូ។

ប្រធានាធិបតីអាមេរិកកំពុងស្ថិតលើទឹកដីជប៉ុន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ។ ប៉ុន្តែទស្សនកិច្ចផ្លូវរដ្ឋ ដ៏កំពូលមួយនេះ បានចាប់ផ្ដើមឡើងដោយការកំសាន្ដ ពេលចុងសប្ដាហ៍មួយថ្ងៃពេញ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ។

លោក ត្រាំ និងលោក ស៊ីនហ្សូ អាបេ (ShinZo Abe) នាយករដ្ឋមន្ត្រីជប៉ុន បានជួបគ្នាលេងកីឡាវាយកូនគោល បន្ទាប់មកទៅទស្សនា ការប្រកួតចំបាប់ជប៉ុន ហៅថា «Sumo» មុននឹងប្រគល់ពានរង្វា់ន «Donald Cup»​ ទៅឲ្យ​កីឡាករដែលឈ្នះការប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

នៅវេលាល្ងាចឡើង រដ្ឋបុរសទាំងពីរ បានទៅទទួលទានអាហារ នៅក្នុងភោជនីយដ្ឋានដ៏ល្បីមួយ កណ្ដាល​រាជធានី​តូក្យូ។

លោក ត្រាំ បានលើកឡើងថា៖

«អស់រយៈពេលជាង២០០ឆ្នាំហើយ ដែលមិនដែលមានព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្ររបៀបនេះ ក្នុងប្រទេសជប៉ុន។ វាជាកិត្តិយសដ៏អាស្ចារ្យមួយ។»

ក្នុងថ្ងៃចន្ទនេះដដែល លោក ត្រាំ និងលោក អាបេ នឹងត្រូវជួបប្រជុំការងាររួមគ្នាមួយ មុននឹងចេញមកថ្លែង ក្នុង​សន្និសីទសារព័ត៌មាន ដែលគេរំពឹងថា ជាការសម្រេចរួមគ្នា ស្ដីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នៅវេលាល្ងាចនេះ ប្រធានាធិបតីអាមេរិកនឹងត្រូវព្រះចៅអធិរាជ ទទួលជាថ្មីទៀត នៅក្នុងពិធីលៀងអាហារដ៏ពិសេសមួយ នៃព្រះបរមរាជវាំង៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ទ្វីសធើរ បិទគណនេយ្យ ដូណាល់ ត្រាំ ជាស្ថាពរ

គណនេយ្យ ទ្វីសធើរ (Twitter) ដែលមធ្យោបាយផ្សព្វផ្សាយ​ដ៏សំខាន់ របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតី​ចប់អាណត្តិ នៃសហរដ្ឋអាមេរិក ត្រូវបានបិទចោលជាស្ថាពរ នៅមុននេះបន្តិច។ ...
ដំណឹង

«AstraZeneca»ការពារវ៉ាក់សាំងខ្លួន ថាគ្មាន​ភស្ដុតាង​ពីជំងឺ​«ឈាមកក»

សហគ្រាស​«AstraZeneca»​នៃចក្រភពអង់គ្លេស បានចេញមុខ មកការពារវ៉ាក់សាំងរបស់ខ្លួន ដោយអះអាងថា គ្មាន​ភស្ដុតាងណាមួយ បង្ហាញពីហនិភ័យធ្ងន់ធ្ងរ បង្កឲ្យមានជំងឺ«ឈាមកក» សម្រាប់អ្នកដែលបានទទួល​វ៉ាក់សាំង​នោះឡើយ។ ប្រតិកម្ម​របស់សហគ្រាស​ផលិត​ឱសថ ធ្វើឡើងបន្ទាប់ពីប្រទេសជាច្រើន ទាំងក្នុងសហភាពអ៊ឺរ៉ុប និងនៅ​ទ្វីបអាស៊ី បានសម្រេចផ្អាក​ការប្រើវ៉ាក់សាំង ...
កម្ពុជា

អាមេរិកស្នើជាថ្មី​​ឲ្យ​ក្រុងភ្នំពេញ​ស៊ើបអង្កេត​«ពេញលេញ»​លើ​ឃាតកម្ម កែម ឡី

សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា បានប្រកាសអំពាវនាវសារជាថ្មី ឲ្យរដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើកការស៊ើបអង្កេត​«ពេញលេញ ប្រកបដោយតម្លាភាព និងគួរឲ្យទុកចិត្តបាន» ក្នុងឃាតកម្មលើលោកបណ្ឌិត កែម ឡី ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.