កម្ពុជាដំណឹង

ជប៉ុន​ថ្វាយ​គ្រឿង​ឥស្សរិយយស​ឆ្នាំ២០១៩ ថ្វាយ​ព្រះអង្គម្ចាស់ សិរិវុឌ្ឍ

ព្រះអង្គម្ចាស់ នរោត្ដម សិរិវុឌ្ឍ អតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីការបរទេស ហើយសព្វថ្ងៃជា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានរដ្ឋាភិបាលជប៉ុន សម្រេចថ្វាយគ្រឿងឥស្សរិយយស សម្រាប់និទាឃរដូវ ឆ្នាំ២០១៩ ហៅជាភាសាអង់គ្លេស «Grand Cordon of the Order of the Rising Sun»។

សេចក្ដីប្រកាសព័ត៌មាន របស់ស្ថានទូតជប៉ុន ចេញផ្សាយក្នុងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីជប៉ុនបានសម្រេច ក្នុងថ្ងៃដដែលនេះ ផ្ដល់គ្រឿងឥស្សរិយយស ដល់ជនបរទេសចំនួន១៤២រូប ក្នុងនោះមានព្រះអង្គម្ចាស់ នរោត្ដម សិរិវុឌ្ឍ មួយអង្គផង។

ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសរសេរថា គ្រឿងឥស្សរិយយសនេះ ត្រូវបានថ្វាយទ្រង់ «ដើម្បីទទួលស្គាល់ការរួមចំណែក» របស់ព្រះអង្គម្ចាស់ ក្នុងការពង្រឹកទំនាក់ទំនង និងមិត្តភាព រវាងជប៉ុននិងកម្ពុជា។

ស្ថានទូតបានបន្តថា៖

«ចាប់តាំងពីឆ្នាំ ១៩៩៣ នាពេលដែលសម្តេច នរោត្តម សិរិវុឌ្ឍ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ព្រះអង្គបានរួមចំណែក ក្នុងការជម្រុញទំនាក់ទំនងទ្វេភាគី មិនត្រឹមតែក្នុងឋានៈជា ឧបនាយករដ្ឋមន្ត្រី ប៉ុណ្ណោះទេ តែក្នុងឋានៈជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក៏ដូចជាស្ថាបនិក នៃវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការ និងសន្តិភាពផងដែរ។ ប្រទេសយើងទាំងពីរ បានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រ នាពេលបច្ចុប្បន្នអាស្រ័យដោយការលះបង់ឥតឈប់ឈរ របស់សម្តេច ចំពោះទំនាក់ទំនងរបស់យើង៕»



លំអិតបន្ថែមទៀត

កំសាន្ដ

កីឡដ្ឋាន​គ្មាន​អ្នកគាំទ្រឬ? នៅជប៉ុន មានមនុស្សយន្ដ​មកគាំទ្រ​ជំនួស!

ព្រោះជំងឺរាតត្បាត កូវីដ-១៩ (Covid-19) រាល់ការប្រកួតទាំងឡាយ ត្រូវបានធ្វើឡើង ក្នុងកីឡដ្ឋាន«ដែលគ្មានទស្សនិកជន ឬអ្នកគាំទ្រ។ នៅជប៉ុន សហគ្រាស​«Softbank» មានវិធីដោះស្រាយមួយ ដើម្បីផ្ដល់​ជាកម្លាំងចិត្ត ទៅដល់កីឡាករទាំងឡាយ នៅលើ​ទីលានប្រកួត៖ ...
ដំណឹង

Covid-19៖ ជប៉ុន​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ ដើម្បី​បញ្ចៀស​«គ្រោះធំ»

រដ្ឋាភិបាលជប៉ុននឹងប្រកាស ដាក់តំបន់ចំនួន៧ លើផ្ទៃប្រទេស ទៅក្នុងភាពអាសន្ន ចាប់ពីថ្ងៃអង្គារនេះតទៅ ដើម្បីបញ្ចៀសសេណារីយូ «គ្រោះធំ» បន្ទាប់ពីករណីឆ្លងជំងឺ «Covid-19» បានកើនឡើងខ្លាំង នៅរាជធានី តូក្យូ។ នេះ ...
ដំណឹង

ព្រះអង្គម្ចាស់ ណារូហ៊ីតូ ក្លាយជា​ព្រះចៅ​អធិរាជ​ជប៉ុន ចាប់​ពីថ្ងៃ​នេះ

ជាទិវាដែលចារក្នុងប្រវត្តិសាស្ត្រ នៃរាជាណាចក្រ​ជប៉ុន – ការឈប់សម្រាក រយៈពេល១០ថ្ងៃ នៅទូទាំងប្រទេស ត្រូវបានប្រកាសឡើង សម្រាប់ឱកាសនេះ – ប៉ុន្តែការផ្លាស់ប្ដូររាជ្យសម្បត្តិ អាគីហ៊ីតូ – ណារូហ៊ីតូ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.