កម្រមានដំណឹង

ឆ្កែ​មួយក្បាល​សង្គ្រោះ​ទារក ដែលត្រូវម្ដាយ​យកទៅ​«កប់ចោល»​ទាំងរស់

សុនខមួយក្បាលឈ្មោះ «Ping Pong» បានជួយសង្គ្រោះទារកក្រហមរងាលម្នាក់ ដែលត្រូវបានម្ដាយរបស់ខ្លួន​យកទៅ«កប់ចោល» ទាំងនៅមានដង្ហើមដក កណ្តាលចំការមួយកន្លែង ស្ថិតនៅភាគខាងជើង នៃប្រទេសថៃ។

នគរបាលក្នុងស្រុក បានអះអាងពីដំណឹងនេះ ដោយសង្កត់ធ្ងន់បន្ថែមថា ម្ដាយទារកដែលជាស្ត្រី វ័យជំទង់ប្រមាណជា១៥ឆ្នាំ ត្រូវបានជាប់សង្ស័យ ពីបទមនុស្សឃាត។

រឿងរ៉ាវបានកើតឡើង ក្នុងថ្ងៃតែមួយ កាលពីថ្ងៃទី១៥ ខែឧសភាកន្លងមកនេះ ក្នុងឃុំ «Chumpuang» នៃខេត្តនគររាជសីមា។

សារព័ត៌មានក្នុងប្រទេសថៃ បានឲ្យដឹងថា ដំបូងឡើយ «Ping Pong» ដែលដើរបានត្រឹមតែជើង៣ បានកាយដីផង និងព្រូសផង ដើម្បីផ្តល់សញ្ញាដល់ម្ចាស់វា ដែលជាអ្នកយាមចំការនោះ។

នាយនគរបាលតំបន់ ត្រូវបានស្រង់សំដីមកបញ្ជាក់ថា៖

«បើតាមការស៊ើបអង្កេតបឋម សុនខទំនងជាបានរកឃើញទារក មិនយូរប៉ុន្មានបន្ទាប់ពីម្ដាយទារក បានកប់កូនខ្លួនឯងរួច។»

មន្ត្រីនគរបាលបញ្ជាក់ទៀតថា បន្ទាប់ពីត្រូវបានជួយសង្គ្រោះ នៅខណៈនេះ ទារកកំសត់កំពុងស្ថិតក្រោមការបីបាច់ នៅឯមន្ទីរពេទ្យ និងមានសុខភាពល្អប្រសើរធម្មតា។

រីម្ដាយទារកដែលស្ថិតក្នុងវ័យជំទង់ បានរងការចោទប្រកាន់ ពីបទមនុស្សឃាត និងបោះបង់កូនខ្លួន។ អាជ្ញាធរបានសង្ស័យថា យុវមាតារូបនេះចង់លាងខ្លួន ព្រោះភ័យខ្លាចឪពុកម្ដាយស្ដីបន្ទោស។

នាយនគរបាល បានបញ្ជាក់បន្ថែមថា៖

«អញ្ចឹង នៅក្រោយពេលសម្រាលកូន តែម្នាក់ឯងរួច នាងបានយកកូននោះ ទៅកប់ចោលក្នុងដី។»

ការជួយសង្គ្រោះទារក ពីសំណាក់សុនខ «Ping Pong» ទទួលបានការកោតសរសើក្រៃលែង ពីបណ្ដាជនថៃ។ នៅតាមបណ្ដាញសង្គម សន្ធឹកនៃការបង្ហោះសារ រូបភាព និងវីដេអូអំពី «Ping Pong» បានផ្ទុះឡើង ជាពិសេសសារដែលមានអត្ថន័យថា «សុនខជាមិត្តដ៏ល្អ របស់មនុស្ស»៕



លំអិតបន្ថែមទៀត

ដំណឹង

អយ្យការបារាំងស្នើរឲ្យ ផ្ដន្ទាទោស​បុរស​ម្នាក់ ពីបទរំលោភ​កុមារ​ខ្មែរ-​នេប៉ាល់

អយ្យការនៃរដ្ឋធានីប៉ារីស (បារាំង) បានទាមទារឲ្យបើកសវនាការ ដើម្បីឈានទៅ ផ្ដន្ទាទោស​បុរស​ម្នាក់ ពី​បទ​​បៀតបៀន​ផ្លូវភេទ លើកុមារជិត៣០នាក់ នៅពេល​ដែល​បុរសរូបនោះ បាន​ធ្វើដំណើរ ទៅកាន់ប្រទេសកម្ពុជា និងប្រទេសនេប៉ាល់។ បើតាមប្រព័ន្ធយុត្តិធម៌បារាំង បានអះអាងថា ...
កម្ពុជា

ហ៊ុន សែន ឲ្យប្រគល់​«សត្វតោ»​ទៅម្ចាស់វិញ ខណៈ​មន្ត្រីថា​អនុវត្តច្បាប់

ប្រសិនជាមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន ខិតខំពន្យល់ថា ទង្វើរឹបអូស«សត្វតោ» ជាការអនុវត្តច្បាប់នោះ ទីបំផុតទៅ លោក ហ៊ុន សែន បានចេញបញ្ជាឲ្យប្រគល់សត្វតោនេះ ត្រឡប់ទៅឲ្យម្ចាស់ដើម ដែលជាជនជាតិចិនវិញ។ បុរសខ្លាំងនៅកម្ពុជា ...
ដំណឹង

បោះឆ្នោត​ជាតិ​ថៃ៖ គណបក្ស​«ស្និតយោធា»​កំពុងនាំមុខ

បណ្ដាជនថៃម្ចាស់ឆ្នោត ប្រមាណ ៧,៣លាននាក់ ពីក្នុងចំណោមអ្នកចេញទៅបោះឆ្នោត ប្រមាណជាង៥០លាននាក់ ក្នុងថ្ងៃអាទិត្យនេះ បានបោះឆ្នោត​គាំទ្រគណបក្ស «អំណាចរដ្ឋ» (Palang Pracharat Party) ដែលមាននិន្នាការ«ស្និតយោធា»។ នេះបើតាមតួលេខ ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

Comments are closed.