ដំណឹងអាស៊ី-ប៉ាស៊ីភិក

ខ្យល់ព្យុះ «Pabuk» មិនមាន​ឥទ្ធិពល​ខ្លាំង ដូច​ការរំពឹង​ទុក

យ៉ាងណា ខ្យល់ព្យុះ «Pabuk» បានបន្សល់ទុក នូវការបំផ្លិចបំផ្លាញជាច្រើន ក្នុងនោះរាប់ទាំងទឹកជំនន់ ការដាច់ចរន្តអគ្គិសនី និងការខូចខាត​អាគារសាធារណៈ ផ្ទះសម្បែងពលរដ្ឋ… ស្ថិតក្នុងភាគខាងត្បូង នៃប្រទេសថៃ។ មនុស្សជិត ៣០ ០០០នាក់ ត្រូវបានជម្លៀសឲ្យនៅជ្រកកោន នៅក្នុងមជ្ឈមណ្ឌលការពារមួយ ក្នុងភាគកណ្ដាល។

ខ្យល់ព្យុះ បានបក់ក្នុងព្រឹកថ្ងៃសៅរ៍ទី៥ ខែមករា ឆ្នាំ២០១៩នេះ ដោយមានកម្លាំងថមថយ  បើធៀបនឹងការរំពឹងទុក ក្នុងការព្យាករណ៍ឧត្តុនិយម របស់អាជ្ញាធរថៃ និងធៀបនឹងកម្លាំងរបស់វា នៅពេលឆ្លងកាត់ឈូងសមុទ្រ «Andaman» (ដែលស្ថិតនៅខាងកើត មហាសមុទ្រឥណ្ឌា)។

ព្រលានយន្ដហោះភាគច្រើន ក្នុងតំបន់ បានបើកឲ្យយន្ដហោះ អាចធ្វើចរាចរណ៍បានវិញ ក្នុងថ្ងៃសៅរ៍នេះដដែល ហើយទេសចរណ៍ជាច្រើនរយនាក់ ដែលបានជាប់ក្នុងព្រលាន​យន្ដហោះទាំងនោះ អាចនឹងធ្វើដំណើរ ត្រឡប់ទៅប្រទេស ឬគេហដ្ឋានរបស់ផងខ្លួនវិញ។

ខ្យល់ព្យុះ «Pabuk» ត្រូវបានចាត់ទុកថា ជាខ្យល់ព្យុះដ៏ខ្លាំងទីមួយ ដែលបានវាយបក់ ទៅលើប្រទេសថៃ រាប់ចាប់តាំង ពី៣០ឆ្នាំកន្លងមកហើយ។ ខ្យល់ព្យុះ បានបង្កឲ្យមាន កម្លាំងខ្យល់ដ៏ខ្លាំងក្លា ភ្លៀងធ្លាក់ដ៏ជោគជាំ និងរលកទឹកសមុទ្រ កំពស់រវាងពី៣ ទៅ៥ម៉ែត្រ។

មកដល់ម៉ោងនេះ មិនទាន់មានតួលេខ នៃតុល្យភាពណាមួយ ត្រូវបានអាជ្ញាធរ បង្ហាញឲ្យដឹងនៅឡើយ។

គ្រោះធម្មជាតិមួយនេះ បានបង្កការប៉ះពាល់ ទៅដល់សរសៃឈាម​សេដ្ឋកិច្ច របស់ប្រទេសថៃ ដែលមានកម្លាំងខ្លាំង ដោយសារទេសចរណ៍។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានគ្រោងថា នឹងទទួលទេសចរណ៍ ដល់ទៅចំនួន ៤០លាននាក់ ក្នុងឆ្នាំនេះ៕



លំអិតបន្ថែមទៀត

កំសាន្ដ

សារព័ត៌មាន​អ៊ឺរ៉ុប​ផ្សាយ​វីដេអូ​ទាហានខ្មែរ​ពីរនាក់ ជិះម៉ូតូ​ធ្លាក់ក្នុង​«ចរន្ដទឹក»

វីដេអូទាហានខ្មែរទាំងពីរនាក់ ដែលធ្លាក់ចូលក្នុង«ចរន្ដទឹក» ត្រូវបានសារព័ត៌មានអង់គ្លេស «Daily Mail» ផ្សាយដំបូងគេ មុននឹងត្រូវសារព័ត៌មានផ្សេងទៀត ដកស្រង់យកទៅផ្សាយបន្ត។ ប៉ុន្តែពួកគេ ទំនងជាមិនស្គាល់ ពីទីតាំងពិតប្រាកដ នៃហេតុការណ៍ដែលទាហានខ្មែរទាំងពីររូប បានជួបគ្រោះថ្នាក់ ...
ដំណឹង

ថៃ៖ ផ្តន្ទាទោសស្ត្រីម្នាក់​​ឲ្យជាប់គុក​៤៣ឆ្នាំ ពីបទ​ជេរប្រមាថ​ព្រះញាតិវង្ស

ក្នុងថ្ងៃអង្គារទី២០ ខែមករានេះ ស្ត្រីមួយរូប ត្រូវបានតុលាការថៃ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ចំនួន៤៣ឆ្នាំ ពីបទ​ជេរប្រមាថ​ព្រះញាតិវង្ស ក្រោម​មាត្រា១១២ នៃច្បាប់​​«ប្រមាថព្រះចេស្ដា» ដ៏តឹងតែងរបស់​ប្រទេស​ថៃ។ ក្រុមអ្នកឃ្លាំមើល បានអះអាងថា ការផ្ដន្ទាទោសនេះ ...
ដំណឹង

ព្រះរាជវាំងថៃ ឲ្យដក​ព្រះរាមស្ដេច ចេញពី​បេក្ខភាព​ជានាយករដ្ឋមន្ត្រី

បេក្ខភាពជានាយករដ្ឋមន្ត្រី របស់ម្ចាស់ក្សត្រីថៃ ព្រះនាង អ៊ូបុល រតនា (Ubolratana) ដែលត្រូវជាព្រះរាមព្រះមហាក្សត្របច្ចុប្បន្ន មានរយៈពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ។ គណបក្សដែលតែងតាំងម្ចាស់ក្សត្រី ឲ្យធ្វើជាបេក្ខនារីសម្រាប់តំណែងនាយករដ្ឋមន្ត្រី បានសម្រេចដកបេក្ខភាពនេះចេញវិញ បន្ទាប់ពីមានបម្រាមពី ព្រះរាជវាំងថៃ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.