ក្នុងថ្ងៃអង្គារទី២០ ខែមករានេះ ស្ត្រីមួយរូប ត្រូវបានតុលាការថៃ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ចំនួន៤៣ឆ្នាំ ពីបទ​ជេរប្រមាថ​ព្រះញាតិវង្ស ក្រោម​មាត្រា១១២ នៃច្បាប់​​«ប្រមាថព្រះចេស្ដា» ដ៏តឹងតែងរបស់​ប្រទេស​ថៃ។ ក្រុមអ្នកឃ្លាំមើល បានអះអាងថា ការផ្ដន្ទាទោសនេះ មានលក្ខណៈធ្ងន់ធ្ងរបំផុត មិនដែលធ្លាប់មាន​ពីមុន និងជាសញ្ញាគម្រាមមួយ ទៅលើចលនានិយម​ប្រជាធិបតេយ្យ ដែលទាមទារ​​ឲ្យធ្វើការ​កែទម្រង់​ស៊ីជម្រៅ ទៅលើស្ថាប័ន​ព្រះមហាក្សត្រ។

អ្នកស្រី អង់ចន្ទ ដែលធ្លាប់ជាមន្ត្រីរាជការ​មួយរូបផង ត្រូវបានចាប់ខ្លួន ក្នុងឆ្នាំ២០១៥ និងត្រូវបាន​ចោទប្រកាន់ ចំនួន២៩ករណី ជុំវិញសារ​របស់អ្នកស្រី ដែលបង្ហោះនៅលើបណ្ដាញសង្គម។ អង្គការមេធាវីថៃ ដើម្បីសិទ្ធិមនុស្ស (Thai Lawyers for Human Rights – TLHR) បានអះអាងថា៖

«អ្នកស្រីត្រូវបានរកឃើញ ថាបានប្រព្រឹត្តិកំហុស នៅរាល់បទចោទ និងត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារ៣ឆ្នាំ នៅក្នុងបទចោទនីមួយៗ ដែលធ្វើទោសសរុប (៣x២៩) មានចំនួន៨៧ឆ្នាំ ដែលត្រូវជាប់ក្នុងពន្ធនាគារ។ ហើយដោយសារអ្នកស្រី បានទទួលកំហុស នៅក្នុង​បទប្រព្រឹត្តិនោះ តុលាការបានបន្ថយទោស មកត្រឹមតែពាក់កណ្ដាល គឺ៤៣ឆ្នាំ និង១០០ថ្ងៃ។»

មុនការផ្ដន្ទាទោសលើអ្នកស្រី អង់ចន្ទ ទោសដែលធ្ងន់ធ្ងរបំផុត មានត្រឹមតែ៣៥ឆ្នាំប៉ុណ្ណោះ ដែលត្រូវបានប្រកាស ដាក់លើបុរសម្នាក់ បន្ទាប់ពីបុរសរូបនោះ បានបង្ហោះ និងធ្វើការបញ្ចេញមតិយោបល់ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

អ្នកវិភាគនយោបាយ លោក «Titipol Phakdeewanich» មកពីសាកលវិទ្យាល័យ «Ubon Ratchathani» បានបរិហារ​ការផ្ដន្ទាទោស​នេះ ថាមាន«ចេតនានយោបាយ» ដើម្បីបំភិតបំភ័យ ទៅលើចលនានិស្សិត​សព្វថ្ងៃ ដូចដែលធ្លាប់បានធ្វើ ក្នុងសម័យកាលកន្លងមក។ ស្រង់សំដី​ដោយ​ទីភ្នាក់ងារព័ត៌មានបារាំង «AFP» អ្នកវិភាគរូបនេះ បានបញ្ជាក់ថា៖

«តែបើគេមើលអំពីទំហំ នៃចលនាយុវជន ដែលចេះតែរីកធំឡើងៗ តាំងពីឆ្នាំកន្លងទៅមកនោះ បង្ហាញថា ច្បាប់នេះមិនមានឥទ្ធិពលអ្វី ដូចដែលរដ្ឋាភិបាល​ចង់បាននោះទេ។ ផ្ទុយទៅវិញ ការប្រើច្បាប់នេះ នឹងបំផ្លាញកេរ្ដិ៍ឈ្មោះ របស់ស្ថាប័នព្រះមហាក្សត្រ ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។»

ចាប់ពីចលនានិយមប្រជាធិបតេយ្យ បានផ្ទុះឡើងនៅខែកក្កដា ឆ្នាំ២០២០នោះមក ក្រុមសកម្មជននិស្សិត ប្រមាណជាង៤០នាក់ ត្រូវបានចោទប្រកាន់ជាបន្តបន្ទាប់ នៅក្រោមមាត្រា១១២ នៃច្បាប់ខាងលើ។ ច្បាប់«ប្រមាថព្រះចេស្ដា»ដ៏តឹងតែង បានចែងផ្ដន្ទាទោស ដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ ទៅលើជនដែលរកឃើញ ថាមានទោស៕



លំអិតបន្ថែមទៀត

លោក ហ៊ុន សែន ចាប់ឱបលោក ប្រយុទ្ធ ចន្ទអស្ចារ្យ នៅក្នុងវិមានរដ្ឋាភិបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។ (រូបថតរដ្ឋាភិបាលថៃ)
កម្ពុជា

សម រង្ស៊ី អះអាងថា ហ៊ុន សែន ចាប់ពង្រត់ វ៉ាន់ឆាឡឺម ដើម្បី​សងគុណ ប្រយុទ្ធ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា ការចាប់ពង្រត់​សកម្មជន​នយោបាយ​ថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ (Wanchalearm Satsaksit) កាលពីថ្ងៃទី៤ ខែមិថុនា ...
ដំណឹង

តារាចម្រៀង​ថៃម្នាក់​ឡើង​សំដែង​​ពាក់អាវ​សញ្ញា​«ហ៊ីត្លែ»​ ​ផ្ទុះរឿង​អាស្រូវ

រឿងអាស្រូវ​បានផ្ទុះឡើង បន្ទាប់ពីស្ថានទូតអ៊ីស្ត្រាអែល ប្រចាំក្នុងប្រទេសថៃ កាលពីថ្ងៃសៅរ៍ បានសម្ដែង«ភាពតក់ស្លុត» និង«ការខ្វល់ខ្វាយ»របស់ខ្លួន នៅពេលបានឃើញតារាចម្រៀងម្នាក់ ដ៏មានប្រជាប្រិយ​របស់ប្រទេសថៃ បានឡើងហាត់សម​នៅលើឆាក ដោយពាក់អាវយឺតមួយ ដែលមានសញ្ញាទង់ជាតិ របស់ក្រុមណាស៊ី«ហ៊ីត្លែ»។ អ្នកចម្រៀង ...
កំសាន្ដ

ពេលដែល​គ្មានទេសចរណ៍ សត្វសមុទ្រ​មាន​«ជីវិតរីករាយ»​ណាស់!

សត្វជ្រូកទឹក​សមុទ្រ (Dugong) ដែលជិតផុតពូជ ប្រមាណជា៣០ក្បាល ហាក់មាន«ជីវិតរីករាយ»ណាស់ ដោយបានចេញមកលេងទឹករាក់ៗ ក្បែរតំបន់ឆ្នេរ នៃកោះមួយ​ ស្ថិតនៅភាគខាងត្បូង ប្រទេសថៃ កាលពីថ្ងៃពុធកន្លងមក។ រូបភាព ដែលថតពីលើអាកាស ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.