ដំណឹងអាស៊ី-ប៉ាស៊ីភិក

គីម ជុង-អ៊ុន បញ្ជាឲ្យចាប់​និងប្រគល់​សត្វឆ្កែ ដើម្បី​ធ្វើ​ទទួលទាន

ចាប់ពីខែកក្កដាមុនមក ការមានសត្វចិញ្ចឹម នៅក្នុងគេហដ្ឋាន ជាទង្វើខុសច្បាប់។ សត្វទាំងនោះ នឹងត្រូវបញ្ជូន ទៅកាន់សួនសត្វរបស់រដ្ឋ ឬត្រូវយកទៅលក់ ដើម្បីធ្វើទទួលទាន នៅតាមភោជនីយដ្ឋាននានា នៅក្នុងប្រទេសកូរ៉េខាងជើង។

សម្រាប់មេដឹកនាំផ្ដាច់ការ នៃរបបកុម្មុយនីស្ដិ៍កូរ៉េ លោក គីម ជុង-អ៊ុន (Kim Jong-Un) បានលើកឡើងថា សត្វចិញ្ចឹមដូចយ៉ាង​សត្វឆ្កែជាដើម ជានិមិត្តរូប​​ដ៏គួរឲ្យខ្ពើមរអើម នៃមនោគមវិជ្ជា​មូលធន-សក្ដិភូមិ។

សេចក្ដីរាយការណ៍មួយ របស់សារព័ត៌មាន នៅប្រទេសកូរ៉េខាងត្បូង ឈ្មោះ «Chosun Ilbo» ដែលត្រូវបានអះអាងបន្ថែម ដោយសារព័ត៌មានអង់គ្លេស ឈ្មោះ «Dailymail» បានឲ្យដឹងថា អាជ្ញាធរ​កូរ៉េខាងត្បូង បានរកឃើញគ្រួសារ ដែលមានចិញ្ចឹមឆ្កែ និងដែល​ត្រូវបានបង្ខំ ឲ្យបោះបង់ឆ្កែទាំងនោះ ឬបើមិនដូច្នេះទេ សត្វសុនខនឹងត្រូវរឹបអូស ដើម្បីយក​ទៅ​​សម្លាប់។

ចំណាត់ការខាងលើ បានបង្កការព្រួយបារម្ភ ដល់បណ្ដាជនកូរ៉េខាងជើងទាំងឡាយ ដែលមានចិញ្ចឹមសុនខ ដែលអ្នកផងចាត់ទុកថា ជាមិត្តរបស់មនុស្ស។ ពួកគេបានសង្ស័យទៀតថា ការចាប់សត្វឆ្កែ គឺជាដំណោះស្រាយរបស់របបកុម្មុយនីស្ដិ៍ ក្នុងការសម្រាលគ្រោះទុរ្ភិក្ស ដែលបាន និងកំពុងកើតមាន នៅក្នុងប្រទេសកូរ៉េខាងជើង។

បើតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ (អ.ស.ប) បានអះអាងថា ប្រជាជន​កូរ៉េខាងជើង ប្រមាណជា៦០% កំពុងស្ថិតក្នុងភាពអត់ឃ្លាន ដោយការខ្វះខាត​ចំណី​អាហារ៕



លំអិតបន្ថែមទៀត

ដំណឹង

កូរ៉េខាងជើងសាទរខ្លួនឯង អំពី​«ជ័យ​ជម្នះ​ដ៏អស្ចារ្យ»​លើ​«Covid-19»

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong Un) បានធ្វើការ​កោតសរសើរ​ខ្លួនឯង ដោយអះអាងថា ជា«ជ័យ​ជម្នះ​ដ៏អស្ចារ្យ» ចំពោះការទប់ស្កាត់ និងប្រយុទ្ធទល់​នឹងរោគរាតត្បាត «Covid-19»។ ...
ដំណឹង

ស្ត្រីសង្ស័យម្នាក់ ​ក្នុង​ឃាតកម្ម គីម ជុងណាម ត្រូវបាន​ដោះលែង

ស្ត្រីសង្ស័យម្នាក់ អាយុ២៧ឆ្នាំ ជាតិឥណ្ឌូនេស៊ី ពីក្នុងចំណោមស្ត្រីសង្ស័យពីរនាក់ ដែលរងការចោទប្រកាន់ តាំងពីពីរឆ្នាំមុន ថាបានរួមគំនិតសម្លាប់លោក គីម ជុងណាម (Kim Jong Nam) បង​ប្រុស​ម្ដាយ​ទីទៃ ...
ដំណឹង

គីម ជុង-អ៊ុន ថាកូរ៉េខាងជើង​នឹងមាន«នាវាមុជទឹក​នុយក្លេអ៊ែរ»

មេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុង-អ៊ុន (Kim Jong Un) បានអះអាងថា ប្រទេសលោក​នឹងមាន​«នាវាមុជទឹក​នុយក្លេអ៊ែរ»។ ការអះអាងរបស់«មគ្គុទេសន៍ដ៏ខ្ពង់ខ្ពស់» ធ្វើឡើងស្របគ្នា នឹងការបញ្ជាក់ជាថ្មីថា សហរដ្ឋអាមេរិកនៅតែជា«សត្រូវធំបំផុត» ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.