ដំណឹងអាស៊ី-ប៉ាស៊ីភិក

កូរ៉េខាងជើង​ប្ដូរ​រដ្ឋមន្ត្រី​«ការបរទេស»​របស់​ខ្លួន

មេដឹកនាំប្រទេសកូរ៉េកុម្មុយនីស្ដិ៍ លោក គីម ជុង-អ៊ុន (Kim Jong-un) ទំនងជាបានសម្រេចចិត្ត ប្ដូររដ្ឋមន្ត្រី«ការបរទេស»របស់ខ្លួន។ នេះ បើតាមដំណឹង ផ្សាយចេញដោយទីភ្នាក់ងារព័ត៌មាន «Yonhap» របស់កូរ៉េខាងត្បូង និងគេហទំព័រ «NK News» ជំនាញខាងប្រមាញ់ព័ត៌មាន ចេញពីរបបក្រុងព្យុងយ៉ាង។

សារព័ត៌មានទាំងនេះ ដែលសុទ្ធតែបញ្ជាក់ ថាខ្លួនមានប្រភពច្បាស់ការណ៍ បានអះអាងដូចគ្នាថា លោក រី ស៊ុន-វុន (Ri Son-gwon) និងឡើងធ្វើជារដ្ឋមន្ត្រីការបរទេស ជំនួសលោក រី យ៉ុង-ហូ (Ri Yong-ho)។

មុនឡើងតំណែង ជាប្រមុខការទូតរបស់ប្រទេសកុម្មុយនីស្ដិ៍ លោក រី ស៊ុន-វុន បានកាន់តំណែងជាប្រធានគណៈកម្មាធិការ ដើម្បីការបង្រួបបង្រួមជាតិ ដោយអហិង្សា។

បើតាមអ្នកជំនាញ ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានទាំងពីរ បានពន្យល់ថា ការផ្លាស់ប្ដូរមន្ត្រីជាន់ខ្ពស់របស់ខ្លួន ទំនងជាប្រទេសកូរ៉េខាងជើង មានបំណងចង់ឲ្យមានការវិវត្តខុសពីមុខ ចំពោះទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

យ៉ាងណា ការផ្លាស់ប្ដូរប្រមុខការទូត របស់របបកុម្មុយនីស្ដិ៍កូរ៉េ មិនទាន់ត្រូវបានប្រកាស ឲ្យដឹង​ជាផ្លូវការ​នៅឡើយ។ ក៏ប៉ុន្តែ ក៏មិនត្រូវពន្យាពេល ឲ្យយូរជាងកិច្ចប្រជុំ នៃក្រុមអ្នកការទូតកូរ៉េខាងជើង ដែលនឹងត្រូវធ្វើ ក្នុងថ្ងៃព្រហស្បត្តិ៍នេះដែរ៕



លំអិតបន្ថែមទៀត

ដំណឹង

ក្រុមមួយ​ប្រកាស​បង្កើត​«រដ្ឋាភិបាល​កូរ៉េខាងជើង​និរទេសខ្លួន»

អង្គការមួយ ដែលគ្មានរចនាសម្ព័ន្ធច្បាស់លាស់ បានប្រកាសបង្កើត នៅថ្ងៃសុក្រទី១ ខែមិនា ឆ្នាំ២០១៩នេះ នូវ«រដ្ឋាភិបាល​កូរ៉េខាងជើង​និរទេសខ្លួន»មួយឡើង ដើម្បីជម្រះបញ្ជី ជាមួយរបបដឹកនាំក្រុងព្យុងយ៉ាងសព្វថ្ងៃ។ ដោយធ្លាប់ចេញមុខ​ការពារកូនប្រុស របស់លោក គីម ជុង-ណាំ ...
ដំណឹង

Covid-19៖ កូរ៉េខាងជើង មាន​ករណីឆ្លង… ០នាក់!

០នាក់ គ្មានសូម្បីតែម្នាក់ ! គ្មានអ្នកឆ្លងជំងឺ «Covid-19» នៅក្នុងប្រទេសកូរ៉េខាងជើងទេ រាប់ចាប់តាំងពីជំងឺនេះ បានរាតត្បាតពិភពលោក នៅចុងឆ្នាំ២០១៩នេះមក។ នេះ ជាតួលេខ ដែលផ្ដល់ដោយរបបកូរ៉េកុម្មុយនីស្ដិ៍ ហើយត្រូវបានអះអាងបន្ថែម ...
ដំណឹង

សុខភាព គីម ជុងអ៊ុន កំពុង​ឆ្លង​គ្រោះធំ?

មន្ទិលសង្ស័យ កំពុងកើតមាន នៅក្នុងឧបទ្វីបកូរ៉េ។ លោក គីម ជុងអ៊ុន (Kim Jong-Un) មេដឹកនាំកូរ៉េខាងជើង បានអវត្តមាន នៅក្នុងទិវាបុណ្យជាតិ​ដ៏ធំ កាលពីថ្ងៃទី១៥ ខែមេសា ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...