ដំណឹងអាស៊ី-ប៉ាស៊ីភិក

នាវាចម្បាំងអៀរ៉ង់​រង​ឧប្បត្តិហេតុ ដោយ​«ការបាញ់​របស់​មិត្ត»​​ពេលធ្វើ​សមយុទ្ធ

កាលពីថ្ងៃអាទិត្យ នាវាចម្បាំងមួយរបស់ប្រទេសអៀរ៉ង់ បានជួបគ្រោះឧប្បត្តិហេតុ ដោយ​«ការបាញ់​របស់​មិត្ត» នូវកាំជ្រួចមួយគ្រាប់ ដែលបណ្ដាលឲ្យនាវានោះលិច និងធ្វើឲ្យមនុស្ស​១៩នាក់ស្លាប់ ១៥នាក់រងរបួស។

ទូរទស្សន៍រដ្ឋរបស់ប្រទេសអៀរ៉ង់ បានរាយការណ៍ពីហេតុការណ៍នេះ ក្នុងថ្ងៃចន្ទ ដោយបានអានសេចក្ដីប្រកាសព័ត៌មាន របស់កងទ័ព ដូច្នេះថា៖

«កាលពីរសៀលថ្ងៃអាទិត្យ នៅក្នុងការធ្វើសមយុទ្ធ ដែលនាំមុខដោយ នាវាជាច្រើនគ្រឿង នៅក្នុងសមុទ្រ “Jask” និង “Chabahar” នាវាគាំទ្រទម្ងន់ស្រាល “Konarak ” បានជួបគ្រោះថ្នាក់។»

«យុទ្ធជន១៩នាក់ បានពលីយ៉ាងអង់អាច និង១៥នាក់ផ្សេងទៀត បានរងរបួស។»

ទីភ្នាក់ងារព័ត៌មាន របស់រដ្ឋអៀរ៉ង់ ឈ្មោះ «Tasnim» បានសរសេរជា​ភាសាអង់គ្លេស នៅលើទំព័រទ្វីសធើរ របស់ខ្លួនដែរថា នាវា «Konarak» បានលិច​ដោយ​«ការបាញ់​របស់​មិត្ត»។

ទីភ្នាក់ងារ «Tasnim» មិនបានបញ្ជាក់លំអិតបន្ថែម អំពីហេតុការណ៍នេះទេ។

នាវា «Konarak» ផលិតដោយប្រទេសហូឡង់ ត្រូវបានប្រទេសអៀរ៉ង់ ទិញនៅមុនបដិវត្តន៍ឥស្លាម ក្នុងឆ្នាំ១៩៧៩។ នាវានេះ មានទំងន់៤៤៧តោន និងមានបណ្ដោយ ប្រវែត ៤៧ម៉ែត្រ។

បើតាមទូរទស្សន៍រដ្ឋអៀរ៉ង់ បានឲ្យដឹងទៀតថា នាវាខាងលើបានបំពាក់ ដោយគ្រាប់មីស៊ីលប្រដេញ ចំនួន៤គ្រាប់។ តែទូរទស្សន៍មិនបានបញ្ជាក់ថា តើកងពលដែលស្ថិតនៅលើនាវា មានចំនួនប៉ុន្មាននាក់ទេ៕



លំអិតបន្ថែមទៀត

លោក «Hassan Rohani» ប្រធានាធិបតីនៃប្រទេសអៀរ៉ង់។ (រូបថត AFP)
ដំណឹង

ស្លាប់​យ៉ាងតិច​«២០៨នាក់» ក្នុង​ការបង្ក្រាបកាលពី​ខែមុន​ នៅ​អៀរ៉ង់

មនុស្សយ៉ាងហោច ២០៨នាក់ បានស្លាប់ បន្ទាប់ពីមានការបង្ក្រាបទៅលើក្រុមបាតុករ ដែលបានងើបឡើងតវ៉ា កាលពីពាក់កណ្តាលខែវិច្ឆិកា។ នេះ បើតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដែលចេញផ្សាយ កាលពីថ្ងៃចន្ទ ដើមសប្តាហ៍។ ...
ដំណឹង

ត្រាំ ព្រមានថា «ការគម្រាម»​របស់​​អៀរ៉ង នឹង​ត្រឡប់​មករក​អៀរ៉ង់​ខ្លួនឯង​វិញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចេញសារព្រមានប្រទេសអៀរ៉ង់ថា «ការគម្រាម»ទាំងឡាយ ដែលប្រទេសនេះកំពុងធ្វើ នឹងវិលត្រឡប់ មករកប្រទេសអៀរ៉ង់ខ្លួនឯងវិញ យ៉ាងអាណោចអាធ័ម មិនដែលធ្លាប់មាន ...
លោក «Hassan Rohani» ប្រធានាធិបតីនៃប្រទេសអៀរ៉ង់។ (រូបថត AFP)
ដំណឹង

អៀរ៉ង់ បើកឡើងវិញ​ នូវដំណើរការ​ចម្រាញ់សារធាតុ​អ៊ុយរ៉ាញ៉ូម

ប្រទេសអៀរ៉ង់ បានបើកឡើងវិញ នូវដំណើរការ​ចម្រាញ់សារធាតុ​អ៊ុយរ៉ាញ៉ូម ប្រមាណជា២០% នៅក្នុងរោងចក្រក្រោមដីរបស់ខ្លួន ក្នុងខេត្ត «Fordo» ស្ថិតតនៅចម្ងាយប្រមាណជា ១៨០គីឡូម៉ែត្រ ភាគខាតត្បូង​រដ្ឋធានីតេអៀរ៉ង់។ បរិមាណនេះ ហួសពីការកំណត់ ដែលមានចែង ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.