ដំណឹងអាស៊ី-ប៉ាស៊ីភិក

អៀរ៉ង់​ថា​ខ្លួន​បាន«បាញ់កម្ទេច ឌ្រូនស៊ើបការ​អាមេរិក​មួយគ្រឿង»

យន្ដហោះបញ្ជាពីចំងាយ (Drone) ប្រភេទ «Global Hawk» ផលិតដោយសហគ្រាសអាមេរិក ឈ្មោះ «Northrop Grumman» ត្រូវបាន«បាញ់កម្ទេច» តាំងពីព្រឹកទាបភ្លឺ ក្នុងខេត្ត«Hormozgan» ដែលនៅជាប់សមុទ្រ ភាគខាងត្បូងប្រទេសអៀរ៉ង់។

នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់កងទ័ព ដែលបម្រើឲ្យមនោគមន៍វិជ្ជា​អ៊ីស្លាមនិយម ហៅថា«ឆ្មាំបដិវត្តន៍» របស់សារធារណរដ្ឋអ៊ីស្លាម អៀរ៉ង់ ក្នុងព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ។

«ឆ្មាំបដិវត្តន៍» បានបញ្ជាក់ទៀតថា យន្ដហោះតូចមួយនេះ ត្រូវបានកម្ទេច ដោយគ្រាប់កាំជ្រួច របស់កងទ័ពការពារដែនអាកាស នៅតាមបណ្ដោយឆ្នេរសមុទ្រ ត្រង់ចំណុចក្បែរភ្នំ «Mobarak» បន្ទាប់ពីវាបានហោះ «រំលោភចូលដែនអាកាស អៀរ៉ង់»។

ព័ត៌មានខាងលើ ត្រូវបានទូរទស្សន៍ក្នុងស្រុក យកមកផ្សាយយ៉ាងគគ្រឹកគគ្រេង ក្នុងព្រឹកថ្ងៃដដែល តែមិនបានបង្ហាញពីស្នាកស្នាម ឬសំណល់តួយន្ដហោះ ដែលត្រូវបានបាញ់កម្ទេចនោះទេ។

ស្រង់សំដីដោយទីភ្នាក់ងារ រយទ័រ អ្នកទទួលខុសត្រូវម្នាក់ នៃរដ្ឋាភិបាលអាមេរិកាំង ដែលបដិសេធបង្ហាញអត្តសញ្ញាណ បានអះអាងពីព័ត៌មានខាងលើ ថាបានកើតមាន ពិតប្រាកដមែន។

ហេតុការណ៍នេះ បានកើតឡើង ក្នុងខណៈពេល ដែលទំនាក់ទំនងរវាងប្រទេសអៀរ៉ង់ និងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងសភាពដ៏តានតឹងបំផុត មិនធ្លាប់មានពីមុនមក៕



លំអិតបន្ថែមទៀត

កម្ពុជា

អាមេរិកស្នើជាថ្មី​​ឲ្យ​ក្រុងភ្នំពេញ​ស៊ើបអង្កេត​«ពេញលេញ»​លើ​ឃាតកម្ម កែម ឡី

សហរដ្ឋអាមេរិក តាមរយៈស្ថានទូតរបស់ខ្លួន ប្រចាំនៅកម្ពុជា បានប្រកាសអំពាវនាវសារជាថ្មី ឲ្យរដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើកការស៊ើបអង្កេត​«ពេញលេញ ប្រកបដោយតម្លាភាព និងគួរឲ្យទុកចិត្តបាន» ក្នុងឃាតកម្មលើលោកបណ្ឌិត កែម ឡី ...
ដំណឹង

បារាំងបន្ត​ដាក់សម្ពាធ ខណៈ ត្រាំ ព្រមាន​បញ្ជូនទ័ព​ទៅ​វេណេស៊ុយអេឡា

បារាំងបន្ត​ដាក់សម្ពាធ ដោយបានរំឭកលោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ប្រធានាធិបតីវេណេស៊ុយអេឡា ក្នុងថ្ងៃអាទិត្យនេះ ជុំវិញឱសានវាទរបស់ខ្លួន ដែលបានដាក់ជាមួយប្រទេសជាច្រើន ក្នុងសហភាពអ៊ឺរ៉ុប កាលពីសប្ដាហ៍មុន។ សហរដ្ឋអាមេរិកវិញ ...
កម្ពុជា

អាមេរិក​ផ្ដល់វ៉ាក់សាំង Johnson&Johnson ជាង១លានដូស​ជូនកម្ពុជា

សហរដ្ឋអាមេរិក​នឹងផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (Covid-19) ប្រភេទ«Johnson&Johnson» ប្រមាណ​ជាង១លានដូស ជូនដល់ប្រជាជន​កម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះ បើតាមសំណេរជូនដំណឹង របស់​ភ្នាក់ងារ​រដ្ឋាភិបាលអាមេរិក «USAID» នៅលើទំព័រហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន។ ភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.