«អ្នក​ឱប​លក្ខន្តិកៈ» ៖ ការខ្វែងគំនិតគ្នា រវាងក្រុមស្និតលោក កឹម សុខា និងក្រុមស្និតលោក សម រង្ស៊ី បានបង្ក​ឲ្យមាន​សង្គ្រាមប៉ាកកាមិនតិចទេ នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ ម្នាក់ៗ ខិតខំស្វែងរកអំណះអំណាង មកបញ្ជាក់​តែរៀង​ខ្លួន ដើម្បីការពារបុព្វហេតុ របស់លោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងជាប់ឃុំ នៅក្នុងគេហដ្ឋាន និងលោក សម រង្ស៊ី អតីតប្រធានគណបក្ស ដែលត្រូវបានសន្និសីទ​ក្រុងអាត្លង់តា ជ្រើសតាំងឲ្យឡើង​ធ្វើជាប្រធានស្ដីទី ដើម្បីអ្វី​មួយ ដែលពួកគេអះអាងថា ជាការទម្លុះភាពជាប់គាំង ដែលកំពុងកើតមាន នៅក្នុងចលនានយោបាយប្រឆាំង នៅ​កម្ពុជា។

លោក ជូង ជូងី មេធាវីដែលគេស្គាល់ថា ជាមានទំនោរទៅរកលោក សម រង្ស៊ី តាំងពីច្រើនឆ្នាំមកនោះ ក៏បានលូកមាត់ ចូលបង្ហាញ​អំណះអំណា​ងរបស់លោក នៅក្នុងជម្លោះពាក្យសំដី ដែលមិនចេះចប់ មិនចេះហើយនោះដែរ។ ខាង​ក្រោមនេះ ជាសំណេរទាំងស្រុងរបស់លោក ដែលត្រូវបាន​បង្ហោះ នៅលើបណ្ដាញសង្គម កាលពីប៉ុន្មាននាទីមុន៖

ទី១- លុះត្រាតែលោក កឹម សុខា លាលែងទើបដល់វេនអនុប្រធាន ជាបន្តបន្ទាប់។ ប៉ុន្តែលោក កឹម សុខា មិនលាលែងទេ ដូចនេះ មិនអាចដល់វេនអនុប្រធានទេ។

ទី២- លោក ប៉ុល ហម បាននិយាយច្បាស់ថា លោកចាស់ហើយ លោកមិនចង់ប្រកួតប្រជែងអ្វីទេ។ ក្នុងន័យនេះ លោកហាក់ដូចជា មិនចង់ទទួលបន្ត ជាប្រធានបន្ទាប់ ពីលោក កឹម សុខា ទេ។

ទី៣- មួយឆ្នាំហើយ តើអនុប្រធានទាំងបី ធ្វើអ្វីចេញ? ហើយក្រៅពីអនុប្រធានទាំង៣ តើមាននរណា មានសក្តានុពល អាចដឹកនាំកិច្ចការបក្សបាន?

ទី៤- បើនិយាយពីក្របខណ្ឌច្បាប់ បក្សត្រូវបានរំលាយ ដូចនេះ លក្ខន្តិកៈបក្ស ក៏ត្រូវបានរំលាយដែរ មិនអាចយកមកសំអាង ជាច្បាប់បានទេ។ បើគោរពលក្ខន្តិកៈបក្ស លុះត្រាតែលោក កឹម សុខា លាលែង ទើបអាចជ្រើសរើសអនុប្រធាន០១រូប មកធ្វើជាប្រធានបន្ត។ ប៉ុន្តែលោក កឹម សុខា មិនលាលែងទេ ហើយលោក ប៉ុល ហម មិនចង់ទទួលដំណែងប្រធាន ដូចនេះសួរថា តើដើម្បីគោរពលក្ខន្តិកៈបក្ស ទុកបក្សដេករហូតយ៉ាងនេះ ដល់ពេលណាលោក កឹម សុខា ត្រូវដោះលែង ទើបបក្សដំណើរការ ឬយ៉ាងណា? បើដូច្នេះមែន សកម្មជនបក្ស និងអ្នកគាំទ្របក្ស ដេកទាំងអស់គ្នាតែម្តងទៅ ឈប់ធ្វើនយោបាយ។

ទី៥- ក្នុងការធ្វើនយោបាយ គឺត្រូវនិយាយ ពីយុទ្ធសាស្ត្រឈ្មះ។ រកយុទ្ធសាស្ត្រយ៉ាងណា ទើបឈ្នះបាន មិនមែនឱបលក្ខន្តិកៈ ខ្ជាប់យ៉ាងនេះទេ ខណៈដែលបក្ស ត្រូវបានរំលាយហើយនោះ។ ខ្ញុំចង់ឃើញ អ្នកឱបលក្ខន្តិកៈបក្សទាំងនោះ ទៅបង្កើតបក្សថ្មី ហើយធ្វើឲ្យខ្លាំងជាងលោក សម រង្ស៊ី ទៅ ខ្ញុំនឹងឈប់គាំទ្រលោក សម រង្ស៊ី ទៅចូលរួម ជាមួយក្រុមលោកភ្លាម។

ពាក្យ «អ្នកឱបលក្ខន្តិកៈ» គ្រប់គ្រាន់នឹងធ្វើក្ដៅស្លឹកត្រជៀក ដល់ក្រុមស្និតនឹងលោក កឹម សុខា ដែលយក​អំណះអំណាង​នេះ មកបដិសេធការសម្រេច របស់សន្និសីទក្រុងអាត្លង់តា កាលពីម្សិលម៉ិញ៕

ទី១ លុះត្រាតែលោក កឹម សុខា លាលែងទ់ើបដល់វេនអនុប្រធានជាបន្តបន្តាប់។ ប៉ុន្តែលោក កឹម សុខា មិនលាលែងទេ…

Gepostet von Chou Ngy Choung am Montag, 3. Dezember 2018



លំអិតបន្ថែមទៀត

កម្ពុជា

អាមេរិក​ស្នើឲ្យ​ស៊ើប​ករណី ទិត្យ រ៉ន និង​ឲ្យ​ក្រុងភ្នំពេញ​​ឈប់​​ធ្វើទុក្ខ CNRP

ករណីមរណភាព របស់សកម្មជនគណបក្សសង្គ្រោះជាតិ ( CNRP ) លោក ទិត្យ រ៉ន ដែល​ពោរពេញដោយមន្ទិល រួមទាំងការកោះហៅ ចាប់ចងមន្ត្រី-សកម្មជន​គណបក្សប្រឆាំង ជាច្រើននាក់ផ្សេងទៀត ក្នុងរយៈពេលប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ ...
កម្ពុជា

ហ៊ុន សែន បន្ត​និយាយ​ឆ្លើយឆ្លង​ ជាមួយ​«ឆ្កែ»

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានថ្លែងហៅលោក សម រង្ស៊ី ថាជា«ឆ្កែ»យ៉ាងពេញមាត់ ខណៈបុរសខ្លាំងនៅក្នុងអំណាច តាំងពីជាង៣៤ឆ្នាំរូបនេះ បានលើកឡើងជាបន្តបន្ទាប់ ថាលោកឈប់ឆ្លងឆ្លើយ ជាមួយមេដឹកនាំប្រឆាំងទៀតហើយ។ ...
កម្ពុជា

ហ៊ុន សែន ត្រៀម​ចំអក​ឲ្យ សម រង្ស៊ី ថាជា«ទន្សាយរត់បានឆ្ងាយ»

ទំនុកចម្រៀងថ្មីមួយទៀត «បងជា ទន្សាយរត់បានឆ្ងាយ» កំពុងត្រៀមចេញ នៅក្នុងថាសចម្រៀងលើកក្រោយ។ នេះ បើតាមការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចេញពីពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ «មិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.