• ៥ចំណុច​ដែល​មេធាវី ជូង ជូងី ដាក់​ឲ្យ​«អ្នក​ឱប​លក្ខន្តិកៈ»

    ការខ្វែងគំនិតគ្នា រវាងក្រុមស្និតលោក កឹម សុខា និងក្រុមស្និតលោក សម រង្ស៊ី បានបង្ក​ឲ្យមាន​សង្គ្រាមប៉ាកកាមិនតិចទេ នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ ម្នាក់ៗ ខិតខំស្វែងរកអំណះអំណាង មកបញ្ជាក់តែរៀងខ្លួន ដើម្បីការពារបុព្វហេតុ របស់លោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងជាប់ឃុំ នៅក្នុងគេហដ្ឋាន និងលោក សម រង្ស៊ី អតីតប្រធានគណបក្ស ដែលត្រូវបានសន្និសីទ​ក្រុងអាត្លង់តា ជ្រើសតាំងឲ្យឡើង​ធ្វើជាប្រធានស្ដីទី ដើម្បីអ្វីមួយ ដែលពួកគេអះអាងថា ជាការទម្លុះភាពជាប់គាំង ដែលកំពុងកើតមាន នៅក្នុងចលនានយោបាយប្រឆាំង នៅកម្ពុជា។ លោក ជូង ជូងី មេធាវីដែលគេស្គាល់ថា ...