«ភ្លៀងធ្លាក់»ដ៏ខ្លាំង នៅក្នុងតំបន់ជាច្រើន នៃប្រទេសរ៉ូម៉ានី (អ៊ឺរ៉ុបខាងកើត) បានក្លាយជាអព្ភូតហេតុដ៏គួរឲ្យភ្ញាក់ផ្អើលមួយ កាលពីរសៀលថ្ងៃអង្គារកន្លងមក ដោយបានបំផ្លាញដំបូលគេហដ្ឋានជាច្រើនខ្នង និងរថយន្ដជាច្រើនគ្រឿង។

គ្រាប់ភ្លៀងដែលបង្អុរធ្លាក់មកនោះ គឺជាគ្រាប់ដុំព្រិល ដែលមានទំហំប៉ុនពងមាន់ និងបានធ្លាក់ស្រោចមកលើភូមិដ្ឋានអ្នកស្រុក។

រូបភាពជាច្រើននៅលើបណ្ដាញសង្គម បានបង្ហាញថា ការធ្លាក់ស្រោចនៃគ្រាប់ភ្លៀងទាំងនោះ មកលើជាពិសេសរថយន្ដ ដែលចតនៅខាងក្រៅគេហដ្ឋាន មានលក្ខណៈដូចជាការចោលដុំថ្មពីលើដូច្នេះ។

សាក្សីជាច្រើននៅក្នុងហេតុការណ៍ បាននិយាយថា អព្ភូតហេតុនេះ បានកើតឡើង ក្នុងរយៈពេលប្រមាណជា ១៥នាទី។

ស្ថាប័នឧត្តុនិយមរបស់ប្រទេសរ៉ូម៉ានី បានពន្យល់ពីអព្ភូតហេតុនេះថា ជាលទ្ធផលប្រទាំងប្រទើសគ្នា រវាងស៊ីតណ្ហភាពខុសគ្នាដាច់ស្រឡះ រវាងអ៊ឺរ៉ុបខាងកើត និងអ៊ឺរ៉ុបកណ្ដាល ខណៈប្រទេសរ៉ូម៉ានី ស្ថិតនៅរវាងតំបន់ទាំងពីរនេះ។

នៅថ្ងៃអង្គារនោះ ស៊ីតណ្ហភាពក្ដៅខ្លាំងរហូតដល់ជាង៣០អង្សា រវាងពីប្រទេសក្រិច ឡើងទៅដល់ភាគខាងលិចនៃប្រទេសរ៉ុស្ស៊ី។ ផ្ទុយទៅវិញ ពីប្រទេសណ័រវេស ចុះមកអ៊ឺរ៉ុបកណ្ដាល ស៊ីតណ្ហភាពមានត្រឹមតែ១៥ ទៅ១៨អង្សាប៉ុណ្ណោះ។

តែអ្នកជំនាញបរិស្ថានបានលើកឡើងផ្សេងទៅវិញ។ ពួកគេថា អព្ភូតហេតុខាងលើ បណ្ដាលមកពីកម្រិតជាតិពុល ក្នុងប្រទេសរ៉ូម៉ានី បានកើនឡើងហួសកម្រិត។

វីដេអូមួយ ដែលបង្ហោះនៅលើបណ្ដាញសង្គម បានជួយបញ្ជាក់ ពីការលើកឡើង របស់អ្នកជំនាញ ដោយបង្ហាញពីទឹកជំនន់ បានហូរច្រោះទីចាក់សម្រាម និងបានហូរនាំសម្រាម ដ៏គំហុក ចេញតាមខ្សែទឹក ទាំងមិនដឹងថា តើសម្រាមទាំងនេះ នឹងត្រូវរសាត់ ទៅដល់ទីណាឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

«ក្រុងគុជ»​ជាប់​លេខ​១២៥ ​ដែល​ជា​ក្រុង​មិន​គួរ​ឲ្យ​ចង់​រស់នៅ

រាជធានី ភ្នំពេញ ដែលរដ្ឋាភិបាលកម្ពុជា ដាក់ឈ្មោះថា ជា«ក្រុងគុជ» ជាប់លេខទី១២៥ ពីក្នុងចំណោមក្រុងធំៗ ទាំង១៤០ នៅលើពិភពលោក។ លេខរៀងនេះ ត្រូវបានចាប់ទុកថា ជាក្រុងដែលមានគុណភាពជីវិតអន់បំផុត បើប្រៀបធៀបនឹងក្រុងធំៗ ...
របាយការណ៍

ស្វែង​យល់​ពី​នយោបាយ​ទាំង​៧ចំនុច របស់ ដូណាល់ ត្រាំ

តើយុទ្ធសាស្ត្រ ដែលត្រូវយកមកអនុវត្តន៍ ដ៏សំខាន់ជាងគេ របស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ជាប់​ឆ្នោត ជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក មានអ្វីខ្លះ? សូមស្វែងយល់ ...
កម្ពុជា

ហ៊ុន សែន ឲ្យប្រគល់​«សត្វតោ»​ទៅម្ចាស់វិញ ខណៈ​មន្ត្រីថា​អនុវត្តច្បាប់

ប្រសិនជាមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាន ខិតខំពន្យល់ថា ទង្វើរឹបអូស«សត្វតោ» ជាការអនុវត្តច្បាប់នោះ ទីបំផុតទៅ លោក ហ៊ុន សែន បានចេញបញ្ជាឲ្យប្រគល់សត្វតោនេះ ត្រឡប់ទៅឲ្យម្ចាស់ដើម ដែលជាជនជាតិចិនវិញ។ បុរសខ្លាំងនៅកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.