ក្នុងរយៈពេល៣នាទី អ្នកស្រី «Andrea M.» ដែលមានជំនាញខាងគ្រវីកង បានប្រើកំប៉េះគូទរបស់អ្នកស្រី ដើម្បីគ្រវីកង បានចំនួន៤០០ជុំ ហើយបានជាប់ឯតទគ្គកម្មពិភពលោក នៅក្នុងសៀវភៅកំណត់ត្រា «Guiness book» ក្នុងផ្នែកនេះ កាលពីចុងខែតុលា ឆ្នាំ២០២០។
លុះមួយខែក្រោយមក វីដេអូដែលបង្ហាញពីជំនាញរបស់អ្នកស្រី ត្រូវបានស្ថាប័នេះបង្ហោះចេញ ទាំងនៅលើគេហទំព័ររបស់ខ្លួន ទាំងនៅលើបណ្ដាញសង្គម។
អ្នកស្រី «Andrea M.» ជាតិអង់គ្លេស គឺជាអ្នករស់នៅ ក្នុងរាជធានីឡុងដ៍៕