កំសាន្ដតារា ជនល្បី

ថៃ នរៈសត្យា បកស្រាយ​ករណី​ ទេព បូព្រឹក្ស ដោយ​ធៀប​ទៅ​សង្គ្រាមលោក

«វាជាបំណងល្អ ដែលគ្រាន់តែមិនស្ថិត ក្នុងក្បាលអន់ខ្សោយប៉ុណ្ណោះ» «ទំពក់វាទៅ ទើបព្នៅវាមក»… ទាំងនេះ ជាការបកស្រាយរបស់លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទំនងជាការបំភ្លឺ តបនឹងការរិះគន់ របស់​បណ្ដាជន​មួយចំនួន ជុំវិញពាក្យសំដីរបស់លោក ហៅការជះទឹកស្រាបៀរ ទៅលើតារាចម្រៀង ទេព បូព្រឹក្ស ថាជារឿងតូចតាច។

លោក ថៃ នរៈសត្យា បានឆ្លៀតឱកាសនៃការបកស្រាយនេះ ដែលលោកមិនបញ្ជាក់​ពីសំនុំរឿង ទៅធៀបនឹងសង្គ្រាមលោក ទាំងពីរលើក មុននឹងភ្ជាប់ការជះស្រាបៀរ ទៅនឹងនយោបាយ«ឈ្នះ-ឈ្នះ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថា៖ 

«គ្រប់ការប្រយុទ្ធលើលោកនេះ រួមទាំងសង្គ្រាមលោកលើកទី១ និងលើកទី២ផងនោះ មិនដែលចប់ទៅ ដោយការប្រយុទ្ធហែកហួរគ្នាទេ ! វារមែងរលត់ទៅ ដោយការសម្រុះសម្រួលណាមួយមិនខាន។ ក៏ដូចជាសង្គ្រាមកន្លងទៅ នៅកម្ពុជាដែរ តើវាជាការចប់ ដោយការប្រយុទ្ធស៊ីសាច់ហុតឈាមឬ?»

មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះ បានរៀបរាប់ថា៖

«ក្រោយថ្ងៃរំដោះជាតិ ជាប្រវត្តិសាស្ត្រ នាថ្ងៃ៧មករា ក៏ពិតមែនតែសង្គ្រាមទ្រង់ទ្រាយធំបានរលត់ទៅ ជាបណ្តោះអាសន្ន តែសង្គ្រាមឆ្មក់ នៅតែបន្តឆក់យកជីវិតមនុស្ស សត្វ និងបំផ្លិចបំផ្លាញប្រទេសដ៏កម្សត់នេះ ជាបន្តបន្ទាប់រហូតដល់ឆ្នាំ ១៩៩៨ ទើបទទួលបានសន្តិភាពពេញលេញ លើផ្ទៃប្រទេស ដោយសារការអនុវត្តន៍នយោបាយ ឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលប្រកាន់យកអាវុធចចារគ្នា ជាមូលដ្ឋាន ដោយមិនប្រើអាវុធប្រល័យគ្នាទេ។»

លោកបន្តថា៖

«ខ្ញុំចង់យកបញ្ហាខាងលើនេះ មកជាឧបករណ៍ ទើបខ្ញុំឲ្យតម្លៃថា វាមិនមែនជារឿងធំដែលប៉ះពាស់ ដល់សុវត្ថិភាពប្រទេសជាតិ និងសន្តិសុខសង្គមនោះឡើយ! រឿងធំ និងរឿងល្បីមិនដូចគ្នាទេ ! អារឿងតូវប៉ុនបាតដៃ ក៍វាអាចល្បីដែរ អាចល្បីខាងល្អ ខាងគុណធម៌ ក៏អាចល្បីខាងមិនល្អ ខាងអគុណធម៌ដែរ! ដូចនេះហើយ ដែលខ្ញុំបានវាយតំលៃថាវាមិនមែនជារឿងធំនោះ ពោលគឺជារឿង ដែលអាចនិយាយគ្នាបាន បើភាគីជម្លោះទាំងសងខាងមានសុឆន្ទ: ក្នុងការដោះស្រាយគ្នា។»

«ខ្ញុំមិនបាននិយាយកាន់ជើង ដោយលម្អៀងទៅខាងណាឡើយ ហើយខ្ញុំក៏បានបន្ទោសចំពោះជន ដែលមិនចេះគ្រប់គ្រងខ្លួន ហើយបញ្ចេញកំហឹងទៅលើគេនោះដែរ ប៉ុន្តែការបញ្ចេញមតិប្រមាថ មកលើខ្ញុំពីសំណាក់ជនមួយចំនួនណានោះ វាគ្រាន់តែជាកម្រិតគំនិតនៃបុគ្គលម្នាក់ៗ ក្នុងការប្រីសិទ្ធរបស់ពួកគាត់ប៉ុណ្ណោះ រួមទាំងបណ្ឌិតម្ទេសខ្មាំង ពីរបីផ្លែផងដែរ។»

«ទំពក់វាទៅ ទើបព្នៅវាមក»

…… • វាជាបំណងល្អដែលគ្រាន់តែមិនស្ថិតក្នុងក្បាលអន់ខ្សោយប៉ុណ្ណោះ។ ខ្ញុំចង់ប្រៀបធៀបថា :គ្រប់ការប្រយុទ្ធលើលោកនេះ…

Gepostet von Norak Sathya Thai am Donnerstag, 27. Dezember 2018

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល បានផ្ទុះឡើង កាលពីម៉ោងជាង១០យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨​ ក្នុងហាង​លក់គ្រឿងសមុទ្រមួយកន្លែង យីហោ «សមុទ្រ» ស្ថិតនៅក្បែរមន្ទីរពេទ្យកុមារជាតិ កណ្ដាលរាជធានីភ្នំពេញ។

រូបភាពដែលត្រូវបានថតជាប់ ពីទិដ្ឋភាពដ៏ហួសចិត្ត ហើយត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា តារាចម្រៀងរបស់ផលិតកម្ម ហង្ស មាស កញ្ញា ទេព បូព្រឹក្ស កំពុងឈរច្រៀង នៅលើវេទិកា ស្រាប់តែមានបុរសម្នាក់ ពាក់អាវពណ៌ស បានចូលមក​ដល់ និងជះទឹកអ្វីម្យាង ទៅលើកញ្ញា។ ទឹកនោះ ត្រូវបានតារាចម្រៀងខ្លួនឯង អះអាងនៅក្នុងវីដេអូផ្សាយផ្ទាល់ ក្នុងពេលក្រោយមក ថាជាទឹកស្រាបៀរ។

បុរសដែលដើរទៅជះទឹក ទៅលើតារាចម្រៀង ត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់ម្ចាស់ហាង «សមុទ្រ» នោះតែម្ដង។

លោក ថៃ នរៈសត្យា ត្រូវបានសារព័ត៌មានក្នុងស្រុក ស្រង់សំដីនៅព្រឹកថ្ងៃទី២៦ ខែធ្នូ មកផ្សព្វផ្សាយ ដោយលោកចាត់ទុករឿងរ៉ាវ ជះទឹកស្រាបៀរនេះ ថាជារឿងតូចតាច មួយប៉ុណ្ណោះទេ។ ប៉ុន្តែការលើកឡើងរបស់លោក បានបង្កឲ្យមានប្រតិកម្ម និងរលករិះគន់យ៉ាងចាស់ដៃ ពីសំណាក់បណ្ដាជនមួយចំនួន ជាពិសេសពីសំណាក់មជ្ឈដ្ឋាន អ្នកស្នេហាសិល្បៈ និងអ្នកលើកស្ទួយសិទ្ធិស្ត្រី។

សូមស្ដាប់ប្រតិកម្មមួយ របស់កញ្ញា លី ចាន់វតី ដែលគេស្គាល់ច្រើន នៅលើបណ្ដាញសង្គម ជុំវិញរឿងរ៉ាវខាងលើ៖

ចង់យាយតិច

Gepostet von Ly Chan Vatey am Mittwoch, 26. Dezember 2018


You may also like

កំសាន្ដ

រូបភាព​គប់​ស្រាបៀរ​ដាក់​តារាចម្រៀង ទេព បូព្រឹក្ស

រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល បានផ្ទុះឡើង កាលពីម៉ោងជាង១០យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង យីហោ «សមុទ្រ» ស្ថិតនៅក្បែរមន្ទីរពេទ្យកុមារជាតិ កណ្ដាលរាជធានីភ្នំពេញ។ កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងល្បី ...
កំសាន្ដ

បុរស​ជះ​ទឹកស្រាបៀរ​លើ ទេព បូព្រឹក្ស ចេញ​មុខ​សុំទោស និងសងជំងឺចិត្ត

លោក ឆេង រស្មី បុរសដែល​បាន​ជះទឹក​ស្រា​បៀ និងកំប៉ុងស្រាបៀរ ទៅ​លើតារាចម្រៀង ក​ញ្ញា ទេព បូ​ព្រឹក្ស បាន​ចេញមុខ​សុំទោស ​ជា​សាធារណៈ ដោយ​អះអាងថា ការប្រព្រឹត្តិទង្វើនេះ ...
កំសាន្ដ

ទេព ​បូព្រឹក្ស​ ប្តឹង​​ទារ​១០​ម៉ឺន​​ដុល្លារ​ ​ដើម្បី​យក​ទៅ​ធ្វើ​សកម្មភាព​មនុស្សធម៌

បន្ទាប់ពីរងការជះទឹកស្រាបៀរ កាលពីយប់ម្សិលម៉ិញ កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងរបស់ក្រុមហ៊ុន ហង្សមាស បានប្រកាសនៅថ្ងៃនេះ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨) ថារូបនាងបានដាក់ពាក្យបណ្ដឹង ប្ដឹងបុរសម្នាក់ ...

Comments are closed.

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...