កំសាន្ដតារា ជនល្បី

ទេព ​បូព្រឹក្ស​ ប្តឹង​​ទារ​១០​ម៉ឺន​​ដុល្លារ​ ​ដើម្បី​យក​ទៅ​ធ្វើ​សកម្មភាព​មនុស្សធម៌

បន្ទាប់ពីរងការជះទឹកស្រាបៀរ កាលពីយប់ម្សិលម៉ិញ កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងរបស់ក្រុមហ៊ុន ហង្សមាស បានប្រកាសនៅថ្ងៃនេះ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨) ថារូបនាងបានដាក់ពាក្យបណ្ដឹង ប្ដឹងបុរសម្នាក់ ដែលបានធ្វើទង្វើនោះ មកលើរូបនាង។

ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ ក្នុងរសៀលម៉ោង១៣នេះ តារាចម្រៀងក្មេង ទេព បូព្រឹក្ស បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា៖

«នាងខ្ញុំបានប្តឹង បុរសម្នាក់ ដែលបានធ្វើទង្វើដ៏អាក្រក់ មកកាន់រូបខ្ញុំ កាលពីយប់ថ្ងៃកើតហេតុ ដោយទាមទារសំណងជំងឺ​ចិត្ត ១០ម៉ឺនដុល្លារ» ។

រូបភាពដែលត្រូវបានថតជាប់ ពីទិដ្ឋភាពដ៏ហួសចិត្ត ហើយត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម បានបង្ហាញឲ្យឃើញថា កញ្ញា ទេព បូព្រឹក្ស កំពុងឈរច្រៀង នៅលើវេទិកា ស្រាប់តែមានបុរសម្នាក់ ពាក់អាវពណ៌ស បានចូលមកដល់ និងជះទឹកអ្វីម្យាង ទៅលើកញ្ញា។ ទឹកនោះ ត្រូវបានតារាចម្រៀងខ្លួនឯង អះអាងនៅក្នុងវីដេអូផ្សាយផ្ទាល់ ក្នុងពេលក្រោយមក ថាជាទឹកស្រាបៀរ។

ហេតុការណ៍បានផ្ទុះឡើង កាលពីម៉ោងជាង១០យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ ក្នុងហាង​លក់គ្រឿងសមុទ្រមួយកន្លែង យីហោ «សមុទ្រ» ស្ថិតនៅក្បែរមន្ទីរពេទ្យកុមារជាតិ កណ្ដាលរាជធានីភ្នំពេញ។

បុរសដែលដើរទៅជះទឹក ទៅលើតារាចម្រៀង ត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់ម្ចាស់ហាង «សមុទ្រ» នោះតែម្ដង។

តារាចម្រៀង បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានទៀតថា​ ១០ម៉ឺនដុល្លារនេះ គឺជាថ្លៃជំងឺចិត្ត ក៏ប៉ុន្តែថវិការដែលបានទាំងអស់នោះ នាងនឹងយកទៅបរិច្ចាក ទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា រួមទាំងសមាគមន៍សិល្បៈ ដែលមានសិល្បករ សិល្បការនីចាស់ៗ ដែលជួបវិបត្តិ រួមទាំងមន្ទីរចាស់ជរាទាំងអស់។ ទេព បូព្រឹក្ស សន្យាថា នឹងមិនប៉ះពាល់ប្រាក់ជំងឺចិត្តនេះ សូម្បីតែមួយរៀលឡើយ។

ពាក្យបណ្ដឹងនោះ ត្រូវបានតារាចម្រៀងល្បី របស់ផលិតកម្មហង្សមាសរូបនេះ ដាក់នៅប៉ុស្ដ៍នគរបាល ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តារាចម្រៀងបានសំដែងក្ដីសង្ឃឹមថា អាជ្ញាធរនឹងចាត់វិធានាការ តាមពាក្យបណ្ដឹង ដោយអនុវត្តតាមនីតិវិធី ដូចមានចែង នៅក្នុងច្បាប់៕



You may also like

តន្ត្រី

ពេជ្រ សោភា ចេញចម្រៀង​«រួមគ្នា​ប្រឆាំង Covid-19»

តារាចម្រៀងល្បី របស់ផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ សោភា បានចេញចម្រៀងថ្មីមួយ ដើម្បីចូលរួមក្នុងយុទ្ធនាការ ប្រឆាំងនឹងមេរោគ «កូរូណា» ឬ«Covid-19»។ បទនោះ សរសេរទំនុកច្រៀង ...
កំសាន្ដ

រូបភាព​គប់​ស្រាបៀរ​ដាក់​តារាចម្រៀង ទេព បូព្រឹក្ស

រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល បានផ្ទុះឡើង កាលពីម៉ោងជាង១០យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង យីហោ «សមុទ្រ» ស្ថិតនៅក្បែរមន្ទីរពេទ្យកុមារជាតិ កណ្ដាលរាជធានីភ្នំពេញ។ កញ្ញា ទេព បូព្រឹក្ស តារាចម្រៀងល្បី ...
កំសាន្ដ

ថៃ នរៈសត្យា បកស្រាយ​ករណី​ ទេព បូព្រឹក្ស ដោយ​ធៀប​ទៅ​សង្គ្រាមលោក

«វាជាបំណងល្អ ដែលគ្រាន់តែមិនស្ថិត ក្នុងក្បាលអន់ខ្សោយប៉ុណ្ណោះ» «ទំពក់វាទៅ ទើបព្នៅវាមក»… ទាំងនេះ ជាការបកស្រាយរបស់លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទំនងជាការបំភ្លឺ ...

Comments are closed.

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...