• ថៃ នរៈសត្យា បកស្រាយ​ករណី​ ទេព បូព្រឹក្ស ដោយ​ធៀប​ទៅ​សង្គ្រាមលោក

    «វាជាបំណងល្អ ដែលគ្រាន់តែមិនស្ថិត ក្នុងក្បាលអន់ខ្សោយប៉ុណ្ណោះ» «ទំពក់វាទៅ ទើបព្នៅវាមក»… ទាំងនេះ ជាការបកស្រាយរបស់លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទំនងជាការបំភ្លឺ តបនឹងការរិះគន់ របស់​បណ្ដាជន​មួយចំនួន ជុំវិញពាក្យសំដីរបស់លោក ហៅការជះទឹកស្រាបៀរ ទៅលើតារាចម្រៀង ទេព បូព្រឹក្ស ថាជារឿងតូចតាច។ លោក ថៃ នរៈសត្យា បានឆ្លៀតឱកាសនៃការបកស្រាយនេះ ដែលលោកមិនបញ្ជាក់​ពីសំនុំរឿង ទៅធៀបនឹងសង្គ្រាមលោក ទាំងពីរលើក មុននឹងភ្ជាប់ការជះស្រាបៀរ ទៅនឹងនយោបាយ«ឈ្នះ-ឈ្នះ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកថា៖  «គ្រប់ការប្រយុទ្ធលើលោកនេះ ...