យុវតី​«Vaimalama Chaves» អាយុ២៤ឆ្នាំ មកពីកោះ តាអ៊ីទី (Tahiti – ទឹកដីបារាំងនៅ កណ្ដាល​មហាសាគរ​ប៉ាស៊ីភិក ) បានជាប់ជាបវរកញ្ញា នៃប្រទេសបារាំង ប្រចាំឆ្នាំ២០១៩ នៅក្នុងមហោស្រពជ្រើសរើសដ៏អស្ចារ្យមួយ កាលពីយប់ម៉ិញ ដែលមានការចូលរួម ដោយបេក្ខនារីចំនួន ៣០នាក់ និងចៅក្រមកាត់សេចក្ដីចំនួន ៥នាក់ ដែល​សុទ្ធតែជាស្ត្រី។ 

ស្ត្រីស្រស់ស្អាត សម្បុរស្រអែម ដែលមានសញ្ញាប័ត្រអនុបណ្ឌិត ផ្នែកការគ្រប់គ្រងទីផ្សារ បានពាក់ម្កុដពេជ្រ ជា​រាជនីសម្ផស្ស​​សម្រាប់​រយៈពេល​១ឆ្នាំ បន្តតំណែងពីបវរកញ្ញាឆ្នាំមុន គឺនាង «Maëva Coucke» មកពីតំបន់ «Nord-Pas-de-Calais (ភាគខាងជើងបារាំង)»។

យុវតី «Vaimalama Chaves» បានឈ្នះពីមុខបេក្ខនារី មកពីកោះ «Guadeloupe» (លេខ២) មកពីតំបន់ «Franche-Comté» (លេខ៣) មកពីកោះ «Réunion» (លេខ៤) និងបេក្ខនារីមកពីតំបន់ «Limousin» លេខ៥។

ជាមួយនឹងទឹកភ្នែករលីងរលោងផង រាជនីសម្ផស្សថ្មី បានថ្លែងតាមកញ្ចក់ទូរទស្សន៍ថា៖

«មុននេះ ខ្ញុំធ្វើការជា​អ្នក​គ្រប់គ្រង ផ្នែកទំនាក់ទំនង នៅក្នុងសាលហាត់ប្រាណមួយ តែឥឡូវ ខ្ញុំជាបវរកញ្ញា របស់ប្រទេសបារាំង។ ជារឿងមិនគួរឲ្យជឿបានទេ ខ្ញុំមានអារម្មណ៍រំភើបណាស់។»

ទោះជាស្ត្រីមកពីកោះ តាអ៊ីទី ភាគច្រើន មានពណ៌សម្បុរឆោមល្អល្អះក៏ដោយ តែពួកនាងភាគច្រើន បានជាប់នៅត្រឹម​តែ​លេខ​ពីរប៉ុណ្ណោះ។ បេក្ខជនមកពីកោះ តាអ៊ីទី លើកមុន ដែលបានជាប់ជាបវរកញ្ញា គឺនៅឆ្នាំ១៩៩៩ ឈ្មោះនាង «Mareva Galanter»។

គួរបញ្ជាក់ដែរថា ដោយសារឆ្នាំមុន រាជនីសម្ផស្សដែលបានជាប់ពាក់ម្កុដ បានចេញពីតំបន់ភាគខាងជើងបារាំង។ ដូច្នេះហើយ បានជាយប់នេះ មហោស្រពជ្រើសរើស ត្រូវបានរៀបចំធ្វើនៅក្នុងក្រុង លីល្ស៍ (ភាគខាងជើង)។ តែនៅ​ឆ្នាំនេះ បវរកញ្ញាថ្មីជាអ្នកស្រុក តាអ៊ីទី អញ្ចឹងការប្រលងជ្រើសរើសបវរកញ្ញា សម្រាប់ឆ្នាំក្រោយ នឹងត្រូវរៀបចំធ្វើ នៅលើកោះ តាអ៊ីទី កណ្ដាលមហាសាគរប៉ាស៊ីភិក៕ 



លំអិតបន្ថែមទៀត

កំសាន្ដ

ឯតទគ្គកម្មពិភពលោក៖ ប្រើកំប៉េះគូទគ្រវីកង៤០០ជុំ ក្នុងរយៈពេល​៣នាទី

ក្នុងរយៈពេល​៣នាទី អ្នកស្រី «Andrea M.» ដែលមានជំនាញខាងគ្រវីកង បានប្រើកំប៉េះគូទរបស់អ្នកស្រី ដើម្បីគ្រវីកង បានចំនួន៤០០ជុំ  ហើយបានជាប់ឯតទគ្គកម្មពិភពលោក នៅ​ក្នុងសៀវភៅកំណត់ត្រា «Guiness book» ក្នុងផ្នែកនេះ ...
វប្បធម៌ និងជីវិត

វិធីសាស្រ្ត​លើក​ទឹកចិត្ត សម្រាប់​ស្រីៗ​ដែល​គិត​ថា​ខ្លួន​មិន​ស្អាត​ដូច​គេ

សម្រាប់​ស្រីៗ​ដែល​គិត​ថា​ខ្លួន​មិន​ស្អាត​ដូច​គេ ៖ ទោះបីជាក្នុងទ្រឹស្តី និយាយថា រូបរាងខាងក្រៅស្អាត ក៏មិនទាន់​គ្រប់គ្រាន់ ស្មើនឹងចិត្តគំនិតខាងក្នុង យ៉ាងណា​ក៏ដោយ ក៏មនុស្សភាគច្រើន នៅតែឱ្យតម្លៃ លើអ្វីដែលគេ​មើលឃើញ​នឹងភ្នែក មុនអ្វីផ្សេងទៀត។ បើនិយាយពីរឿងរូបសម្បត្តិ ...
វប្បធម៌ និងជីវិត

ពេលដែល ហ៊ុន សែន បង្ហាញ​នាឡិកា ដែល​មានតម្លៃ​ជាង​៣លាន​ដុល្លារ

តើនាឡិកា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយគ្រឿង ដែល​មានតម្លៃ​ជាង​៣លាន​ដុល្លារ មានយីហោអ្វី? ផលិតពីអ្វី? ស្ថាប័នអ៊ីតាលីមួយ ឈ្មោះ «Insane Luxury Life» ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.