កំសាន្ដសំណើច កំប្លែង

«ប្រសើរជាង!» សំណើចខ្លីៗ

«ប្រសើរជាង!» ត្រឡប់មកពីផ្សារ ទិញម្ហូបចំណីពេញដៃ យួរមកដល់ផ្ទះ ដោយក្ដីនឿយហត់ អ្នកស្រី សាឡាឡា បានផ្ទុះការក្ដៅ​ក្រហាយ​ជាខ្លាំង ព្រោះចូលមកក្នុង​ផ្ទះ​ខ្លួន​វិញ ឃើញផ្ទះស្ថិតក្នុងសភាពរាយប៉ាយ គ្មានសណ្ដាប់ធ្នាប់។ អ្នកស្រី សាឡាឡា បាន​ហៅ​នាង កាតុ អ្នកបម្រើ​ក្នុង​ផ្ទះ មកសួរ។

– កាតុ! ហេតុអ្វីបាននាងឯង មិនរៀបចំបោសសម្អាតផ្ទះ ទុកឲ្យផ្ទះគគ្រិចដូច្នេះ?

– ម្ចាស់ស្រី សួរចំពេលល្អណាស់ ព្រោះខ្ញុំក៏កំពុងចង់និយាយ ជាមួយម្ចាស់ស្រីដែរ។

– មានរឿងអ្វី និយាយមក អញរង់ចាំស្ដាប់។

– ខ្ញុំចង់សុំម្ចាស់ស្រី តម្លើងប្រាក់ខែឲ្យខ្ញុំ…

– យី ការងារមិនធ្វើ ទុកផ្ទះឲ្យរាយប៉ាយ… រួចមកចង់ទារតម្លើងប្រាក់ខែ!

– ច៎ា​ ម្ចាស់ស្រី ខ្ញុំមិនបានបោសផ្ទះ តែថ្ងៃនេះទេ ព្រោះចង់និយាយ ជាមួយម្ចាស់ស្រីសិន។ ប៉ុន្តែមូលហេតុសំខាន់​នោះ គឺខ្ញុំធ្វើ​ការសព្វគ្រប់បែបយ៉ាង បានប្រសើរជាងម្ចាស់ស្រី។ ឧទាហរណ៍ ដូចជាការដាំស្លជាដើម…

– ហើយនរណា ប្រាប់នាងឯង ថានាងឯងដាំស្លគ្រាន់បើជាងអញ?

– គឺលោកម្ចាស់ ដែលជាស្វាមីម្ចាស់ស្រី។ រីឯខាងការបោកគក់ អ៊ុតខោអាវ ក៏ខ្ញុំធ្វើបានប្រសើរជាងម្ចាស់ស្រីដែរ…

– យី! នរណាប្រាប់នាងឯង ថានាង​ឯងបោកគក់ អ៊ុតខោអាវ បានគ្រាន់បើជាងអញ?

– គឺលោកម្ចាស់ ដែលជាស្វាមីម្ចាស់ស្រី។ មិនត្រឹមតែប៉ុណ្ណឹង ខាងរួមរ័កភិសម័យ ក៏ខ្ញុំធ្វើបានប្រសើរជាងម្ចាស់ស្រី ដ៏​សម្បើម​ដៃដែរ…

– ហើយនរណា ប្រាប់នាងឯង ថានាងឯងធ្វើអីៗនៅលើគ្រែ គ្រាន់បើជាងអញ?

– អ្នកបើករថយន្ដឲ្យម្ចាស់ស្រី!

អ្នកស្រី សាឡាឡា ក្រហមមុខ ហើយឆ្លើយតប ទ្រង់បែបឆ្លេឆ្លាថា៖

– ពិតជាប្រសើរជាងមែន! បាន… ចាំអញតម្លើងប្រាក់ខែ ឲ្យច្រើនជាងមុន



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

តុលាការ​ប្រេស៊ីល​សម្រេច​មិនចាត់ការ​បណ្ដឹង​ប្រឆាំង ណីម៉ា ពីបទ​រំលោភ

ចៅក្រមមួយរូបនៃតុលាការក្រុង សាវប៉ាវឡូ (Sao Paulo – ប្រេស៊ីល) បានសម្រេចបិទសំណុំរឿង មិនចាត់ការតាមបណ្ដឹងរបស់ស្ត្រីបង្ហាញម៉ូដ ដែលបានប្ដឹងកំពូលខ្សែប្រយុទ្ធ កីឡាករ ណីម៉ា (Neymar) ពីបទរំលោភ ...
កម្ពុជា

នាយករដ្ឋមន្ត្រី​ខ្មែរ​និយាយ​ពី​«ក្បួន​ចាក់ទឹក​ក្រៅ​ពាង»

ពីខេត្តកណ្ដាល ក្នុងព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅចំពោះ កម្មករ-កម្មការិនីច្រើនពាន់នាក់ ពីក្បួនរួមរ័ក្សមួយ ដែលលោកហៅថា ជាពាក្យចាស់ ដែលមានឈ្មោះ ...
កំសាន្ដ

«ម្ចាស់​ក្សត្រី​ទាំង​បី» សំណើច​ខ្លីៗ

កាលពីព្រេងនាយ មានព្រះមហាក្សត្រមួយព្រះអង្គ ទ្រង់មានបុត្រីបីអង្គ ដែលពេញរូបពេញរាង ប្រកបដោយលក្ខិណា​ប្រិម​ប្រិយ។ ម្ចាស់​ក្សត្រី​ទាំង​បី កើតឆ្នាំខុសគ្នា តែបានកើតថ្ងៃខែ ដូចគ្នាទាំងអស់ ដែលបើតាមទម្លាប់ រាល់ឆ្នាំ ថ្ងៃខួបកំណើត​របស់​ម្ចាស់ក្សត្រីទាំងបីអង្គ ត្រូវបានធ្វើក្នុងថ្ងៃតែមួយ។ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.