កំសាន្ដនាទី«ជ័យនាងគ្រត»

ព័ត៌មានអាជ័យ៖ ព្រះរាជាខ្មែរ ចុះព្រះហត្ថលេខារហ័ស

ពុកម៉ែបងប្អូន ជាទីមេត្រី! ប្រធានបទថ្ងៃនេះ គឺការផ្ដល់សិទ្ធិនយោបាយ ដោយ​«ព្រះរាជាខ្មែរ» ឲ្យអតីត​មន្ត្រីគណបក្ស​ប្រឆាំង​មួយរូប កាលពីថ្ងៃទី១២ ខែវិច្ឆិកា ដែលធ្វើឡើង​បន្ទាប់ពីលោក ហ៊ុន សែន បើកភ្លើង​ខៀវមួយថ្ងៃ ឬពីរមុន។

ត្មាត (អាត្មា) បានជួបសម្ភាសន៍ ឯកឧត្តម​សមមិត្ត បណ្ឌិត អុឺត យ៉ាវ ទីប្រឹក្សាទទួល​បន្ទុក ខាងចារកម្មផ្ទៃក្នុង ដើម្បីឲ្យឯកឧត្ដមសមមិត្តបណ្ឌិត បានពន្យល់ពីគន្លឹះ នៅខាងក្រោយ​ឆាក នៃការផ្ដល់សិទ្ធិនយោបាយនោះ។

ត្មាត៖  ជម្រាបសួរ ឯកឧត្ដមសមមិត្តបណ្ឌិត! យើងឃើញហើយថា លិខិតស្នើសុំរបស់អ្នកស្រី លី ស្រីវីណា ចូលទៅលោក ហ៊ុន សែន និងលោក ស ខេង នៅថ្ងៃទី៩ ហើយលោក ហ៊ុន សែន ចារយល់ព្រម នៅថ្ងៃទី១០ មុននឹងត្រូវព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ នៅថ្ងៃទី១២ ឬបើ​និយាយឲ្យខ្លី រំលងគ្នាតែ២ទៅ៣ថ្ងៃប៉ុណ្ណោះ។ ដូច្នេះ អ្វីៗខាងលើនេះ ជាយន្ដការ​យ៉ាងរលូន រវាងស្ថាប័នព្រះមហាក្សត្រ និងស្ថាប័នរដ្ឋាភិបាលឬ?

អុឺត យ៉ាវ៖ សម្ដេចតេជោ ធ្លាប់បញ្ជាក់ហើយថា សម្ដេចនិងព្រះមហាក្សត្រ មានទំនាក់ទំនង​ស្អិតរមួត ហើយមានច្បាប់ជាអ្នកកំណត់ ចំពោះព្រះរាជកិច្ច​របស់ព្រះមហាក្សត្រ។ សម្ដេចតេជោស្គាល់លេខទូរស័ព្ទ របស់ព្រះបរមរាជវាំងច្បាស់ណាស់។ បើសម្ដេចហៅទាំងយប់ គឺព្រះបរមរាជវាំង ត្រូវទទួលទាំងយប់ ព្រោះមានចែងក្នុងច្បាប់។

ត្មាត៖ តែព្រះមហាក្សត្រកំពុងផ្ទុំ…

អុឺត យ៉ាវ៖ ខ្ញុំនិយាយដដែលៗ… អ្វីៗមានចែងក្នុងច្បាប់។ បើព្រះមហាក្សត្រជាប់រវល់ផ្ទុំ មិនតើនមកចុះ​ព្រះហត្ថលេខាទេ នោះសម្ដេចតេជោ នឹងធ្វើច្បាប់មួយទៀត ឲ្យកងរក្សា​ព្រះអង្គ មានអំណាចទៅតើនទ្រង់ ឲ្យមកចុះព្រះហត្ថលេខា។ តែ​យ៉ាងណា បើសិនជា​សម្ដេចតេជោ ថាជារឿងបន្ទាន់នោះ ព្រះមហាក្សត្រនឹងមិនផ្ទុំទេ ព្រោះគ្រាន់តែ​ចុះព្រះហត្ថលេខា ដែលប្រើពេល​តែ៥វិនាទីប៉ុណ្ណោះ។

ត្មាត៖ ចុះព្រះហត្ថលេខាទាំងយប់ បានសេចក្ដីថា រដ្ឋបាលនៅស្ថាប័នព្រះមហាក្សត្រ ធ្វើការទាំងយប់ដែរ?

អុឺត យ៉ាវ៖ អ្វីទៅ ជារដ្ឋបាលនៅស្ថាប័នព្រះមហាក្សត្រ? អូ! គ្រាន់តែជាមនុស្សប៉ុន្មាននាក់ ដែលពាក់អាវជាមន្ត្រីវាំង តែស៊ីប្រាក់ខែសម្ដេចតេជោនោះឬ? កាលក្នុងសម័យសង្គ្រាម សម្ដេចតេជោរៀនអាន ក កា តែនៅពេលយប់ ជាមួយនឹងពន្លឺចង្កៀង… ឥឡូវមាន​អគ្គិសនី ភ្លើងវាំង​មិនដែលឲ្យដាច់ផង… ម៉េចចង់ស៊ីប្រាក់ខែទទេរ ហើយអត់ធ្វើការឬ?

ត្មាត៖ ធ្វើដូច្នេះ មិនដូចជាបង្ខំព្រះមហាក្សត្រ និងស្ថាប័នព្រះមហាក្សត្រ ឲ្យគ្មានជម្រើស ដែលត្រូវតែធ្វើតាមលោក ហ៊ុន សែន ទេឬ?

អុឺត យ៉ាវ៖ STOP! ឈប់សួរ! បើបន្តសួរទៀត អន្ទិតឯងអាចជាប់ចោទ ពីបទប្រមាថ​ព្រះមហាក្សត្រ ដែលមានចែងក្នុងច្បាប់៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ ហ៊ុន សែន ថាវិស័យ​ហិរញ្ញវត្ថុកម្ពជា មានស្ថានភាព​ល្អប្រសើរ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា បានអះអាងថា ប្រទេសកម្ពុជា មានស្ថានភាព​ល្អប្រសើរ លើវិស័យហិរញ្ញវត្ថុ ក្នុងសម័យកាល នៃការរាតត្បាតជំងឺ «Covid-19»។ ការថ្លែងរបស់បុរសខ្លាំង ...
កម្ពុជា

អតីត​ចៅសង្កាត់ CNRP ត្អូញពីការរំខានតាមផ្លូវតុលាការ ទៅលើសិទ្ធិខ្លួន

«ខ្ញុំរស់នៅ វាពិបាកណាស់! ហើយខ្ញុំមិនដឹងថា តើពេលតទៅមុខទៀត ខ្ញុំនឹងប្រឈមអ្វីទៀតទេ។» នេះ ជាការអះអាងឡើង របស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សែត នៅខណៈដែល អតីត​ចៅសង្កាត់ អូចារ ...
កម្ពុជា

បាតុកម្ម​ភ្លើង​ទៀន៖ ចលនា​«ពន្លឺ​ភ្លើង​ទៀន»​ផ្ទុះឡើង​ នៅ​ជុំវិញ​ពិភពលោក

បាតុកម្មភ្លើងទៀន មិនមែនជាព្រឹត្តិការណ៍តែមួយ ដែលកើតនៅប្រទេសកូរ៉េខាងត្បូង និងដែលរៀបចំឡើង ដោយក្រុមយុវជនគណបក្សសង្គ្រោះជាតិ នោះទេ។ ប៉ុន្តែ«ពន្លឺ​ភ្លើង​ទៀន» បានផ្ទុះឡើងនៅពាសពេញពិភពលោក ដើម្បីបង្ហាញសាមគ្គីភាព ជាមួយនឹងក្រុមយុវជន-ពលករ-និស្សិតខ្មែរ នៅកូរ៉េ ដែលបានប្រមូលគ្នារាប់ពាន់នាក់ ចូលមកធ្វើបាតុកម្មក្នុងយប់ថ្ងៃសៅរ៍ ...

យល់ស៊ីជម្រៅផ្នែក កំសាន្ដ

កំសាន្ដ

ខឹម វាសនា ថា«ស្រីចរិតថោក»​ស្លៀកពាក់ប្រពៃណី​«ដេញប្រុស»

កំសាន្ដ

បាល់ទាត់​ពិភពលោក​ផ្នែកស្រី៖ ប្រកួតឈ្នះរួច​ត្រូវបានចាប់… ថើបមាត់ !

កីឡាការិនីអេស្ប៉ាញមួយរូប ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ នៃប្រទេសអេស្ប៉ាញចាប់«ថើបមាត់» បន្ទាប់ពីក្រុមជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃអាទិត្យ ទី២០ ខែសីហា ក្នុងកីឡដ្ឋាន«Australia stadium» នៃក្រុងស៊ីដនី ...
កំសាន្ដ

ការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ នៅម៉ាឡេស៊ី

ភ្នំភ្លើងផ្ទុះឡើង តែគ្មានផ្កាភ្លើងទេ ៖ នោះជាការផ្ទុះភ្នំភ្លើងដ៏កម្រ ដែលចេញតែភក់ និងមានរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ហេតុការណ៍នេះ កើតឡើងនៅក្នុងរដ្ឋ«Sabah» នៃប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាកន្លងមក។ ភ្នំភ្លើងនោះ ...

Comments are closed.