លទ្ធផលផ្ដាច់ព្រ័ត្រ​នៃ​មហោស្រព ប្រឡងចម្រៀង «EuroVision 2021» បានផ្ដល់ជ័យជំនះ ទៅឲ្យប្រទេសអ៊ីតាលី តាមរយៈ​ក្រុមអ្នកចម្រៀងរ៉ុក​វ័យក្មេង ឈ្មោះ​«Måneskin» ដែលបានច្រៀងបទ​«Zitti e buoni» ក្នុងយប់ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ក្នុងសាលប្រគុំតន្ត្រី​«Rotterdam Ahoy» នៃក្រុង រ៉ូធើដាម (Rotterdam) ប្រទេសហូឡង់។

ក្រុម«Måneskin» ទទួលបានពិន្ទុសរុបចំនួន ៥២៤ នាំមុខអ្នកចម្រៀងបារាំង នាង«Barbara Pravi» ដែលទទួលបានពិន្ទុសរុប ចំនួន៤៩៩ (លេខពីរ) និងអ្នកចម្រៀងស្វីស លោក«Gjon’s Tears» ដែលទទួលបានពិន្ទុសរុបចំនួន៤៣២ (លេខ៣)។

ប្រទេសដែលទទួលចំណាត់ថ្នាក់ចុងក្រោយគេ (លេខ២៦) ដោយហេតុរកពិន្ទុមិនបានសោះ (សូន្យពិន្ទុ) ជាចក្រភពអង់គ្លេស។ អាល្លឺម៉ង់ ទទួលបានពិន្ទុចំនួន៣ (លេខ២៥) ខណៈប្រទេសអេស្ប៉ាញ ទទួលបានពិន្ទុសរុបចំនួន៦ (លេខ២៤)។

ក្នុងឆ្នាំ២០២១នេះ មហោស្រពប្រឡងចម្រៀង ទទួលបានបេក្ខជន មកពីប្រទេសចំនួន៣៩ ទាំងនៅក្នុងទ្វីបអ៊ឺរ៉ុប និងនៅក្រៅអ៊ឺរ៉ុប តែមានតែប្រទេសចំនួន២៦ប៉ុណ្ណោះ ដែលជាប់ឡើងមកប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

លទ្ធផលនៃ​ការប្រកួតផ្ដាច់ព្រ័ត្រ កាលពីឆ្នាំ២០១៩ បានផ្ដល់ជ័យជំនះ ទៅឲ្យប្រទេសហូឡង់ តាមរយៈអ្នកចម្រៀង លោក«Ducan Laurence» ដែលបានច្រៀងបទ«Arcade»។

ជ័យជំនះរបស់ប្រទេសហូឡង់ ក្នុងពេលនោះ តម្រូងឲ្យប្រទេសនេះ ត្រូវធ្វើជាម្ចាស់ផ្ទះ (ទទួលរៀបចំមហោស្រព) នៅឆ្នាំបន្ទាប់។ តែក្រោមមូលហេតុជំងឺរាតត្បាតកូវីដ-១៩ មហោស្រព«EuroVision» បានលើកពេល ដោយមិនបានប្រារព្ធធ្វើ កាលពីឆ្នាំកន្លងទៅទេ។ ក្នុងគោលការណ៍ដូចគ្នា ប្រទេសអ៊ីតាលី ត្រូវទទួលបន្ទុក ធ្វើជាម្ចាស់ផ្ទះ សម្រាប់មហោស្រព ក្នុងឆ្នាំខាងមុខ បន្ទាប់ពីទទួលជ័យជម្នះ ក្នុងឆ្នាំ២០២១នេះ៕



លំអិតបន្ថែមទៀត

តន្ត្រី

ហូឡង់ លើកពាន​មហោស្រព​ប្រឡងចម្រៀង EuroVision ឆ្នាំ២០១៩

ពានរង្វាន់សម្លេងឯក នៃមហោស្រពប្រឡងចម្រៀងអន្តរជាតិ «EuroVision» ឆ្នាំ២០១៩ និងលើកទី៦៤ ក្នុងរដ្ឋធានី តែលអាវីល (អ៊ីស្ត្រាអែល) ត្រូវបានប្រគល់ជូន ទៅលើដៃអ្នកចម្រៀងជាតិហូឡង់ លោក «Ducan Laurence»។ ...
កីឡា និងបច្ចេកវិទ្យា

Euro Cup 2020៖ ឆេក បំបាក់ ហូឡង់ ឡើងទៅ​វគ្គ១/៤

ក្រុមជម្រើសជាតិ ហូឡង់ ដែលអ្នកផងគិតថា អាចជាបេក្ខភាពដ៏ខ្លាំងមួយ ក្នុងការដណ្ដើមពានអ៊ឺរ៉ុប ឆ្នាំ២០២០នេះ ត្រូវបានក្រុម ឆេក លត់ដោយគ្រាប់បាល់ ២-០ ក្នុងយប់ថ្ងៃអាទិត្យ ទី២៧ ខែមិថុនា ...
កំសាន្ដ

ម៉ាដូណា ច្រៀង​ខុសភ្លេងក្នុងមហោស្រព​ប្រឡង​ចម្រៀង EuroVision

សម្រាប់អ្នកស្នេហាសិល្បៈចម្រៀង ជាច្រើននាក់ នៅទ្វីបអ៊ឺរ៉ុប រាជនីចម្រៀងប៉ុប នាង ម៉ាដូណា (Madonna) បាន​«ធ្លាក់ទឹក»ពីការសំដែង​និងច្រៀងផ្ទាល់ របស់ស្ត្រីអ្នកចម្រៀងល្បីរូបនេះ នៅក្នុងមហោស្រពប្រឡងចម្រៀង «EuroVision» កាលពីយប់ថ្ងៃសៅរ៍ ទី១៨ ...

យល់ស៊ីជម្រៅផ្នែក តន្ត្រី

តន្ត្រី

EuroVision 2021 ៖ ផ្សាយផ្ទាល់​ពីរាត្រី​ផ្ដាច់ព្រ័ត្រនៃ​មហោស្រព

តន្ត្រី

ផ្សាយផ្ទាល់​ពី​កម្មវិធី​«One World: Together At Home»

ដើម្បីស្វែងរកមូលនិធិ ប្រយុទ្ធប្រឆាំង ទល់នឹងជំងឺ «Covid-19» កម្មវិធី «One World: Together at Home» មួយត្រូវបានរៀបចំឡើង ដោយរួមប្រជុំកំពូលតារាៗ ល្បីៗនៅក្នុងពិភពលោក ...
តន្ត្រី

ពេជ្រ សោភា ចេញចម្រៀង​«រួមគ្នា​ប្រឆាំង Covid-19»

តារាចម្រៀងល្បី របស់ផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ សោភា បានចេញចម្រៀងថ្មីមួយ ដើម្បីចូលរួមក្នុងយុទ្ធនាការ ប្រឆាំងនឹងមេរោគ «កូរូណា» ឬ«Covid-19»។ បទនោះ សរសេរទំនុកច្រៀង ...

Comments are closed.