តន្ត្រីវប្បធម៌ និងជីវិត

ចម្រៀង​«Cambodia»​ឆ្នាំ​១៩៨១ របស់​អ្នកចម្រៀង​ «Kim Wilde»

នៅខណៈប្រទេសកម្ពុជាបានចេញ ពីរបបប្រល័យពូជសាសន៍ បីថ្ងៃប្រាំបីខែម្ភៃថ្ងៃ ចូលមកក្នុងរបបកុម្មុយនីស្ដិ៍បែបថ្មីមួយទៀត នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិចឯណោះ អ្នកចម្រៀង «Kim Wilde» បានច្រៀងចម្រៀងមួយបទ ដែលមានចំណងជើងថា «កម្ពុជា (Cambodia)»។

បើទោះជាចម្រៀងនេះ មិនបានរៀបរាប់ឲ្យលំអិត ពីប្រទេស និងប្រជាជនកម្ពុជាក៏ដោយ តែយ៉ាងហោចណាស់ ក៏ចម្រៀងបានរំលឹកឲ្យអ្នកផងដឹងនិងឮ ពីប្រទេសកម្ពុជា បន្ទាប់ពីត្រូវបានក្រុមខ្មែរក្រហម ផ្ដាច់ចេញពីពិភពលោក អស់រយៈពេលជាច្រើនឆ្នាំ បន្តដោយ​របប​ថ្មីមួយទៀត ដែលត្រូវបានលើកបន្តុបឡើង ដោយក្រុងហាណូយ។

ចម្រៀង «Cambodia» ស្ថិតក្នុងអាល់ប៊ុមទី៤ របស់អ្នកចម្រៀង​ជាតិ​អង់គ្លេស​ខាងលើ ដែលបាន​ចេញលក់​ក្នុងចុងឆ្នាំ១៩៨១ ចូលមកឆ្នាំ១៩៨២ និងមានជោគជ័យ​យ៉ាងខ្លាំង នៅក្នុងទ្វីបអ៊ឺរ៉ុប។

ទំនុកច្រៀង នៅក្នុងចម្រៀងនេះ បានដកស្រង់សាច់រឿង ដែលបានកើតឡើង ក្នុងពេលសង្គ្រាមនៅវៀតណាម តែត្រូវបានសរសេររបៀបផ្សេងទៅវិញ ដោយរៀបរាប់ពីរឿងរ៉ាវរបស់ស្ត្រីម្នាក់ ដែលរស់នៅក្នុងប្រទេសថៃ។ ស្វាមីរបស់នាង គឺជាទាហានបើកបរយន្ដហោះ​ចម្បាំង «US Air Force» របស់កងទ័ពអាមេរិកមួយរូប ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំង នៅពេលដែលបុរសជាទីស្រឡាញ់រូបនោះ បានបើកយន្ដហោះខ្លួន ហោះពីលើទឹកដីកម្ពុជា។ ជាការរង់ចាំដំណឹងពីស្វាមី… ដែលហាក់ដូចជារង់ចាំដំណឹង ពីកម្ពុជាដូច្នោះ…

សាច់ភ្លេងនិងចង្វាក់នៃចម្រៀង «កម្ពុជា» បានបង្ហាញពីការផ្លាស់ប្ដូរមួយ របស់អ្នកចម្រៀង «Kim Wilde» ដែលតែងបានច្រៀងក្នុងអាល់ប៊ុមមុនៗ ជាលក្ខណៈ «new wave»។ តែរឿងមួយគួរឲ្យកត់សម្គាល់ គឺអ្នកនិពន្ធទំនុកច្រៀង បានសរសេរចម្រៀង ដោយគិតថា ទាហានអាមេរិករូបនោះ បើកយន្ដហោះធុនប្រដេញ ប្រភេទ «McDonnell Douglas F-4 Phantom II» ផ្ទុយពីអ្នករចនាក្របអាល់ប៊ុម ដែលបែរជាយករូបឧទ្ធម្ភាគចក្រ មកដាក់​នៅលើ​ក្រប​អាល់ប៊ុម​ចេញលក់​ទៅវិញ។

សូមកំសាន្ដជាមួយចម្រៀងនេះ ដូចតទៅ៖



លំអិតបន្ថែមទៀត

កម្ពុជា

ក្រុងភ្នំពេញ​រំលឹក​ស្ថានទូត​អាមេរិក បន្ទាប់ពី​បង្ហោះសារ​ថា កឹម សុខា ស្អាតស្អំ

ការបង្ហោះសារថា «លោក កឹម សុខា ស្អាតស្អំ» នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតសហរដ្ឋអាមេរិក កាលពីល្ងាចម្សិលម៉ិញ បានបង្កឲ្យក្រសួងការបរទេស របស់របបដឹកនាំក្រុងភ្នំពេញ ចេញមុខធ្វើប្រតិកម្មនៅថ្ងៃនេះ ដោយហៅការបង្ហោះនោះ ថាជា«ទង្វើក្នុងទិសដៅលំអៀង» ...
ដំណឹង

ពិភពលោកថ្កោលទោសការទន្ទ្រានវិមាន​សភា​អាមេរិកដោយអ្នកនិយម ត្រាំ

សម្លេងថ្កោលទោស ពីសំណាក់មេដឹកនាំ​ពិភពលោក បានធ្លាក់ចុះមកព្រោងព្រាត ដើម្បីប្រតិកម្មតប​នឹងការទន្ទ្រាញ​កាន់កាប់​វិមានសភាអាមេរិក ជាច្រើនម៉ោង ដោយក្រុមអ្នកនិយមលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីចប់អាណត្តិ ដែលបដិសេធ​បរាជ័យរបស់ខ្លួន ក្នុងការបោះឆ្នោតប្រធានាធិបតី ...
ទស្សនៈប្រិយមិត្ត

អតីត​មន្ត្រីហ្វីលីពីន​ហៅ ហ៊ុន សែន ជា​«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា»

«Cambodia’s One-Eyed StrongMan» ឬ«បុរស​ខ្លាំង​ភ្នែក​ទោល​កម្ពុជា» ជាចំណងជើង​នៃអត្ថបទមួយ ដែល​ពណ៌នា​យ៉ាងច្រើន ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា និងដែលចេញផ្សាយ ដោយ​សារព័ត៌មាន​ដ៏ធំមួយ ...

យល់ស៊ីជម្រៅផ្នែក តន្ត្រី

តន្ត្រី

អ៊ីតាលី ឈ្នះពាន​មហោស្រព​ ប្រឡងចម្រៀង «EuroVision 2021»

តន្ត្រី

EuroVision 2021 ៖ ផ្សាយផ្ទាល់​ពីរាត្រី​ផ្ដាច់ព្រ័ត្រនៃ​មហោស្រព

២៦ប្រទេសចុងក្រោយ ពីក្នុងចំណោមប្រទេសចូលរួមទាំងអស់ ៤១ប្រទេស នឹងត្រូវបញ្ចេញសមត្ថភាព តាមរយៈ​អ្នកចម្រៀងជម្រើសផងខ្លួន នៅក្នុងរាត្រីផ្ដាច់ព្រ័ត្រ នៃ​មហោស្រព​ប្រឡង​ចម្រៀង «EuroVision 2021» ដែលជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ នៅទ្វីបអ៊ឺរ៉ុប ដោយមានការចូលរួម ពីបណ្ដាប្រទេសជាសមាជិក ...
តន្ត្រី

ផ្សាយផ្ទាល់​ពី​កម្មវិធី​«One World: Together At Home»

ដើម្បីស្វែងរកមូលនិធិ ប្រយុទ្ធប្រឆាំង ទល់នឹងជំងឺ «Covid-19» កម្មវិធី «One World: Together at Home» មួយត្រូវបានរៀបចំឡើង ដោយរួមប្រជុំកំពូលតារាៗ ល្បីៗនៅក្នុងពិភពលោក ...

Comments are closed.