មនុស្សពីរនាក់ស្រលាញ់គ្នា គឺចាប់ផ្តើមពីទំនាក់ទំនង ជាសង្សារជាមុនសិន ទម្រាំបានឈានដល់ការរៀបអាពាហ៍ពិពាហ៍។ ទោះបីជាមានឈ្មោះ ជាប្តីប្រពន្ធហើយក៏ដោយ មនុស្សស្រីនៅតែចង់ឱ្យមនុស្សប្រុស ធ្វើ«រឿង៧យ៉ាង»សម្រាប់នាង៖

១. ភាពផ្អែមល្ហែម

មនុស្សស្រីជាច្រើន តែងចង់ឱ្យស្វាមីរបស់នាង រក្សានូវភាពផ្អែមល្ហែមជាមួយនាង ដូចជាថ្ងៃដែលគាត់តាមស្រលាញ់នាង។ នាងមិនដែលធុញ ក្នុងការស្តាប់ពាក្យថា “បងស្រលាញ់អូន” “បងនឹកអូន” ពីមាត់ប្តីរបស់នាងនោះទេ។ មិនតែប៉ុណ្ណោះ ភរិយាតែងចង់ ឱ្យស្វាមីរបស់ខ្លួនផ្តល់នូវភាពកក់ក្តៅដល់នាង តាមរយៈសកម្មភាពស្និទ្ធស្នាលផ្សេងទៀត ដូចជាការឱប ការថើប កាន់ដៃនាង ច្របាច់ស្មាឱ្យនាងពេលឃើញនាងហត់។ល។

២. ជាអ្នកស្តាប់ដ៏ល្អរបស់នាង

មនុស្សស្រី អាចចូលចិត្តរអ៊ូច្រើន ឬ អាចមានរឿងជាច្រើនដែលលាក់ទុកក្នុងចិត្តនាង។ បើសិនស្វាមី គ្រាន់តែជាមនុស្សចូលចិត្តបន្ទោស ពេលយើងនិយាយច្រើន ឬ ងាយធុញ ពេលស្តាប់បញ្ហារបស់ភរិយា នោះភរិយាកាន់តែមានបន្ទុកក្នុងចិត្ត រឹតតែខ្លាំង។ ដូច្នេះ នាងពិតជាចង់ឱ្យស្វាមីយល់ចិត្ត និងស្តាប់ពីនាងឱ្យបានច្រើន តាមដែលនាងអាចចែករំលែកបាន នូវពាក្យក្នុងចិត្ត និងអារម្មណ៍ទាំងឡាយ។ ការស្តាប់នៅទីនេះ គឺស្តាប់ដោយបេះដូង ដែលមានន័យថា ស្វាមី យកចិត្តទុកដាក់ ចំពោះបញ្ហារបស់ភរិយា សម្តែងនូវការយល់ពីអារម្មណ៍ និងលើកទឹកចិត្ត។ តាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា បុរសដែលគោរពនូវគោរពរបស់ភរិយា នោះជីវិតអាពាហ៍ពិពាហ៍ នឹងកាន់តែមានសុភមង្គល។

៣. ជួយការងារផ្ទះ

បច្ចុប្បន្ននេះ គូស្វាមីភរិយាភាគច្រើន តែងតែចេញទៅធ្វើការ នៅខាងក្រៅដូចគ្នា។ សម្រាប់ស្រ្តីវិញ អាចទុកថានាងហត់នឿយជាងបុរស ដោយសារតែត្រូវធ្វើការរកលុយហើយ នៅរៀបចំទុកដាក់ផ្ទះសំបែងទៀត។ ដូច្នេះ អ្វីដែលនាងចង់បានពីស្វាមីរបស់ខ្លួន គឺការជួយដែលអាចធ្វើទៅបានដោយមិនប្រកាន់ថា ជាការងារមនុស្សស្រី ដូចជាលាងចាន ឬបោសផ្ទះ ឬការមើលថែទាំកូនៗ ជាដើម។

៤. ភក្តីភាព

បច្ចុប្បន្ននេះ នៅតាមបណ្តាញហ្វ៊ែសប៊ុក តែងមានការចែកចាយព័ត៌មានផ្សេងៗ អំពីប្រពន្ធដើមទៅរករឿងប្រពន្ធចុង ឬពាក្យដែលឮពីមាត់មួយទៅមាត់មួយថា “នៅផ្ទះប្តីយើង នៅក្រៅប្តីគេ” ដែលធ្វើឱ្យស្រ្តីមួយចំនួនព្រួយបារម្ភ ខ្លាចខ្លួនក៏ធ្លាក់ជាជនជនរងគ្រោះដែលជួបនឹងស្វាមីចិត្តមិនស្មោះ។ នាងអាចមិនប្រចណ្ឌ មិនរករឿង មិនសង្ស័យ ឬដេញដោលពីទំនាក់ទំនងរវាងស្វាមី ជាមួយនឹងអ្នកនៅខាងក្រៅ ព្រោះតែនាងទុកចិត្តប្តី តែនាងក៏ចង់បានដូចគ្នានូវភាពស្មោះត្រង់ ពីស្វាមី ដោយការមិនត្រេកត្រអាល ជាមួយនឹងតណ្ហា ឬភ្លើតភ្លើននឹងភាពសប្បាយរីករាយ នៅខាងក្រៅ។

៥. ពេលវេលា

ជាការពិតណាស់ អ្នកទាំងពីរសុទ្ធតែមានកិច្ចការរវល់រៀងៗ តែក៏ចាំបាច់ត្រូវមានពេលវេលា សម្រាប់ខ្លួនឯងផងដែរ ដូចជាចុងសប្តាហ៍ ឬថ្ងៃសម្រាកផ្សេងទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ស្វាមីមួយចំនួន បានចំណាយពេលទំនេរ ជួបជុំស៊ីផឹកជាមួយមិត្តភក្តិ ដោយប្រើពាក្យថា យូរៗជុំគ្នាម្តង។ តែអ្វីដែលភរិយាចង់បានពីស្វាមី គឺនាងចង់ឱ្យស្វាមីចំណាយពេលផ្ទាល់ខ្លួនជាមួយនាង ឱ្យបានច្រើន ជាជាងខ្ជះខ្ជាយលុយកាក់ទៅលើគ្រឿងស្រវឹង ឬមកផ្ទះយប់ជ្រៅ។ កាលដែលពីរនាក់ប្តីប្រពន្ ធជួបមុខគ្នារាល់ថ្ងៃ ក្រោយម៉ោងការងារនោះ មិនទុកថា បានចំណាយពេលគ្រប់គ្រាន់ជាមួយគ្នា ស្មើនឹងពេលចុងសប្តាហ៍ ឬការដាក់ថ្ងៃឈប់ ដើម្បីលំហែជាមួយគ្នានោះឡើយ។

៦. ទំនាក់ទំនងជាមួយគ្រួសារ

ទម្រាំអ្នកទាំងពីរបានរៀបការ ប្រហែលជាត្រូវប្រឹងប្រែងខ្លាំង ក្នុងការយកចិត្តឪពុកម្តាយ ទាំងសងខាង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយពេលរៀបការរួច ស្រ្តីតែងព្រួយបារម្ភច្រើន ខ្លាចស្វាមី ប្រែជាលែងចុះសម្រុង ជាមួយគ្រួសារនាង ខណៈដែលនាងតែងតែព្យាយាម បង្ហាញទឹកចិត្តជាកូនប្រសាល្អ ចំពោះឪពុកម្តាយក្មេក។

៧. ការយោគយល់ និង អត់ឱន

ក្នុងនាមអ្នកជាស្វាមី សូមព្យាយាមអត់ឱន ឱ្យប្រពន្ធឱ្យបានច្រើន ព្រោះថាផ្លូវចិត្តរបស់មនុស្សស្រី ពេលខ្លះមិនរឹងមាំនោះទេ ចួនឡើង ចួនចុះ ជាពិសេស គឺនៅពេលមករដូវ ឬមានផ្ទៃពោះ ដែលនាងអាចបញ្ចេញអាការៈឆេវឆាវ ឬមួម៉ៅច្រើនដាក់អ្នក។ យ៉ាងណាមិញ សូមយល់ចិត្តនាងឱ្យបានច្រើន និងអធ្យាស្រ័យឱ្យនាងផង។

ក្រៅពីចំណុចខាងលើនេះ អាចមានចំណុចជាច្រើនទៀត ដែលស្រ្តីជាភរិយាតែងចង់បានពីស្វាមី អាស្រ័យលើទំនាក់ទំនាក់ ឬភាពចុះសម្រុងរវាងប្តីប្រពន្ធមួយគូៗ៕



លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

ប្រយោគ​សំខាន់ៗ ដែល​អ្នក​ត្រូវ​រំឭក​ខ្លួនឯង​ពេល​ដែល​ស្នេហា​បែកបាក់

ពេលខូចចិត្តព្រោះរឿងស្នេហា ឬការដែលត្រូវបានគេក្បត់ ឬការបែកបាក់គ្នា ដោយហេតុផលណាមួយក៏ដោយ សុទ្ធតែធ្វើឱ្យយើងឈឺចាប់។ ពេលអារម្មណ៍ឈឺចាប់កើតឡើង គំនិតអវិជ្ជមានជាច្រើន ក៏លេចឡើងដូចគ្នា ដែលបុគ្គលចាប់ផ្តើមបន្ទោសខ្លួនឯង ឬមើលឃើញថាខ្លួនអន់ ខ្លួនមិនល្អគ្រប់គ្រាន់ ទើបគេមិនស្រលាញ់ ឬមិនអាចស្មោះ។ ...
កំសាន្ដ

«ស្លៀក​ខ្លី​ពេក​លើក​នេះ ទ្រាំ​ពុំ​បាន» សំណើច​ខ្លី

«… ទ្រាំ​ពុំ​បាន» រឿងនេះ វា​ហាក់​ដូច​ជា​ស្ដែង​ណាស់ តែ​ក៏​អាណិត​មិត្ត​ខ្ញុំ​ណាស់​ដែរ ព្រោះ​មិន​គួរ​ណា​វា​ត្រូវ​រង​គ្រោះ យ៉ាង​ដូច្នេះ​សោះ។ ខ្ញុំ​បាន​ជួប​វា​ដោយ​ចៃដន្យ កាល​ពី​ម្សិល​ម៉ិញ តែ​មិត្តភ័ក្រ​ប្រុស​ខ្ញុំ​មួយ​នេះ នៅ​ពេល​នោះ មាន​អាការៈ​មិន​ស្រួល​ទេ ដោយ​នៅ​លើ​ភ្នែក ...
កម្រមាន

ទប់កំហឹង​មិនបាន​ជាមួយ​មិត្តប្រុស ក៏គ្រវាត់​កូនខ្ចី​ទៅលើ​ឥដ្ឋ…

ហេតុការណ៍បានកើតឡើង នៅក្នុងប្រទេសរ៉ូម៉ានី។ ស្ត្រីជាម្ដាយ ដែលខឹងខ្លាំង ទប់កំហឹង​មិនបាន​ជាមួយ​មិត្តប្រុស បានគ្រវាត់កូនខ្ចីរបស់ខ្លួន ទៅលើកម្រាលឥដ្ឋ។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ហេតុការណ៍បានកើតឡើង ក្នុងសណ្ឋាគារ​មួយ នៃក្រុង «Timisoara» ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

Comments are closed.