• MH17៖ ថ្ងៃខែ​សំខាន់ៗ នៃ​គ្រោះបាញ់​កាំជ្រួច​កម្ទេច​យន្ដហោះ

    ខាងក្រោមនេះ ជាថ្ងៃខែសំខាន់ៗ ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិ នៃគ្រោះបាញ់កាំជ្រួច កំទេច​យន្ដហោះប៊ូអីញ (Boeing 777) ដែលភ្ជាប់ជើងហោះហើរ លេខ «MH17» ពីរាជធានី អាមស្ទែដាម (ហូឡង់) ឆ្ពោះទៅកាន់រាជធានី កូឡាឡាំពួរ (ម៉ាឡេស៊ី) ក្នុងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ បណ្ដាលឲ្យមនុស្សនៅលើយន្ដហោះ ទាំង២៩៨នាក់ ស្លាប់បាត់បង់ជីវិត។ ថ្ងៃខែសំខាន់ៗទាំងនោះ ត្រូវបានកត់ត្រាទុក ដោយរាប់ចេញពីថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០១៤ ថ្ងៃដែល​យន្ដហោះ ត្រូវបានកម្ទេច​​ដោយ​កាំជ្រួច​ប្រឆាំង​យន្ដហោះ ប្រភេទ «Bouk»  នៅលើទឹកដី​ភាគខាងកើត នៃប្រទេសអ៊ុយក្រែន រហូតមកដល់ថ្ងៃទី២៤ ...
  • ក្រុង​ព្រះសីហនុ «កំពុង​ក្លាយ​ជា​ឧបទ្វីប​ចិន»

    អ្វី ដែលកំពុងកើតមាន នៅក្នុងក្រុងព្រះសីហនុ គឺវាពិតជាឆន្ទៈ របស់បុរសខ្លាំងកម្ពុជា ដែលកាន់អំណាច តាំងពី៣៣ឆ្នាំកន្លងមក ហើយដែលគាំទ្រដោយប្រទេសចិន។ នេះ ជាអ្វី ដែលសារព័ត៌មានអាមេរិក «The Washington Post» បានចេញផ្សាយកាលពីម្សិលម៉ិញ នៅក្នុងអត្ថបទយកការណ៍ ដ៏វែងអន្លាយមួយ ដែលមានចំណងជើងថា «ក្រុងខ្មែរមួយនេះ កំពុងក្លាយជាឧបទ្វីបចិន ហើយមនុស្សទាំងអស់ មិនមែនសុទ្ធតែពេញចិត្តនោះទេ»។ ឆ្នេរសមុទ្រ ដែលមិនសូវមានទេសចរណ៍មកលេង ជីវភាពរបស់ប្រជាជនតូចតាច ដែលកាន់តែ មានភាពខ្សត់ខ្សោយទៅៗ… ផ្ទុយទៅវិញ គេបែរជាឃើញអាគារធំៗ ជាច្រើនបានរីកស្គុសស្គាយ ជាមួយនឹងជនជាតិចិន ដែលចូលមករស់នៅច្រើនឡើងៗ នៅក្នុងក្រុងព្រះសីហនុ ភាគនារតីនៃព្រះរាជាណាចក្រមួយ ដែលកំពុងងាកចេញ ...
  • រវាង ហ្សាល ឌឺហ្គោល និង ហ៊ុន សែន

    នាយករដ្ឋមន្ត្រី – ប្រធានគណ​បក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រៀបធៀប ដំណើរគេចខ្លួនពីកម្ពុជា ដែល​លោក​ហៅថា ជាការរត់ទៅពឹង​​វៀតណាម ក្នុងឆ្នាំ១៩៧៧ ឲ្យមករំដោះប្រទេសកម្ពុជា ពីរបបប្រល័យ​ពូជសាសន៍​នោះ ថាដូច​ទៅនឹងការចាកចេញ ពីប្រទេសបារាំង​ទៅកាន់ប្រទេសអង់គ្លេស របស់​អតីតមេទ័ពបារាំង លោក ហ្សាល ឌឺហ្គោល (Charles de Gaulle) ដែល​ក្រោយ​​មក​​ក្លាយ​ជា ប្រធានាធិបតី​បារាំង។ តែការស្រាវជ្រាវ​ពីប្រវត្តិសាស្ត្រ បង្ហាញថា រដ្ឋបុរសទាំង​ពីរនាក់​​នេះ មិនត្រឹម​តែ​មិន​ដូច​គ្នា​​ទេ សូម្បីតែ«ភាពដូច»នៃរឿងរ៉ាវចាកចេញ ពីមាតុប្រទេស ក៏សឹងតែ«គ្មាន»ដែរ។ តើលោក ហ្សាល ឌឺហ្គោល (Charles ...
  • ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​យួន​មក​រំដោះ​ខ្មែរ?

    ជាថ្មីម្ដងទៀត លោក ហ៊ុន សែន បានរំលើកយកការចាកចេញ ពីប្រទេស​កម្ពុជា ចូលទៅក្នុងប្រទេស​វៀតណាម ថា​ជា​«ការស្វែង​រកការជួយ​ឧបត្ថម្ភ» ក្នុងការរំដោះជាតិ ចេញពីរបបខ្មែរក្រហម។ បញ្ហា… ​នៅ​ត្រង់​ថា ពលរដ្ឋ​ខ្មែរ​នៅ​ខ្វះប្រភព​ឯករាជ្យ ដែល​អាច​បញ្ជាក់ ពីប្រវត្តិសាស្ត្រ​ត្រង់នេះ ជាជាង​ស្ដាប់​ការនិទាន ម្ដង​ហើយ​ម្ដង​ទៀត ពី​សំណាក់​លោក ហ៊ុន សែន និងបក្ខពួករបស់លោក តែម្ខាងប៉ុណ្ណោះ។ តាមពិតទៅ ការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី – ប្រធានគណបក្សប្រជាជនកម្ពុជា និង​ក្រុម​បក្ខពួករបស់លោក  មិនមានអ្វីថ្មីទេ ដោយ​គ្រាន់តែរំលើកដដែលៗ និយាយអំពី «វីរភាពមិនអាចកាត់ថ្លៃបាន» នៃ​ការ​លះបង់ ...
  • តើ បារ៉ាក់ អូបាម៉ា បាន​បន្សល់​ទុក​អ្វី​ខ្លះ?

    ក្នុងរយៈពេល២អាណត្តិ ៨ឆ្នាំ តើប្រធានាធិបតីអាមេរិកទី៤៤ ដែលទើបផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានបន្យល់ទុកអ្វីខ្លះ សម្រាប់សហរដ្ឋអាមេរិក និងពិភពលោក? ការឈ្នះឆ្នោតជាប្រវត្តិសាស្ត្រ ក្លាយជាប្រធានាធិបតី ដែលពោរពេញដោយមោទនភាព… ១៤៣ឆ្នាំ ក្រោយការទម្លាក់ចោល នូវរបបទាសភាព លោក បារ៉ាក់ ហ៊ូសេន អូបាម៉ា (Barack Hussein Obama) អតីត​សមាជិកព្រឹទ្ធសភាវ័យ ៤៧ឆ្នាំ មកពីរដ្ឋអ៊ីលីណ័រ (Illinois) បានក្លាយជាប្រធាធានាធិបតី ដែល​មានសម្បុរ​ខ្មៅ​មុន​គេ​បង្អស់ នៃសហរដ្ឋអាមេរិក។ ជាមួយនឹងបុគ្គលិកលក្ខណៈ ការនិយាយស្ដី និង​រូបរាង​សង្ហារបស់​លោក ...
  • ឈ្មោះ​ប្រទេស និង​រដ្ឋធានី នៅ​ជុំវិញ​ពិភពលោក ជា​ខេមរភាសា

    ដើម្បីអនុញ្ញាតឲ្យអ្នកសរសេរ និងអ្នកអាន ឯកភាពគ្នា ក្នុងការហៅ​ឈ្មោះប្រទេស ឬរដ្ឋធានីនានា នៅជុំវិញ​ពិភពលោក​នោះ គណៈកម្មការជាតិភាសាខ្មែរ (ហៅកាត់ គ.ជ.ភ.ខ ស្ថិតក្រោម​ឱវាទទីស្ដីការគណៈរដ្ឋមន្ត្រី) បាន​ចេញ​បញ្ជី​មួយ សរសេរឈ្មោះប្រទេស និងរដ្ឋធានី នៃបណ្ដាប្រជាជាតិទាំងនោះ ហើយ​ទស្សនាវដ្ដី​មនោរម្យ​.អាំងហ្វូ សូមយក​មក​ធ្វើការ​ផ្សព្វផ្សាយ ដូចខាងក្រោម។ បើមើលតាមបញ្ជី ដែលចេញផ្សាយ តាំងពីឆ្នាំ២០១១នោះមក និងតាមអ្វី ដែលជាការនិយាយ និងការសរសេរ របស់អ្នកនិពន្ធខ្មែរមួយចំនួននោះ ការកំណត់​របស់ គណៈកម្មការជាតិភាសាខ្មែរ (ហៅកាត់ គ.ជ.ភ.ខ ស្ថិត​ក្រោម​ឱវាទ​ទីស្ដីការគណៈរដ្ឋមន្ត្រី) ក្នុងការសរសេរ និងហៅប្រទេស និងរដ្ឋធានី នៃបណ្ដាប្រជាជាតិនានា នៅ​លើ​ពិភពលោកនេះ មានលក្ខណៈជាបណ្ដោះអាសន្ន ...