នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស ទទួលបន្ទុកតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) បានអះអាង​ថា ការប្រើប្រាស់​វិធីសាស្ត្រ​ការទូត តាមបែបទន់ភ្លន់ ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរបបរបស់លោក ពីសំណាក់​មន្ត្រីទទួលខុសត្រូវ​មួយចំនួន​នៃសហភាពអ៊ឺរ៉ុប បានសម្រេចលទ្ធផល ដោយគ្រាន់តែ ជាការខ្ជះខ្ជាយ​ពេលវេលា​​ប៉ុណ្ណោះ។

នៅចំពោះឥទ្ធិពលខ្លាំងក្លារបស់ខ្លួន សហភាពអ៊ឺរ៉ុបបានជ្រើសរើស ការបំបោសអង្អែលរដ្ឋាភិបាលលោក ហ៊ុន សែន ម្ដងហើយម្ដងទៀត ដើម្បីទទូចឲ្យរបបដឹកនាំ​របស់​លោក ងាក​មក​រក​មាគ៌ា នៃលិទ្ធិប្រជាធិបតេយ្យ និងការគោរព​សិទ្ធិ​មនុស្សវិញ។ ផ្ទុយទៅវិញ វិធីសាស្ត្រ​ការទូត​ដ៏ទន់ភ្លន់​​ទាំងនោះ មិនត្រូវបានលោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក អើពើនោះទេ។ ជាលទ្ធផលក្នុងពេលកន្លងមក គឺបានត្រឹមតែ​ជាការខ្ជះខ្ជាយ ពេលវេលាចោល​ឥតប្រយោជន៍​ប៉ុណ្ណោះ។

លោក ប្រ៊ែដ អាដាម (Brad Adams) នាយកទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជា​ភាសា​អង់គ្លេសថា «Human Rights Watch» បានសរសេរដូច្នេះ នៅក្នុងអត្ថបទមួយ​មានចំណងជើងថា «Will EU suspend trade deal with Cambodia?» ដែល​ត្រូវបានសារព័ត៌មានមួយ​ក្នុងទ្វីបអ៊ឺរ៉ុប យកទៅចុះផ្សាយ មុននឹង​អត្ថបទ​ដ័វែងអន្លាយ ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម យកទៅ​ចែករំលែក​ព្រោងព្រាត នៅប៉ុន្មានថ្ងៃ​ចុងក្រោយ​នោះ។

មន្ត្រីជាន់ខ្ពស់ នៃអង្គការដ៏ធំមួយនេះ បានសរសេររៀបរាប់ថា សហភាពអ៊ឺរ៉ុបបានធ្វើប្រតិកម្ម ជាច្រើនដង និងច្រើន​យន្ដការ​ហើយ បន្ទាប់ពីរបប​លោក ហ៊ុន សែន បានបង្វិលចង្កូតនាវាកម្ពុជា ឲ្យដើរចូលទៅក្នុងរបបដឹកនាំ តាមបែបឯកបក្ស ដូចជា​ការរំលាយគណបក្សប្រឆាំង ចាប់មេដឹកនាំ​ប្រឆាំងដាក់គុក រុករានរ៉ៅឆាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ រិតត្បិត​សិទ្ធិសេរីភាព សហជីព អង្គការសង្គមស៊ីវិល (…)។

ប្រតិកម្មរបស់សហភាពអ៊ឺរ៉ុប ត្រូវបានធ្វើឡើង​តាមរយៈអ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធាន​គណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និង​នយោបាយ​សន្តិសុខ ដែល​ចេញ​សេចក្ដីថ្លែងការណ៍ផ្ទាល់ផង ជួបផ្ទាល់​ជាមួយរដ្ឋមន្ត្រីការបរទេសខ្មែរ និងឆ្លើយយ​ទៅនឹង​សំនួរ​ជាច្រើន របស់សមាជិក​សភាអ៊ឺរ៉ុបផង – ដំណោះស្រាយម្ដងហើយម្ដងទៀត របស់សភាអ៊ឺរ៉ុប ដែលអនុម័ត្រជាឯកច្ឆ័ន្ទ ដោយ​តំណាងរាស្ត្រ​អ៊ឺរ៉ុប​ភាគច្រើន​បំផុត – និងតាមរយៈក្រុមប្រឹក្សាអ៊ឺរ៉ុប ដែលជាបណ្ដុំនៃរដ្ឋមន្ត្រីការបរទេស ពីសមាជិក​សហភាពអ៊ឺរ៉ុប ទាំង២៨​ប្រទេស។

ប្រតិកម្មទាំងនោះ បានគូសបញ្ជាក់ ច្រើនលើកច្រើនសារ ពីផលប៉ះពាល់ទៅលើប្រព័ន្ធអនុគ្រោះ «EBA (Everything but Arms – អ្វីទាំងអស់​លើកលែងតែអាវុធ)» របស់សហភាពអឺរ៉ុប ប្រសិនណាជាកម្ពុជា នៅតែបន្តធ្វើឲ្យធ្លាក់ចុះ នូវលិទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស​ជាមូលដ្ឋាន ដែលជាលក្ខខណ្ឌ ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះខាងលើ ពីសហភាពអ៊ឺរ៉ុប។

អត្ថបទរបស់លោក ប្រ៊ែដ អាដាម បានដកស្រង់តួលេខមួយចំនួន នៃការធ្វើពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងអ៊ឺរ៉ុប ថាមានកម្រិតប្រមាណជា ៥,៨៦ពាន់លានអ៊ឺរ៉ូ ក្នុងឆ្នាំ ២០១៧ កន្លងមកនេះ។ លោក អាដាម សរសេរថា៖

«ការនាំចេញរបស់កម្ពុជា ត្រូវបានគ្របដណ្ដប់ ដោយសម្លៀកបំពាក់ ស្បែកជើង និងផលិតផលកសិកម្ម។ ប្រទេស​កម្ពុជា​បាននាំចេញកង់ ចំនួនជាង ១,៤២ លានគ្រឿង កាលពីឆ្នាំមុន លើសកោះតៃវ៉ាន់ ដែលធ្លាប់នាំមុខគេ ក្នុងការនាំ​ផលិតផល​​ដូចគ្នានេះ ទៅកាន់សហភាពអឺរ៉ុប។»។

ក្រុមអ្នកជំនាញ ក្នុងប្រទេសកម្ពុជាជាច្រើន បានសំដែងការព្រួយបារម្ភរបស់ពួកគេ ប្រសិនណាជាប្រព័ន្ធអនុគ្រោះ របស់​សហភាពអ៊ឺរ៉ុប ត្រូវបានព្យួរ ឬលុបចេញ។ អ្នកដែលសំដែងការព្រួយបារម្ភនេះ ក៏មានផងដែរ សមាគមរោងចក្រ​កាត់ដេរ​នៅកម្ពុជា (GMAC) ដែលតំណាងឱ្យ​ថៅកែ​រោងចក្រ​កាត់ដេរ និងស្បែកជើង ប្រហែល៦០០ នៅក្នុង​ប្រទេស។

លោក អាដាម ពន្យល់ថា៖

«ពួកគេមានសិទ្ធិ ក្នុងការសំដែងការបារម្ភ ព្រោះសូម្បីរបាយការណ៍ របស់រដ្ឋាភិបាលកម្ពុជាខ្លួនឯង ដែលចេញផ្សាយ ក្នុងឆ្នាំ ២០១៤ បានឱ្យ​ដឹងថា ៨០% នៃកំណើននៃការនាំចេញរបស់កម្ពុជា ចាប់តាំងពីឆ្នាំ២០០៧មក ត្រូវបាន​កំណត់គោលដៅ សម្រាប់ទិសដៅ ទៅកាន់ទីផ្សារ​ដែលទទួលបាន​ការអនុគ្រោះ (Editor’s note: គឺទីផ្សារអ៊ឺរ៉ុប និង​អាមេរិក)»។

ប៉ុន្តែវាជាការខ្ជះខ្ជាយពេលវេលា ដោយសារតែលោក ហ៊ុន សែន ដែលកាន់អំណាច តាំងពីឆ្នាំ១៩៨៥ និងជា «មេដឹកនាំ​ផ្ដាច់ការមួយ ពីក្នុង​ចំណោម មេដឹកនាំ​ផ្ដាច់ការ​ប្រាំនាក់ នៅលើពិភពលោក» មិនបានខ្វល់ខ្វាយ ពីការអនុវត្តន៍ នូវ​កាតព្វកិច្ច​របស់កម្ពុជា ដែលជាថ្នូរនឹងប្រព័ន្ធ​អនុគ្រោះ «EBA» នោះទេ។ លោក ប្រ៊ែដ អាដាម បានសរសេរថា៖

«វិធីសាស្ត្រការទូតដ៏ទន់ភ្លន់ ពីសំណាក់ក្រុមមន្ត្រីមួយចំនួន នៅក្នុងសហភាពអឺរ៉ុប បានទទួលលទ្ធផលមកវិញ គ្រាន់តែ​ជាពេលវេលា​ខ្ជះខ្ជាយ​ប៉ុណ្ណោះ»។

«លោក ហ៊ុន សែន បានគ្រប់គ្រងតែម្នាក់ឯង ទៅលើស្ថាប័នជាតិ ស្ទើរតែទាំងអស់ នៅក្នុងប្រទេស ដែលរួមមាន​ទាំង​កងទ័ព នគរបាល តុលាការ និងស្ថាប័នរៀបចំការបោះឆ្នោត។ អ្វីដែលលោក ហ៊ុន សែន និយាយចេញ​ពីមាត់​របស់លោក គឺជាច្បាប់កម្ពុជា ដ៏មានប្រសិទ្ធភាព។»។

នាយកទទួលបន្ទុកកិច្ចការអាស៊ី​របស់អង្គការអន្តរជាតិ បានសរសេរទៀតថា៖

«របាយការណ៍ជាច្រើន និងម្ដងហើយម្ដងទៀត ចេញពីអង្គការសហប្រជាជាតិ និងក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានបង្កឲ្យមានភាពភ្ញាក់ផ្អើល តាំងពីច្រើនឆ្នាំមកហើយ ប៉ុន្តែលោក ហ៊ុន សែន នៅតែបន្តការអនុវត្តន៍ កណ្ដាប់ដៃដែករបស់លោក និងបង្ក្រាបកាន់តែខ្លាំងឡើង ទៅលើសិទ្ធិ​សេរីភាព​ជាមូលដ្ឋាន។» 

«កម្ពុជា មិនដែលទាំងអើពើ ក្នុងការអនុវត្តន៍កាតព្វកិច្ចរបស់ខ្លួន នៅចំពោះលក្ខខណ្ឌ របស់ប្រព័ន្ធអនុគ្រោះ “EBA”នោះផងទេ»៕



លំអិតបន្ថែមទៀត

កម្ពុជា

មេធាវី​ថា កឹម សុខា «ស្វាគមន៍»​ការ​ប្ដូរ​​ជំហរ​​របស់​​របប​​ក្រុង​​ភ្នំពេញ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងស្ថិតក្នុងការឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោមរបបក្រុងភ្នំពេញ ត្រូវបានមេធាវី​របស់​លោកស្រង់សំដី មកបញ្ជាក់ថា លោក«ស្វាគមន៍»ចំពោះសេចក្ដីថ្លែងការណ៍ របស់របបដឹកនាំមួយនេះ ដែលបង្ហាញពីការផ្លាស់ប្ដូរជំហរ ដ៏គួរឲ្យ​ភ្ញាក់ផ្អើល ...
កម្ពុជា

សម រង្ស៊ី៖ កម្ពុជាខុសពីថៃ គឺព្រះមហាក្សត្រខ្មែរ ជា«អាយ៉ងសុទ្ធសាធ»

សម្រាប់លោក សម រង្ស៊ី បានលើកឡើងថា ចំណុចខុសគ្នា​រវាងរបបដឹកនាំ នៅថៃនិង​កម្ពុជា គឺព្រះមហាក្សត្រខ្មែរសព្វថ្ងៃ ជា«អាយ៉ងសុទ្ធសាធ» ខណៈព្រះមហាក្សត្រថៃ មាន​អំណាចខ្លាំងក្លា តែអ្វីដែលប្រទេសថៃ មានរបបដឹកនាំ​ដូចនៅកម្ពុជា គឺ«របបផ្ដាច់ការ​ ...
កម្ពុជា

សម រង្ស៊ី លើកពី​មូលហេតុ​៣ ដែល​ប្រាក់រៀល​មិន​ត្រូវបាន​ប្រើ ឲ្យ​ធំ​ទូលាយ

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលជាអ្នកសេដ្ឋកិច្ច​មួយរូបផង បាន​«លើកពី​មូលហេតុ​៣» ដើម្បីពន្យល់ថា ហេតុអ្វីបានជាចរាចរណ៍ប្រាក់រៀល នៅកម្ពុជា មានចំនួន​ដ៏តិចតួច។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានលើកឡើង នៅលើបណ្ដាញសង្កមថា ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.