ក្នុងខែធ្នូនេះ​ នៅពេលដែលអង្គការ​សហប្រជាជាតិ​ប្រារព្ធ«ទិវាសិទ្ធិមនុស្ស» ពិភពលោក​ទាំងមូល​​កំពុងតែពើបប្រទះ នូវបញ្ហាប្រឈមនានា ចំពោះមុខ​លទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស។

របបផ្តាច់ការនានា កំពុងតែបន្តគាបសង្កត់សង្កិន ពួកអ្នកប្រឆាំង ឬអ្នកដែលតវ៉ា​ទាមទារសិទ្ធិស៊ីវិល ជាមូលដ្ឋាន។ បណ្តារដ្ឋដែលប្រកាន់របបប្រជាធិបតេយ្យ ក៏កំពុង​ដោះស្រាយនូវរលក លទ្ធិស្តាំនិយមជ្រុលហួស និងប្រជាភិថុតនិយម។ ពួក​អ្នកធ្វើការ​​ផ្នែកសិទ្ធិមនុស្ស កំពុងរងនូវការរឹតត្បិត ការគំរាមកំហែងផ្សេងៗ ពីរដ្ឋអំណាច ដែលការណ៍នេះ បង្ខំអោយគេដាក់កំហិត​ខ្លួនឯងដើម្បីបន្តប្រតិបត្តិការ នៅក្នុង​ស្ថានភាព​ដ៏តឹងតែងនេះ។

ស្ថាប័នអន្តរជាតិខ្លួនឯងផ្ទាល់ ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយសារតែបណ្តារដ្ឋ​មិនសូវ​ឲ្យសារសំខាន់ និងពួករដ្ឋបុរសធំៗ ចាប់យកលទ្ធិជាតិនិយមជាគោល ដោយរាប់តាំងពី​សហរដ្ឋអាមេរិកឡើងទៅ។ សហរដ្ឋអាមេរិកដែលគេស្គាល់ថា ជាជើងឯក​ក្នុងការគាំពារ​គោលការណ៍​សេរីនិយម ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក៏កំពុងដោះស្រាយ វិបត្តិ​ក្នុងស្រុក​ផ្ទាល់រាប់មិនអស់ ចាក់ស្រេះប្រទាក់ក្រលា។

សហភាពអឺរ៉ុប​ដែលបែកបាក់គ្នា​ដោយអន្លើ ចាប់តាំងពីមានបញ្ហាជនភៀសខ្លួន ពីមជ្ឍឹមបូព៌ា និងការចាកចេញរបស់ចក្រភពអង់គ្លេស ពីប្លុក ហាក់បីដូចជា​កំពុងទប់ជំហរខ្លួន ប្រឆាំងតទល់នឹងរលកប្រជាភិថុតនិយម ស្តាំនិយម ក៏ដូចជា​ការងើបឡើងវិញ នូវភាពប្រទូស្តរបស់ប្រទេសរុស្សី​របស់លោកពូទីន។

នៅផ្នែកអាស៊ីខាងកើត អាស៊ីអាគ្នេយ៍ ប្រទេសចិនដ៏ប្រកបដោយមហិច្ឆតា កំពុង​វាតឥទ្ធិពល​របស់ខ្លួន ដើម្បីក្លាយជាមហាអំណាចតំបន់ និងឈានទៅធ្វើជាមហាអំណាច​ពីភពលោក (លោកស៊ី ជីនពីង សំលឹងមើលឆ្នាំ២០៥០ ដើម្បីវ៉ាអាមេរិក ក្លាយជា​ហាអំណាច​លេខ១​លើលោក)។ ផែនការផ្លូវសូត្រសតវត្សទី២១ បាននឹងកំពុងបន្តទាក់ទាញ បណ្តារដ្ឋ​តូចៗ​​ទាំងអាស៊ី និងអាហ្វ្រិច អោយចូលទៅក្នុងអ្វី ដែលគេហៅថា នយោបាយការទូត​បំណុល។ ការណ៍នេះ ក៏នឹងមិនអាចប្រព្រឹត្តទៅ ដោយរលូននោះដែរ ព្រោះមហាអំណាច​ខាងលិច មិនបណ្តោយឲ្យចិនអនុវត្តផែនការរបស់ខ្លួន ដោយស្រួលនោះទេ ហើយចំណែក​ប្រទេស​តូចតាច​ជិតខាង ដែលមិនចូលចិត្តចិន ក៏កំពុងតែស្វះស្វែង រកបង្អែកអាមេរិក ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពលចិន។

នៅក្នុងស្ថានភាពបែបនេះ វិស័យសិទ្ធិមនុស្ស​កំពុងមាន​ភាពស្រពេចស្រពិល ចំពោះ​មុខ​អនាគត របស់មនុស្សជាតិខាងមុខ។ ដរាបណាប្រជាជាតិទាំងឡាយ នៅកំពុង​ដោះស្រាយ​​វិបត្តិផ្ទៃក្នុងនានារបស់ខ្លួន រដ្ឋទាំងនោះនឹងទុក​បណ្តោយ​ឲ្យវិស័យមួយនេះ រអិលថយ​ក្រោយ។ ហើយថ្ងៃណាមួយ សន្ទុះកំលាំងមហាជន ដែលឆ្អែតឆ្អន់​នឹង​ការគាបសង្កត់​នឹង​ក្រោកឡើង ដូចដែលប្រវត្តិសាស្រ្ត តែងតែកើតឡើងរហូតមក។ អ្នកដឹកនាំ​ដែលមាន​ទស្សនវិស័យវែងឆ្ងាយ មានគំនិតជ្រាលជ្រៅល្អិតល្អន់ មាន​មនសិការជាតិនិយម​ច្បាស់លាស់ មិនអាចមើលរំលង សិទ្ធិស៊ីវិលរបស់​ប្រជាជនបានឡើយ ។

ឆ្លៀតក្នុងឱកាសនេះ សូមថ្លែងនូវការកោតសរសើរ នូវវីរភាព របស់បណ្តាអ្នកធ្វើការ ផ្នែកគាំពារសិទ្ធិមនុស្ស​ទាំងអស់ នៅទូទាំងពិភពលោក ដែលកំពុងរងនូវសម្ពាធដ៏លំបាក ដូចវេលាបច្ចុប្បន្ននេះ៕

——
សុភី, ៣ ធ្នូ ២០២០

អត្ថបទ«ទិវាសិទ្ធិមនុស្ស ខណៈនិន្នាការផ្ដាច់ការនិយមកើនឡើង»ខាងលើ ត្រូវបានផ្ញើរ​មក​ទស្សនាវដ្ដី និងត្រូវបាន​ចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព​​នៃការបញ្ចេញមតិ។ ទស្សនាវដ្ដី​បានធ្វើការកែសម្រួល នូវ​ឃ្លាឃ្លោង​មួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​​របស់​អត្ថបទ និងអ្វី​ដែលស្មេរ​ចង់​អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែល​មានបំណងចង់ផ្ញើរជា​អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិ​យោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍​សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file ហើយផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ​ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាម​មែល​ [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដី​សោមនស្ស​រីករាយ និង​ធ្វើការ​​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេស​ទស្សនាវដ្ដី នឹង​គោរព​ក្ដីប្រាថ្នារបស់ប្រិយមិត្ត ដែលមិន​ចង់​​បញ្ចេញ​ឈ្មោះ



លំអិតបន្ថែមទៀត

កម្ពុជា

រដ្ឋមន្ត្រី​ព័ត៌មាន​ថា ស្ថានទូត​អាមេរិក​ផ្សព្វផ្សាយ​«ដំណឹង​ក្លែងបន្លំ»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបរិហារការបង្ហោះមួយ របស់ស្ថានទូតអាមេរិក កាលពីម្សិលម៉ិញ ដែលអះអាងថា ទំនាក់ទំនង«ពាណិជ្ជកម្ម​កម្ពុជា-ចិន» ផ្ដល់ប្រយោជនដ៏ច្រើន សម្រាប់ប្រទេសចិន ជាងសម្រាប់ប្រទេស​កម្ពុជា​ខ្លួនឯង។ លោករដ្ឋមន្ត្រី ...
ដំណឹង

ចិន​ឆេះដុំ​ដាក់​អាមេរិក ក្នុង​ការលក់​យន្ដហោះ​«F-16»​៦៦គ្រឿង​ឲ្យ​តៃវ៉ាន់

សហរដ្ឋអាមេរិកបានប្រកាស កាលពីថ្ងៃអង្គារម្សិលម៉ិញ ថាខ្លួនបានយល់ព្រមលក់យន្ដហោះប្រដេញ ប្រភេទ «F-16» ចំនួន៦៦គ្រឿង ដែលមានតម្លៃសរុប ប្រមាណជា៨ពាន់លានដុល្លារ ឲ្យទៅកោះតៃវ៉ាន់។ ច្បាស់ណាស់ហើយថា ការសម្រេចចិត្តនេះ បានបង្កការឆេះដុំ ដល់ក្រុងប៉េកាំង ...
កម្ពុជា

សម រង្ស៊ី៖ «នីកូឡា ម៉ាឌូរ៉ូ ដូច ហ៊ុន សែន»

គូបដិបក្ខផ្នែកនយោបាយដ៏ស្រួចស្រាវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រដូចបុរសខ្លាំងកម្ពុជារូបនេះ ទៅនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ដោយពន្យល់ឡើងថា ករណីមេដឹកនាំទាំងពីរ ...

យល់ស៊ីជម្រៅផ្នែក ទស្សនៈប្រិយមិត្ត

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល​«អាមេរិកនិង​កម្ពុជា»​ត្រូវតែជិតស្និតគ្នា

គេតែងដឹង និងយល់ស្របជាទូទៅស្រាប់ហើយថា ទំនាក់ទំនងការទូតរវាង«អាមេរិកនិង​កម្ពុជា» ជាទំនាក់ទំនង​ដែល​រដាក់រដុប ជូរចត់ច្រើន​ជាងផ្អែមល្ហែម ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យ៉ាងនេះក៏ដោយ គូភាគីរដ្ឋទាំងទ្វេរ នៅតែ​ប្រឹងប្រែង ធ្វើការ​កែលម្អរ ធ្វើអោយប្រសើរឡើង តាំងពីសម័យកាលសង្គ្រាមត្រជាក់ រហូតមកដល់សម័យកាល​សាកល​ភាវូបនីយកម្ម​បច្ចុប្បន្ន។ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ការគោរពបូជា​នូវទិស​ទាំង៦ តាមបែប​ព្រះពុទ្ធសាសនា

បុរសស្រ្តីទាំងឡាយ អ្នកប្រាថ្នាចង់បាន នូវសិរីសួស្តី ក្នុងការរស់នៅ គួរគប្បីប្រតិបត្តិបូជា នូវទិសទាំង៦ តាមបែប​ព្រះពុទ្ធសាសនា ៖ កើត ត្បូង លិច ជើង លើ ...

Comments are closed.