ដំណឹងពិភពលោក

បោះឆ្នោតប្រធានាធិបតីអាមេរិក៖ ត្រាំ បដិសេធជ័យជំនះ​របស់ បៃដិន

ប្រធានាធិបតីចប់អាណត្តិ លោក ដូណាល់ ត្រាំ (Donald Trump) បានបដិសេធ​ទទួលស្គាល់ បរាជ័យ​របស់ខ្លួន និង បដិសេធជ័យជំនះ​របស់ ចូ បៃដិន (Joe Biden) បេក្ខជនមកពី​គណបក្ស​ប្រជាធិបតេយ្យ។ លោក ត្រាំ បានព្រមានថា ការបោះឆ្នោត​មួយនេះ នៅមិនងាយចប់ឡើយ។

តាមលទ្ធផលស្ទាបស្ទង់ មកដល់នាទីនេះ បង្ហាញថា លោក ចូ បៃដេន បានទទួល​សម្លេង​គាំទ្រ ចំនួន២៩០ នៃអង្គបោះឆ្នោត (អ្នកតំណាងម្ចាស់ឆ្នោត) ទល់នឹង២១៤សម្លេង ដែលទទួលបាន ដោយលោក ដូណាល់ ត្រាំ។

ប្រព័ន្ធបោះឆ្នោតប្រធានាធិបតី តម្រូវឲ្យបេក្ខជន ត្រូវទទួល​សន្លឹកឆ្នោត យ៉ាងហោច ២៧០សម្លេង នៃអង្គបោះឆ្នោត (ពីក្នុងចំណោម ៥៣៨អង្គបោះឆ្នោត) ដើម្បីឈ្នះ​ក្លាយជា​ប្រធានាធិបតី នៃប្រទេស​មហាអំណាច។

ប៉ុន្តែលោក ដូណាល់ ត្រាំ បានលើកឡើង ពីការលួចបន្លំសន្លឹកឆ្នោត នៅក្នុងរដ្ឋមួយចំនួន ដែលលោក បៃដិន បានឈ្នះ និងបានប្ដឹងឡើងទៅតុលាការ ដើម្បីទាមទារឲ្យ ពិនិត្យ​ឡើងវិញ អំពីភាពបានការនៃសន្លឹកឆ្នោត និងការរាប់​សន្លឹកឆ្នោត នៅក្នុងរដ្ឋទាំងនោះ។ លោកប្រធានាធិបតីចប់អាណត្តិ មិនបានបង្ហាញពី«ភស្ដុតាងរឹង» នៅក្នុង​ការចោទប្រកាន់​របស់លោកទេ។

យ៉ាងណា នៅចំពោះការប្រកាស​ជ័យជំនះ របស់លោក បៃដិន កាលពីប៉ុន្មាននាទីមុន ដោយប្រព័ន្ធផ្សព្វផ្សាយ លោក ដូណាល់ ត្រាំ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ សរសេរខ្លីៗថា៖

«យើងដឹងថាហេតុអ្វី ចូ បៃដិន ប្រញាប់ប្រញាល ចេញមុខមកទទួលជ័យជម្នះ ទាំងមិនត្រឹមត្រូវ ហើយហេតុអ្វីសម្ព័ន្ធមិត្តរបស់គាត់ នៅក្នុងប្រព័ន្ធ​ផ្សព្វផ្សាយ ព្យាយាមជាទីបំផុត ក្នុងការជួយឲ្យគាត់ឈ្នះ៖ នោះ គឺពួកគេមិនចង់ ឲ្យការពិត​ត្រូវបានបើកកកាយ។»

«ការពិតដ៏សាមញ្ញ គឺថាការបោះឆ្នោតនេះ នៅឆ្ងាយពីការបិទបញ្ចប់។»

ប្រព័ន្ធផ្សព្វផ្សាយ ជួយលោក បៃដិន ?

គួររំឮកឡើងវិញដែរថា លោក ត្រាំ ខ្លួនលោកបានប្រកាស​ ពីជ័យជំនះ​របស់លោក តាំងពី​យប់​​ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា (ថ្ងៃបោះឆ្នោត) ពោលគឺនៅពេលការរាប់សន្លឹកឆ្នោត​បានបញ្ជប់ នៅក្នុងរដ្ឋជាច្រើន ដែលបានផ្ដល់ជ័យជំនះ ទៅឲ្យលោក។ នៅយប់នោះ លោក ត្រាំ ទទួលបានការគាំទ្រ ២១៣សម្លេង នៃអង្គបោះឆ្នោត។

ករណីមួយទៀត ដែលគួរបញ្ជាក់ជូនដែរ គឺបណ្ដាញទូរទស្សន៍ «Fox News» ដែលបញ្ចេញ​លទ្ធផល​ស្ទាបស្ទង់ ឲ្យជ័យជំនះទៅលោក បៃដិន ដែរនោះ គឺជាប្រព័ន្ធផ្សព្វផ្សាយ​«អភិរក្សនិយម» ដែលមានទំនោរ គាំទ្រគណបក្សសាធារណរដ្ឋ (ឬបេក្ខភាពរបស់លោក ដូណាល់ ត្រាំ)៕



លំអិតបន្ថែមទៀត

ដំណឹង

ពាក្យដំបូងរបស់ប្រធានាធិបតី បៃដិន៖ «ថ្ងៃដ៏ពិសេស​របស់អាមេរិក»

លោក ចូ បៃដិន (Joe Biden) បានស្បថចូលកាន់តំណែង ជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១នេះ វេលាម៉ោង១១ ...
កំសាន្ដ

Covid-19៖ វីដេអូ​បង្ហាញថា គម្លាត​សុវត្ថិភាព​រវាងគ្នា មានសារសំខាន់​បំផុត

អាជ្ញាធរសុខាភិបាល នៃរដ្ឋអូហៃយ៉ូ (Ohio – USA) បានពន្យល់តាម​រយៈវីដេអូមួយ​ខាងក្រោម បង្ហាញពីសារសំខាន់ នៃ«គម្លាត​សុវត្ថិភាព​រវាងគ្នា» ដើម្បីការពារ និងបង្ការ​ការឆ្លង​មេរោគ «Covid-19» ដ៏ចង្រៃ។ នោះ ...
កម្ពុជា

ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក មក​កម្ពុជាស្នើ​ឲ្យដោះលែង កឹម សុខា

ក្នុងការបំពេញទស្សនកិច្ច នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃ១៦ ខែមករា ឆ្នាំ២០១៩ ឧបការី​រង​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ទទួលបន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ លោក «Joseph H. Felter» ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.