មន្ត្រីខ្មោច ៖ មាត្រា៣៤នៃច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បញ្ញត្តថា មន្ត្រីរាជការទាំងឡាយ មិនអាចឈប់ធ្វើការ ដោយគ្មានបាន​ទទួលការអនុញ្ញាតជាមុន ពីថ្នាក់លើរបស់ខ្លួន ឬដោយគ្មានមូលហេតុត្រឹមត្រូវ។ ការឈប់ធ្វើការ ឬការខានទៅធ្វើការ ដោយគ្មានការអនុញ្ញាត ឬមូលហេតុត្រឹមត្រូវ អាចបង្ខំអ្នករាជការនោះ នៅទំនេរគ្មានបៀវត្ស ឬត្រូវផ្អាកបៀវត្ស។

អ្នករាជការនោះ អាចត្រូវទទួលទណ្ឌកម្ម​ខាងវិន័យ ដូចមានចែងក្នុងមាត្រា៤០នៃច្បាប់ដដែលនេះ ដែលទណ្ឌកម្មខាងវិន័យ ត្រូវបាន​បែងចែក ជា២ថ្នាក់គឺទណ្ឌកម្មថ្នាក់ទី១ ជាទណ្ឌកម្មកម្រិតស្រាល មាន៤លំដាប់ និងទណ្ឌកម្មថ្នាក់ទី២ ជាទណ្ឌកម្មកម្រិតធ្ងន់ មាន៥លំដាប់។

ទោះជាច្បាប់បានចែងដូចនេះក្តី ក៏មានអង្គភាពមួយចំនួន មិនត្រឹមតែមិនបានអនុវត្តតាមច្បាប់ ឱ្យបានខ្ជាប់ខ្ជួននោះទេ ប៉ុន្តែថែមទាំងអនុវត្តផ្សេងពីច្បាប់ទៅវិញ។ តួយ៉ាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលជាគ្រឹះស្ថានចំណុះឱ្យក្រសួងសុខាភិបាល បានបង្កើតផ្នែកកិច្ចការទូទៅមួយ នៅក្នុងការិយាល័យរដ្ឋបាល សម្រាប់ដាក់មន្ត្រីណា ដែលអសកម្ម ឬមិនមកបំពេញការងារ ប៉ុន្តែអាចបើកប្រាក់ខែ តាមទូអេធីអឹម ដូចមន្ត្រីដែលមកធ្វើការដែរ។

ជាក់ស្តែង លោក ច័ន្ទ ម៉ក់សំបូរ ជាមន្ត្រីនៅក្នុងការិយាល័យរដ្ឋបាល ត្រូវបានក្រសួងសុខាភិបាល ដាក់ឱ្យចូលបម្រើការងារវិញ ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ មកម្ល៉េះ បន្ទាប់ពីស្ថិតក្នុងស្ថានភាពទំនេរ គ្មានបៀវត្សរយៈពេលមួយឆ្នាំមក ប៉ុន្តែលោក ច័ន្ទ ម៉ក់សំបូរ មិនដែល​បានមកបំពេញការងារ បានកន្លះពេលឡើយ ពោលគឺមានមុខ​តែពេលមកសុំចុះហត្ថលេខា យូរៗម្តង (១ខែទៅ២ខែម្តង) ហើយចាំបើកប្រាក់ខែ និងទទួលអាចទទួលប្រាក់បុព្វលាភដូចមន្ត្រី និងបុគ្គលិកដ៏ទៃទៀតដែរ។

ក្រោយមកនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ពោលគឺរយៈពេលជិត៣ឆ្នាំ ក្រោយពីក្រសួងប្រកាស ឱ្យចូលបម្រើការងារវិញ ទើបលោក សំបូរ ត្រូវបានដាក់ឱ្យស្ថិត នៅក្នុងផ្នែកកិច្ចការទូទៅ ដែលផ្នែកនេះ​ជាកន្លែងដែលអង្គភាពបង្កើតឡើង ដើម្បីព្យួរជើងមន្ត្រីប៉ុណ្ណោះ។
ស្ថានភាពនៃផ្នែកកិច្ចការទូទៅ គឺមន្ត្រីត្រូវមានវត្តមាន ជាប្រចាំទាំងពេលព្រឹក និងពេលរសៀល ប្រាក់ខែមិនត្រូវព្យួរនោះទេ ប៉ុន្តែត្រូវ​កាត់ប្រាក់​បុព្វលាភប្រចាំខែ។

ការដែលដាក់លោក ច័ន្ទ ម៉ក់សំបូរ ចូលក្នុងផ្នែកកិច្ចការទូទៅ នេះ ដើម្បដើម្បីឱ្យសាមីខ្លួនកែប្រែកំហុស ហើយអាចផ្ទេរ​ពីផ្នែកកិច្ចការ​ទូទៅ មកក្នុងផ្នែកផ្សេងវិញ ផ្ទុយទៅវិញ សាមីខ្លួននៅតែបន្ត​មិនមកការិយាល័យ អនុវត្តតាមសេចក្តីសម្រេច ​របស់អង្គភាពនោះទេ ដែលប្រការនេះ កាន់តែបង្កភាពងាយស្រួលដល់លោក សំបូរ អវត្តមានដោយឥតច្បាប់ យ៉ាងសេរី និងបើកប្រាក់ខែចាយ ដ៏រំភើយ​ទៅវិញ។

យោងតាមមាត្រាខាងលើ ករណីលោក ច័ន្ទ ម៉ក់សំបូរ តាមពិតត្រូវបានលុបចេញ ពីក្របខណ្ឌយូរណាស់ហើយ ប៉ុន្តែមិនដឹងថាលោក សំបូរ មានអំណាចអ្វី ឬមានអ្វីលាក់កំបាំង​នៅពីខាងក្រោយ បានជាលោកប្រធាន​ការិយាល័យរដ្ឋបាល និងលោកប្រធានអង្គភាព មិនចាត់វិធានការ ឱ្យបានត្រឹមត្រូវតាមច្បាប់ បែរជាទុកច្បាប់នៅដោយឡែក ហើយយកវិធាន​ធ្លាក់ពីលើមេឃ​មកចាត់ការ ហើយ​បណ្តោយ​ឱ្យមានមន្ត្រី ដេកស៊ីប្រាក់ខែរដ្ឋ​អត់ធ្វើការបែបនេះ?

តើដល់ពេល ដែលត្រូវកាត់សាច់ស្អុយនេះចេញ និងដុសក្អែលអ្នកពាក់ព័ន្ធ ចេញឬនៅ???

——
ភ្នែកមន្ត្រី, ៥ មករា ២០២១

អត្ថបទស្ដីពី«មន្ត្រីខ្មោច»ខាងលើ ត្រូវបានផ្ញើរ​មក​ទស្សនាវដ្ដី និងត្រូវបាន​ចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព​​ នៃការបញ្ចេញមតិ។ ទស្សនាវដ្ដី​បានធ្វើការកែសម្រួល នូវ​ឃ្លាឃ្លោង​មួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​​របស់​អត្ថបទ និងអ្វី​ដែលស្មេរ​ចង់​អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែល​មានបំណងចង់ផ្ញើរជា​អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិ​យោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍​សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ​ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាម​មែល​ [email protected]



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ឲ្យ​ដំណឹង​ថា លោក​មាន​សុខភាព​«រឹងមាំ​ធម្មតា»

អវត្តមានជាសាធារណៈ រាប់ចាប់តាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នោះមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅមុននេះបន្តិច ធានាទៅដល់អ្នកគោរពស្រឡាញ់លោកថា លោកមានសុខភាព«រឹងមាំ​ធម្មតា»។ មេដឹកនាំកម្ពុជា បានប្រកាសដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ...
កម្ពុជា

Covid-19៖ កម្ពុជា​រកឃើញ​អ្នកជំងឺ​ម្នាក់ទៀត​ក្នុង​ថ្ងៃនេះ – សរុប​១២៤នាក់

ក្នុងថ្ងៃសៅរ៍ទី២៣ ខែឧសភានេះ អ្នកជំងឺ«Covid-19»នៅកម្ពុជា បានកើនឡើង ដល់​ចំនួន​ សរុប​១២៤នាក់ បន្ទាប់ពីក្រសួងសុខាភិបាល ទើបនឹងប្រកាសថា បានរកឃើញ​អ្នកឆ្លងជំងឺ «Covid-19» ម្នាក់ទៀត នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ...
កម្រមាន

ហោះ​ត្រឡប់​ក្រោយ ព្រោះ​ភ្លេច​«បេះដូង​មនុស្ស»​នៅ​ក្នុង​យន្ដហោះ

ជើងហោះហើរ របស់ក្រុមហ៊ុន «Southwest» ដែលភ្ជាប់ក្រុង «Seattle (ភាគខាងលិចអាមេរិក)» ទៅក្រុង «Dallas (ភាគខាងត្បូងអាមេរិក)» ត្រូវបង្ខំចិត្តហោះត្រឡប់ក្រោយវិញ បន្ទាប់ពីដឹងថា «បេះដូងមនុស្ស» ដែលត្រូវបញ្ជូន​ទៅប្ដូរ​ឲ្យអ្នកជំងឺ ...

យល់ស៊ីជម្រៅផ្នែក ទស្សនៈប្រិយមិត្ត

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល​«អាមេរិកនិង​កម្ពុជា»​ត្រូវតែជិតស្និតគ្នា

គេតែងដឹង និងយល់ស្របជាទូទៅស្រាប់ហើយថា ទំនាក់ទំនងការទូតរវាង«អាមេរិកនិង​កម្ពុជា» ជាទំនាក់ទំនង​ដែល​រដាក់រដុប ជូរចត់ច្រើន​ជាងផ្អែមល្ហែម ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យ៉ាងនេះក៏ដោយ គូភាគីរដ្ឋទាំងទ្វេរ នៅតែ​ប្រឹងប្រែង ធ្វើការ​កែលម្អរ ធ្វើអោយប្រសើរឡើង តាំងពីសម័យកាលសង្គ្រាមត្រជាក់ រហូតមកដល់សម័យកាល​សាកល​ភាវូបនីយកម្ម​បច្ចុប្បន្ន។ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ការគោរពបូជា​នូវទិស​ទាំង៦ តាមបែប​ព្រះពុទ្ធសាសនា

បុរសស្រ្តីទាំងឡាយ អ្នកប្រាថ្នាចង់បាន នូវសិរីសួស្តី ក្នុងការរស់នៅ គួរគប្បីប្រតិបត្តិបូជា នូវទិសទាំង៦ តាមបែប​ព្រះពុទ្ធសាសនា ៖ កើត ត្បូង លិច ជើង លើ ...

Comments are closed.