កម្ពុជាដំណឹង

Covid-19៖ ថៃដាក់​កម្ពុជា ក្នុងចំណោម​៥ប្រទេស ដែល​មាន​ហានិភ័យ​ខ្ពស់

ប្រទេសកម្ពុជា ជាប់ឈ្មោះក្នុងបញ្ជីប្រទេសទាំង៥ ដែល​មាន​ហានិភ័យ​ខ្ពស់ ក្នុងការឆ្លងជំងឺ «Covid-19» និងដែលថៃត្រូវផ្អាកទំនាក់ទំនង ជាបណ្ដោះអាសន្ន។ នេះ បើតាមការសេចក្ដីសម្រេច របស់ក្រសួងសុខភាពសាធារណៈ របស់ប្រទេសថៃ ដែលចេញផ្សាយឲ្យដឹង ក្នុងថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។

ប្រទេសទាំង៥ មាន ភូមា កម្ពុជា ឡាវ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ ក្នុងពេលកន្លងមក លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជា ឡាវ និងភូមា គ្មានការឆ្លងរាតត្បាតខ្លាំងទេ ព្រោះប្រទេសទាំងនេះ មាន«វិធានការហ្មត់ចត់ជាង»។ 

សេចក្ដីសម្រេចរបស់ប្រទេសថៃ ដែលចុះហត្ថលេខា ដោយលោក «Anutin Charnvirakul» ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសុខភាពសាធារណៈ  និងដែលចូលជាធរមាន ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែមេសានេះតទៅ បានសរសេរឲ្យដឹងថា៖

«ក្រសួងសុខាភិបាល [ថៃ] បានចេញសេចក្តីប្រកាសថ្មីមួយ ដោយកំណត់ប្រទេសចំនួន៥ បន្ថែមទៀត ថាជាក្រុមប្រទេស ដែល​មាន​ហានិភ័យ​ខ្ពស់ នៃការឆ្លងជំងឺ”Covid-19″។»

ការប្រកាសនេះ នឹងបន្តបិទព្រំដែន សម្រាប់ពាណិជ្ជកម្ម និងការធ្វើដំណើរ ទៅមក ជាមួយប្រទេសជិតខាងទាំងនេះ សម្រាប់រយៈពេលជាបណ្ដោះអាសន្នមួយ។ ហើយជើងហោះហើរ ទៅមក ពីប្រទេសទាំងនេះ ក៏ទំនងជាមិនអាចបើកឡើងវិញ ក្នុងពេលឆាប់ៗនេះដែរ។

កាលពីដើមខែមីនា ប្រទេសថៃបានបិទព្រំដែន ជាមួយប្រទេសចំនួន៤រួចហើយ រួមមាន ចិន (រាប់ទាំងក្រុងហុងកុង និងក្រុងម៉ាកាវ) កូរ៉េខាងត្បូង អ៊ីតាលី និងអៀរ៉ង់។

ក្រុមប្រទេស«ដែល​មាន​ហានិភ័យ​ខ្ពស់» VS «Top News»

ការចាត់ទុកកម្ពុជា ទៅក្នុងក្រុមប្រទេស ដែលមានហានិភ័យខ្ពស់  មានលក្ខណៈផ្ទុយ ពីតួលេខផ្លូវការ របស់ក្រុងភ្នំពេញ ដែលអះអាងថា កម្ពុជាបានរកឃើញ តាំងពីជាង១០ថ្ងៃមុន នូវអ្នកឆ្លងជំងឺ​«Covid-19»​ ១២២នាក់ និងមានអ្នកជាសះស្បើយឡើងវិញ រហូតដល់​១១០នាក់ រាប់មកទល់ថ្ងៃនេះ។

ប្រព័ន្ធឃោសនារបស់រដ្ឋាភិបាលកម្ពុជា ក៏បានផ្សាយ យ៉ាងគគ្រឹកគគ្រេង ម្ដងហើយម្ដងទៀត ពីតួលេខខាងលើ ដែលពួកគេចាត់ទុកថា ជា«ដំណឹងល្អ» ឬ«Top News»។

ប្រទេសភូមា បានបញ្ចេញតួលេខ នៃករណីឆ្លងជំងឺ មានចំនួន ១២៧នាក់ និងស្លាប់​៥នាក់ ខណៈប្រទេសឡាវកុម្មុយនីស្ដិ៍ បានបញ្ចេញតួលេខ នៃករណីឆ្លងជំងឺ មានចំនួន ១៩នាក់ និងគ្មានអ្នកស្លាប់ទេ។ រីឯប្រទេសថៃវិញ បានរកឃើញករណីឆ្លង មានចំនួន ២ ៨៣៩នាក់ និងមានអ្នកជំងឺស្លាប់ ៥០នាក់។

កាលពីថ្ងៃទី២៥ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអួតអាងថា ប្រទេសជាច្រើន ជាពិសេសនៅបស្ចឹមលោក ដែលមានសេដ្ឋកិច្ច និងវិស័យសុខាភិបាលរីកចម្រើន បែរជាមានអ្នកជំងឺ «Covid-19» ស្លាប់ច្រើនហួស មិនខ្លាំងដូចប្រទេសកម្ពុជា ភូមា (នៅពេលនោះ) ឬឡាវ ដែលគ្មានមនុស្សស្លាប់ម្នាក់សោះ។ 

បុរសខ្លាំងកម្ពុជា បានថ្លែងក្នុងថ្ងៃនោះថា៖

«ប្រទេសធំៗ ប្រទេសអ្នកមាន ប្រទេសដែលមានវេជ្ជសាស្ត្រខ្លាំង […] ប្រព័ន្ធសុខាភិបាល គេចាត់ទុកថារឹង ក៏ប៉ុន្តែប្រទេសទាំងអស់នេះ ក៏មានមនុស្សស្លាប់ […]អ្នកខ្សោយ មិនប្រាកដថាខ្សោយទេ ដោយសារវិធានការគេ ហ្មត់ចត់ជាង។ អ្នកខ្លាំងមិនប្រាកដថាខ្លាំងទេ ដោយសារតែការមើលស្រាល សភាពការណ៍ និងការឆ្លើយតប មិនទាន់ពេលវេលា៕»



លំអិតបន្ថែមទៀត

ដំណឹង

កូរ៉េខាងជើងសាទរខ្លួនឯង អំពី​«ជ័យ​ជម្នះ​ដ៏អស្ចារ្យ»​លើ​«Covid-19»

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong Un) បានធ្វើការ​កោតសរសើរ​ខ្លួនឯង ដោយអះអាងថា ជា«ជ័យ​ជម្នះ​ដ៏អស្ចារ្យ» ចំពោះការទប់ស្កាត់ និងប្រយុទ្ធទល់​នឹងរោគរាតត្បាត «Covid-19»។ ...
កម្ពុជា

មូលនិធិ​«Covid-19»​របស់ ហ៊ុន សែន ទទួលបាន​ប្រាក់​ជិត១៤លាន​ដុល្លារ

មូលនិធិរបស់គណៈកម្មការធិការជាតិ ប្រយុទ្ធនឹងជំងឺ «Covid-19» ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានប្រាក់ប្រមាណជា ជិត១៤លានដុល្លារហើយ រាប់មកដល់ថ្ងៃនេះ។ ចំនួនទឹកប្រាក់ដែលទទួលបាន ពីសប្បុរសជន និងការបរិច្ចាគបៀវត្ស របស់មន្ត្រីគ្រាក់ៗ ...
កម្ពុជា

ស្ថានទូតអាមេរិក បន្តប្រាប់​​ក្រុងភ្នំពេញ​ឲ្យដោះស្រាយ​ករណី កឹម សុខា

ស្ថានទូតអាមេរិក ប្រចាំក្នុងរាជធានីភ្នំពេញ បានបន្តគម្រាមរបបក្រុងភ្នំពេញ ឲ្យដោះស្រាយករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដោយភាពត្រឹមត្រូវ និងការគោរព បើសិនជារបបគ្រប់គ្រងមួយនេះ ចង់មានទំនាក់ទំនងល្អ ជាសហរដ្ឋ​អាមេរិក។ អ្នកស្រី​ ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...