បរាជ័យរបស់លោក

ប៉ុន្តែនៅក្នុងរយៈពេល នៃការដឹកនាំរបស់លោក នៅក្នុងផ្នែកថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ​បានទទួល​បរាជ័យ​ពីរដង នៅក្នុងប្រវត្តិសាស្ត្រ​របស់ខ្លួន៖ គឺអំពើប្រល័យពូជសាសន៍ ក្នុងប្រទេសរវាន់ដា និងក្នុងប្រទេសបូស្នៀ។

នៅឆ្នាំ១៩៩៤ កងកម្លាំងមួកខៀវ បានដកខ្លួនថយ ពីប្រទេសរវាន់ដា ខណៈពេលដែលប្រទេសនេះ កំពុងធ្លាក់ខ្លួន​នៅក្នុង​ភាពវឹកវរ និងអំពើរហិង្សា រវាងក្រុមជនជាតិ។ នៅឆ្នាំ១៩៩៥ កងកម្លាំងមួកខៀវ មិនអាចទប់ស្កាត់ មិនឲ្យកើតមាន​នូវការ​កាប់សម្លាប់ ទៅលើក្រុមសាសនិកឥស្លាម​រាប់ពាន់នាក់ នៅក្នុងក្រុង «Srebrenica» នៃប្រទេសបូស្នៀ។

បរាជ័យទាំងពីរលើកនេះ ត្រូវបានលោក កូហ្វី អាណាន់ សរសេរនៅក្នុងជីវប្រវត្តិផ្ទាល់ខ្លួន ដែលលោកសរសេរ​ដោយ​ខ្លួនឯងថា វាបានធ្វើឲ្យលោក ត្រូវប្រឈមមុខ​ទៅនឹងអ្វី ដែលបានក្លាយ​ជាវិញ្ញាសារដ៏សំខាន់បំផុត ក្នុងនាមលោក ជា​អគ្គលេខាធិការ៖ នោះគឺត្រូវធ្វើឱ្យមនុស្ស យល់ពីភាពស្របច្បាប់ និងតម្រូវការអន្តរាគមន៍ដ៏ចំបាច់ នៅក្នុងករណីរំលោភ​សិទ្ធិមនុស្សជាក់ស្តែង។

តារាការទូត

លោក អាណាន់ ចេះសម្របខ្លួន បានយ៉ាងឆាប់រហ័ស នៅក្នុងតួនាទីថ្មី នៃមេដឹកនាំការទូត របស់ពិភពលោក។ លោក​បានបង្ហាញខ្លួន ជាញឹកញាប់ តាមកញ្ចក់ទូរទស្សន៍ និងបានចូលរួម នៅក្នុងការទទួលទានអាហារពេលល្ងាច ដែល​រៀបចំ​ជាលក្ខណៈផ្លូវការជាច្រើន នៅក្រុងញូយក (សហរដ្ឋអាមេរិក)។ ដោយហេតុនេះហើយ ទើបរូបលោក ត្រូវបានចាត់ទុក ថាជា​«តារាការទូត»មួយរូប ដែលពិភពលោក មិនអាចខ្វះបាន ហើយប្រជាប្រិយភាពរបស់លោក ក៏ហក់ឡើងខ្លាំងជាង​មេដឹកនាំកំពូលទាំងឡាយ របស់អង្គការសហប្រជាជាតិដែរ។

គេត្រូវរំលឹកឡើងវិញដែរ ថាលោក កូហ្វី អាណាន់ បានឡើងជាអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ គឺដោយសារ​សហរដ្ឋអាមេរិក បានប្រើសិទ្ធិ «VETO» របស់ខ្លួនជំទាស់ ការបន្តតំណែងក្នុងអាណត្តិទីពីរ នៃលោក ប៊ូស្ត្រូស ប៊ូស្ត្រូស-ហ្គាលី (Boutros Boutros-Ghali) អគ្គលេខាធិការជំនាន់ទី៦ (មុនលោក កូហ្វី អាណាន់)។

ប៉ុន្តែលោក អាណាន់ មិនដែលខកខាន ក្នុងការបង្ហាញពីឯករាជ្យភាពរបស់ខ្លួន នៅចំពោះឥទ្ធិពល នៃមហាអំណាច​ណាមួយឡើយ ដូចយ៉ាងលោកបានថ្លែង ដោយត្រង់ៗ ពី«ភាពមិនស្របច្បាប់» នៃការឈ្លានពានរបស់កងទ័ពអាមេរិក វ៉ៃចូលប្រទេសអៀរ៉ាក់ ក្នុងឆ្នាំ២០០៣ ក្រោមហេតុផលថា ប្រតិបត្តិការសឹកមួយនេះ មិនទទួលបានការអនុម័តជាមុន ដោយក្រុមប្រឹក្សាសន្តិសុខ។

ខ្លីៗ ពីជីវប្រវត្តិរបស់លោក

លោក អាណាន់ ចាប់កំណើតនៅឆ្នាំ ១៩៣៨ ក្នុងក្រុង «Kumasi» នៃប្រទេសហ្គាណា ចេញពីត្រកូលអ្នកមាន​ទ្រព្យ​សម្បត្តិ​មធ្យមមួយ។ លោកបានសិក្សា នៅសាកលវិទ្យាល័យ «Kumasi» បន្ទាប់មកនៅសាកលវិទ្យាល័យ «Macalester» ក្នុងសហរដ្ឋអាមេរិក មុននឹងចូលសិក្សា ក្នុងវិទ្យាស្ថានជាន់ខ្ពស់ នៃទំនាក់ទំនងអន្តរជាតិ នៅក្រុង​ហ្សឺណែវ ប្រទេសស្វីស។

នៅឆ្នាំ១៩៦៥ លោកបានរៀបការ ជាមួយភរិយាទីមួយរបស់លោក និងមានកូនពីរនាក់។ ប៉ុន្តែលោកបានលែងលះ​គ្នាវិញ នៅឆ្នាំ១៩៧០។ រហូតមកដល់ឆ្នាំ ១៩៨៤ ទើបលោកបានរៀបការសារជាថ្មី ជាមួយស្ត្រីអ្នកច្បាប់ ជាតិស៊ុយអែដមួយរូប និងមានកូនស្រីម្នាក់។

នៅខែកុម្ភៈ ឆ្នាំ២០១២ លោកត្រូវបានជ្រើសតាំង ដោយអង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ ដើម្បីដឹកនាំ​ការសម្រុះ​សម្រួលមួយ នៅក្នុងសង្គ្រាមនៅស៊ីរី។ ប៉ុន្តែនៅ៥ខែក្រោយមក លោកបានបោះបង់ចោល​តួនាទីនេះវិញ ដោយចោទ​បណ្ដា​ប្រទេស​មហាអំណាច ថាតាមរយៈជម្លោះរបស់ពួកគេ បានធ្វើឲ្យការសម្រុះសម្រួលរបស់លោក ក្លាយជា «បេសកកម្ម ដែលមិនអាច​ធ្វើបាន (Impossible Mission)»៕



You may also like

កម្ពុជា

អ.ស.ប ស្នើ​កម្ពុជា​ឲ្យគិតដល់ ជនពិការ ក្នុង​ការទប់ស្កាត់​ជំងឺ​«Covid-19»

ជនពិការ ក៏ជាពលរដ្ឋម្នាក់ដែរ។ ដូច្នេះ «មិនគួរទុក នរណាម្នាក់ចោលឡើយ»។ នេះ ជាការលើកឡើងរបស់ ការិយាល័យឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅប្រទេសកម្ពុជា ក្នុងខណៈរដ្ឋាភិបាលកម្ពុជា ...
ដំណឹង

រដ្ឋប្រហារយោធា​នៅភូមា៖ អាមេរិក អូស្ត្រាលី និង អ.ស.ប បញ្ចេញប្រតិកម្ម

សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី និងអគ្គលេខាធិការ នៃអង្គការសហប្រជាតិ បាន«បញ្ចេញប្រតិកម្ម»ភ្លាមៗ នៅចំពោះរដ្ឋប្រហារ នៅក្នុងប្រទេសភូមា ដែលរៀបចំឡើង​ដោយក្រុមមេដឹកនាំ​យោធា ដ៏មានអំណាច ក្នុងព្រឹកថ្ងៃចន្ទ​ទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សហរដ្ឋអាមេរិក ...
កម្ពុជា

Covid-19 ៖ កឹម សុខា ចូលរួម​មរណទុក្ខ​សព​ទាហាន​មួកខៀវ​ខ្មែរ

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសំដែងសមានចិត្ត ចូលរួមមរណទុក្ខ ចំពោះសពទាហានខ្មែរ​មួយរូប ដែលបានស្លាប់ ដោយជំងឺ «Covid-19» ក្រោមបេសកកម្ម​សន្តិភាព របស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។ ...

Comments are closed.

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...