កម្ពុជាដំណឹង

អ.ស.ប ស្នើ​កម្ពុជា​ឲ្យគិតដល់ ជនពិការ ក្នុង​ការទប់ស្កាត់​ជំងឺ​«Covid-19»

ជនពិការ ក៏ជាពលរដ្ឋម្នាក់ដែរ។ ដូច្នេះ «មិនគួរទុក នរណាម្នាក់ចោលឡើយ»។ នេះ ជាការលើកឡើងរបស់ ការិយាល័យឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅប្រទេសកម្ពុជា ក្នុងខណៈរដ្ឋាភិបាលកម្ពុជា បានដាក់ចេញពីបន្តបន្ទាប់ នូវវិធានការនានា ដើម្បីបង្ការ និងទប់ស្កាត់ ជំងឺ«Covid-19»។

នៅក្នុងការផ្សាយព័ត៌មាន ប្រចាំថ្ងៃរបស់ខ្លួន ការិយាល័យជំនាញមួយនេះ បានស្រង់សំដីរបស់អ្នកស្រី «Catalina Devandas» អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិជនមានពិការភាព មករាយការណ៍ថា៖

«វិធានការបង្ការ ការឆ្លងមេរោគ ដូចជាការរក្សាគម្លាត​ពីគ្នា និងការនៅ​ដាច់ដោយឡែក អាចនឹងជាបញ្ហាប្រឈម សម្រាប់អ្នកដែលពឹងផ្អែក លើការជួយ ពីអ្នកដទៃ ក្នុងការទទួលទាន ការស្លៀកពាក់ និងការងូតទឹក ជាដើម។»

ការផ្សាយព័ត៌មាននោះ បានសរសេរឲ្យដឹងទៀតថា ការឆ្លើយតបទាំងឡាយ របស់រដ្ឋាភិបាល ចំពោះជំងឺ«Covid-19» គួរតែផ្តោតការយកចិត្តទុកដាក់ ជាពិសេស លើតម្រូវការចាំបាច់ របស់ជនមានពិការភាព។

ការិយាល័យសិទ្ធិមនុស្ស របស់ស្ថាប័នពិភពលោក ដ៏កំពូល បានបញ្ជាក់ថា៖

«ការផ្សព្វផ្សាយព័ត៌មាន អំពីរបៀបបង្ការ និងទប់ស្កាត់មេរោគកូរូណា គួរតែធ្វើឡើង ក្នុងទម្រង់ផ្សេងៗ ដែលជនគ្រប់រូប អាចទទួលព័ត៌មាននោះបាន ហើយគួរតែកែសម្រួលយ៉ាងណា ដើម្បីឲ្យជនមានពិការភាព អាចទទួលព័ត៌មាននោះ បានផងដែរ៕»

(English version below) – COVID-19 AND THE RIGHTS OF PERSONS WITH DISABILITIES “វិធានការបង្ការការឆ្លងមេរោគ ដូចជា…

Posted by United Nations Human Rights in Cambodia on Wednesday, April 8, 2020


លំអិតបន្ថែមទៀត

កម្ពុជា

ខៀវ កាញារីទ្ធ ប្រើសំដី​ប្រធានាធិបតី​​តៃវ៉ាន់ វាយប្រហារ​«សង្គមស៊ីវិល​ខ្លះ»

បើរដ្ឋាភិបាលកម្ពុជា មិនដែលមានសមានចិត្ត សូម្បីបន្តិច ជាមួយកោះតៃវ៉ាន់នោះ ស្រាប់តែរដ្ឋមន្ត្រីមួយរូប នៃរបបក្រុងភ្នំពេញ បានយកពាក្យសំដី របស់ប្រធានាធិបតីនៃកោះមួយនេះ ទៅធ្វើការវាយប្រហារ លើក្រុម«សង្គមស៊ីវិលខ្លះ»នៅកម្ពុជា ទៅវិញ។ លោក ខៀវ ...
កម្ពុជា

Covid-19៖ សមាគម​ថៅកែ រោងចក្រ ស្នើអ្នកបញ្ជាទិញ​ឲ្យ​ទូទាត់​ប្រាក់

ទំនងជាការប្រកាសអាសន្ន ពីសំណាក់​បណ្ដា«រោងចក្រ»នៅកម្ពុជា ដែលឈានទៅទម្លាក់កំហុស ទៅលើក្រុមអ្នកបញ្ជាទិញ នៅខណៈជំងឺ «Covid-19» កំពុងរាតត្បាតពិភពលោក។ នេះ បើតាមអ្វី ដែលគេបានអាន នៅក្នុងលិខិតចំហរមួយ របស់សមាគមរោងចក្រកាត់ដេរ​នៅកម្ពុជា (GMAC) ...
កម្ពុជា

រ៉ូណា ស្មីត និង​អ្នកជំនាញ អ.ស.ប ថា​ច្បាប់ថ្មី​របស់​កម្ពុជា រឹតត្បិតសិទ្ធិ

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្ស​ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) រួមនឹងអ្នកជំនាញបីនាក់ទៀត របស់អង្គការដ៏ធំនេះ បានហៅសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងប្រទេស​ក្នុងភាពអាសន្ន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.