នាយករដ្ឋមន្ត្រី – ប្រធានគណ​បក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានប្រៀបធៀប​ដំណើរគេចខ្លួនពីកម្ពុជា ដែល​លោក​ហៅថា ជាការរត់​ទៅពឹង​​​វៀតណាម​ក្នុងឆ្នាំ១៩៧៧ ឲ្យមករំដោះប្រទេសកម្ពុជា ពីរបបប្រល័យ​ពូជសាសន៍​នោះ ថាដូច​ទៅនឹងការចាកចេញ ពីប្រទេសបារាំង​ទៅកាន់ប្រទេសអង់គ្លេស របស់​អតីតមេទ័ពបារាំង លោក ហ្សាល ឌឺហ្គោល (Charles de Gaulle) ដែល​ក្រោយ​​មក​​ក្លាយ​ជា ប្រធានាធិបតី​បារាំង។

តែការស្រាវជ្រាវ​ពីប្រវត្តិសាស្ត្របង្ហាញថា បុរសទាំង​ពីរនាក់​​នេះ មិនត្រឹម​តែ​មិន​ដូច​គ្នា​​ទេ សូម្បីតែ«ភាពដូច»នៃរឿងរ៉ាវចាកចេញ​ពីមាតុប្រទេស ក៏សឹងតែ«គ្មាន»ដែរ។

តើលោក ហ្សាល ឌឺហ្គោល (Charles de Gaulle) អតីតមេទ័ពបារាំងឯករាជ្យ ដែលបានចាកចេញ​ពី​ប្រទេស​បារាំង ទៅកាន់កោះអង់គ្លេស ដូចគ្នាទៅនឹងករណីភៀសខ្លួន របស់​លោក ហ៊ុន សែន អតីតមេទាហាន​ខ្មែរ​ក្រហម ទៅកាន់​ប្រទេស​វៀតណាមឬទេ? សំនួរដែលលោក ហ៊ុន សែន ខំប្រឹងប្រៀបធៀប ថាមាន​លក្ខណៈ​ដូច​គ្នា ខណៈ​អ្នកកត់ត្រា​ប្រវត្តិសាស្ត្រ បានបង្ហាញពីភាពខុសគ្នាឆ្ងាយ រវាងរដ្ឋបុរសទាំងពីរ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី – ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងពីការប្រៀបធៀបគ្នានេះ នៅ​ចំពោះមេដឹកនាំ​វៀតណាមច្រើននាក់ ក្នុងអំឡុងពេលលោកមានវត្តមាន លើទឹកដីខេត្តប៊ិញហ្វឿក នៃ​ប្រទេស​វៀតណាម ថ្ងៃទី២១-២២ ខែមិថុនា​កន្លង​មកនេះ។

មេដឹកនាំកម្ពុជា ដែលកាន់​អំណាច​យូរជាងគេ​នៅអាស៊ី បានមានប្រសាសន៍ថា ការជ្រើសរើសយកផ្លូវ​ណា​មួយ ដើម្បីជួយប្រទេសជាតិ គឺមិនមែន ជា​រឿង​ថ្មីថ្មោងទេ គឺ​មាន​មេដឹកនាំ​ពិភពលោកមួយចំនួន កាលពី​សង្រ្គាម​​លោក​លើកទី២ ក៏បានធ្វើដូចគ្នា គឺឧត្តមសេ​នី​យ៍ ហ្សាល ឌឺហ្គោល ដែលបាន​ភៀស​ខ្លួន ពីប្រទេស​បារាំង​ទៅ​ប្រទេស​អង់គ្លេស ហើយបានដឹកនាំ​តស៊ូ​រយៈ​ពេល៤ឆ្នាំ រហូត រំដោះប្រទេសបារាំង​ចេញ​ពី​របប​ហ្វាស៊ីល​ហ៊ីត្លែ ក្នុង​ឆ្នាំ១៩៤៤។

លោក ហ៊ុន សែន បាន​និយាយ​​ដោយខ្លួន​លោកទៀតថា បន្ទា​ប់​​មក​​ប្រជាជន​​បារាំង​ បាន​ចាត់​ទុក​​លោក ហ្សាល ឌឺហ្គោល  ជាវីរៈជន របស់​ប្រទេសបារាំង គឺមិនមែនជា​ជន​ក្បត់​ជាតិ​ទេ។

ឃ្លាលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ត្រូវបានសារព័ត៌មានក្នុងស្រុក ជាពិសេសប្រព័ន្ធឃោសនា ដែល​ស្និត​នឹង​រូបលោក រដ្ឋាភិបាល និងស្និត​នឹង​គណបក្សប្រជាជនកម្ពុជា ធ្វើការផ្សព្វផ្សាយឡើងវិញ ដដែលៗ ជា​ច្រើន​លើក​ច្រើនសារ ដោយគ្មានប្រព័ន្ធផ្សព្វផ្សាយណាមួយ ពន្យល់ពីរឿងវ៉ាវ របស់​អតីតមេទ័ពបារាំង លោក ហ្សាល ឌឺហ្គោល ថាត្រូវបានធ្វើឡើង ក្នុងសភាពបែបណាឡើយ។

បុព្វហេតុ…

ការលើកឡើងខាងលើ​របស់លោក ហ៊ុន សែន បានបន្ថែមទៅលើការនិទាន យ៉ាងប្រទាំងប្រទើស ដែលលោកអះអាងថា លោកបាន​លះបង់​គ្រប់យ៉ាង ដើម្បីរត់ចេញពីប្រទេស ចូលទៅក្នុងប្រទេសវៀតណាម ក្នុងបុព្វហេតុរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម។ ប្រទាំងប្រទើស ដោយសារឯកសារ​ឯករាជ្យ​ជាច្រើន​បានពន្យល់ថា លោកបានគេចខ្លួនមែន តែមិនមែនគេចទៅរកការឧបត្ថម្ភណាមួយទេ និងជាការគេចចេញ ពីការប្រមាញ់របស់ប៉ុលពត ដែលបានបញ្ជា​ឲ្យកំចាត់ជនក្បត់អង្គការ ក្បត់បដិវត្តន៍ នៅភូមិភាគបូព៌ា។

» អត្ថបទដែលទាក់ទង៖ ពិត​ឬ បុព្វហេតុ ហ៊ុន សែន ទៅ​ហៅ​យួន​មក​រំដោះ​ខ្មែរ?

នយោបាយ និងការកាន់អំណាច…

ផ្ទុយទៅវិញ ការប្រៀបធៀបនៃការគេចខ្លួន របស់លោក ហ៊ុន សែន ទៅនឹងការចាកចេញ របស់អតីតប្រធានាធិបតី ឌឺហ្គោល ត្រូវបាន​អ្នកនយោបាយ​​មកពីគណបក្សផ្សេង បរិហារថា ជាករណីពីរខុសគ្នា និងមិនអាចយកមក​ប្រៀបធៀបគ្នា ​បាននោះទេ។ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បាន​សរសេរ​​នៅ​លើ​​បណ្ដាញ​​សង្គម ប្រតិកម្ម​ទៅនឹងការ​ប្រៀបធៀបនេះ យ៉ាងដូច្នេះថា៖

«ហ្សាល ដឺហ្គោល គាត់មិនបានល្ងង់រហូតបើកព្រំដែន ឲ្យជនជាតិអង់គ្លេសចូលមករស់នៅ ក្នុងប្រទេសបារាំង​តាម​អំពើចិត្ត ប្រែក្លាយខ្លួន​ជាជាតិបារាំង ហើយក៏មិនមែន បណ្តោយឲ្យទាហានអង់គ្លេស ប្លន់ដឹកជញ្ជូន​យក​ទ្រព្យ​សម្បត្តិ​​ចេញពីប្រទេស​បារាំង ទៅស្រុកអង់គ្លេស តាមអំពើចិត្ត ដូចដែល​ក្រុម​លោក ហ៊ុន សែន ដែល​រត់​ទៅ​ពឹង​យួន រួចហើយសន្យា ជំពាក់គុណយួនរាប់សិបឆ្នាំ បើកព្រំដែន បង្ហូរជនជាតិយួន ឲ្យចូលមករស់នៅ​ក្នុង​ដីខ្មែរ តាម​អំពើរ​ចិត្ត ប្រែឈ្មោះបន្លំ​ខ្លួនធ្វើជាខ្មែរ បម្រើនយោបាយយួន រួចអនុញ្ញាត​ឲ្យកងទ័ពយួន ប្រមូល​លួច​ប្លន់ យក​ទ្រព្យសម្បត្តិខ្មែររាប់​ពាន់តោន ដឹកយក​ទៅស្រុកយួននោះទេ។»

«អង់គ្លេសនិងអាមេរិក ខុសពីសារជាតិពួកជាតិសាសន៍យួន ! អង់គ្លេស និងអាមេរិកជួយបារាំង វាយអាល្លឺម៉ង់ គឺជួយក្នុងនាមសម្ព័ន្ធមិត្ត​ពិតប្រាកដ ដែល​មិនមែនហុតទឹក​សម្លឹងកាក ដូចពួកយួន ចូលមកជួយក្រុមលោក ហ៊ុន សែន និងលើកបន្តុប​ក្រុមនេះ ឲ្យកាន់អំណាច​កាលពីក្រោយ ៧មករា១៩៧៩ ទេ។»

«អង់គ្លេស និងអាមេរិក ជួយរំដោះ បារាំង ចេញពីការឈ្លានពានរបស់ អាល្លឺម៉ង់ រហូតពង្រឹងឲ្យបារាំង ក្លាយជាប្រទេសមហាអំណាច ជា​សមាជិក​អចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ ។ តែសួរថា តាំងពីក្រោយឆ្នាំ១៩៧៩ ដែលបន្ទាប់​ពីក្រុម​លោក ហ៊ុន សែន ទៅពឹងពាក់យួន​នោះ ពលរដ្ឋខ្មែរ និងប្រទេសខ្មែរ​បច្ចុប្បន្ន ជាស្អីដែរ?»



លំអិតបន្ថែមទៀត

កម្ពុជា

សំណង់​«គ្មានច្បាប់»​នៅកម្ពុជា នឹង… មិនឲ្យ​ភ្ជាប់​ទឹកភ្លើង ឬ​លូ​ទឹក​រដ្ឋ​ឡើយ

ពីថ្ងៃនេះតទៅ រាល់សំណង់ដែល​«គ្មានច្បាប់»អនុញ្ញាតទាំងឡាយ ក្នុងប្រទេសកម្ពុជា នឹងរងចំណាត់ការ ពីរដ្ឋាភិបាលកម្ពុជា ដូចជា មិនអនុញ្ញាតឲ្យភ្ជាប់បណ្ដាញទឹកស្អាត – អគ្គិសនី ឬលូទឹកសាធារណៈ របស់រដ្ឋនោះឡើយ។ នេះ បើតាមសេចក្ដីជូនដំណឹង ...
កម្ពុជា

សួន សេរីរដ្ឋា ថ្លែងពី​«ខ្លាសេដ្ឋកិច្ច» ដែលទិញ​អំបិលទឹកភ្លើង​ពីបរទេស

កម្ពុជាជា«ខ្លាសេដ្ឋកិច្ច»? សម្រាប់លោក សួន សេរីរដ្ឋា ពិបាកឲ្យនិយមន័យ ចំពោះពាក្យ​ថា «កម្ពុជា​ខ្លាសេដ្ឋកិច្ច» ប៉ុន្មានម៉ាត់នេះណាស់ ដោយហេតុថា មេដឹកនាំខ្មែរមិនចេះ​រក​ការងារ​ឲ្យពលរដ្ឋធ្វើនៅក្នុងស្រុក ហើយបើសូម្បីអំបិលទឹកភ្លើង ក៏ខ្មែរត្រូវទិញនាំចូល​ពីបរទេស​ដែរ។ អតីតប្រធានគណបក្សអំណាចខ្មែរ ...
កម្ពុជា

អាឡិច ថា«កោះកុងក្រៅ»ត្រូវ ហ៊ុន សែន ​លួចលក់​ឱ្យ​ក្រុមហ៊ុន លី យ៉ុងផាត់

ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិច ដេវិតសុន (Alejandro G.Davidson) បាន​អះអាងថា កោះកុងក្រៅ ដែលជាកោះដ៏ធំមួយ ត្រូវបានរបបលោក ហ៊ុន សែន លក់តាម​«បែប​លួចលាក់» ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.