អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែង ពីរាជបល្ល័ង្ក តើអ្នកមានបំណង«ជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»ឬ ? នេះ ជាការចោទសួរឡើង របស់លោក គីម សុខ អ្នកវិភាគនយោបាយ និងសង្គមកម្ពុជា ជុំវិញសង្គ្រាមប៉ាកកា ស្ដីពីអំណាច​ព្រះមហាក្សត្រ​សព្វថ្ងៃ ដែលរងការចោទថា ស្ថិតក្រោម«ខ្សែញាក់» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បានលើកឡើងដូច្នេះ និងបាន​ស្នើឲ្យព្រះមហាក្សត្រ គួរតែដាក់រាជ្យ ឬចុះចេញពីរាជបល្ល័ង្ក ប្រសិនជាព្រះអង្គគ្មានសេរីភាពបរិបូរណ៍ ដើម្បីធ្វើជាម្លប់ សម្រាប់​ប្រជារាស្ត្រ​ទេ​នោះ។

ការស្នើឲ្យព្រះមហាក្សត្រដាក់រាជ្យ ត្រូវបានមេដឹកនាំប្រឆាំងសរសេរ ជាបីភាសា (ខ្មែរ បារាំង និងអង់គ្លេស) នៅលើគេហទំព័រផ្លូវការ របស់លោក មុននឹងត្រូវបានចែករំលែក នៅតាមបណ្ដាញសង្គម យ៉ាងពោរពាស។ សំណេររបស់លោក មានសេចក្ដី​ដូចការដកស្រង់​ខាងក្រោមថា៖

«បើព្រះមហាក្សត្រសព្វថ្ងៃ គ្មានអំណាចធ្វើអ្វីបានទេ ព្រះអង្គគួរតែយាងចុះ ពីរាជបល្ល័ង្កទៅ។ ព្រះអង្គមិនត្រូវគង់ ជាមហាក្សត្រទីងមោង ដើម្បីគ្រាន់តែប្រថាប់ត្រាឲ្យ ហ៊ុន សែន បំផ្លាញជាតិ និងធ្វើបាបរាស្ត្រតាមចិត្ត ដូចសព្វថ្ងៃទេ។ ព្រះអង្គមិនត្រូវ​ធ្វើឲ្យខូច​ព្រះនាម ព្រះមហាក្សត្រ ក្នុងប្រវត្តិសាស្ត្រជាតិទេ។»

សម្រាប់លោក គីម សុខ មិនបានយល់ដូច្នេះទេ។ អ្នកវិភាគនយោបាយ ដែលកំពុងរស់នៅក្នុងប្រទេសណ័រវេស បានលើក​ឡើងថា ការជំរុញឲ្យព្រះមហាក្សត្រសព្វថ្ងៃ លាលែងចេញពីរាជ្យបល្ល័ង្ក គឺជាការជួយឲ្យក្ដីសុបិន្ត របស់លោក ហ៊ុន សែន ក្លាយជាការពិត​ជាថ្មីទៀត បន្ទាប់ពីទទួលបាន«លាភ»ម្ដងហើយ កាលពីឆ្នាំ២០០៦ ក្នុងការដូររូបមន្ត​ក្នុងរដ្ឋធម្មនុញ្ញ ពី២ភាគ៣ មកជា៥០%+១។

លោក គីម សុខ បានពន្យល់ថា៖

«អ្នកដែលផ្ដល់យោបល់ ឲ្យព្រះមហាក្សត្រលាលែងពីរាជបល្ល័ង្ក (…) គឺបើមិនមែនជួយលោក ហ៊ុន សែន ក្លាយជាស្ដេចរាជានិយម ក៏[ជួយ​លោក ហ៊ុន សែន ឲ្យក្លាយ]ជាស្ដេច​សាធារណរដ្ឋដែរ (ចង់និយាយប្រធានាធិបតី ដែលមិនកំណត់អាណត្តិ)។ ក្រឡានេះ លោក ហ៊ុន សែន ដេកស្រមៃចង់បាន​រាល់យប់ថ្ងៃ ដើម្បីសម្រេចបំណងចុងក្រោយ [ដើម្បីក្លាយជាស្ដេច] របស់គាត់ ដូចគាត់ធ្លាប់ស្រមៃ ប៉ងកាន់កាប់​អំណាច​រដ្ឋាភិបាលទាំងស្រុង ហើយក៏បានជួបមហាលាភ​ ដល់បំណងប្រាថ្នា បានរូបមន្ត៥០%+១ កាលពីឆ្នាំ២០០៦។»

«ល្បែងជួយលោក ហ៊ុន សែន ឲ្យឡើង​ធ្វើស្ដេច»

អ្នកវិភាគនយោបាយ និងសង្គមរូបនេះ បានពន្យល់ទៀតថា ស្ថានភាពបច្ចុប្បន្ន​​«ដ៏ផុយស្រួយ»​របស់កម្ពុជា អាចនឹងប្រឈមនឹង​«គ្រោះរលាយជាតិឆាប់បំផុត ក្រោយស្ដេចដើរចេញ ពីរាជបល្ល័ង្ក»។ លោកបន្តថា៖

«បើប្រជារាស្ត្រភាគច្រើន នៅតែត្រូវការស្ដេច យើងនាំគ្នាគោរពស្ដេចជាធម្មតា និងប្រគល់តួនាទី​ថ្វាយទ្រង់ជួយជាតិ។ បើពលរដ្ឋ​ភាគច្រើន មិនចង់ទុកស្ដេច យើងធ្វើតាមសម្លេងពលរដ្ឋទៅ។ រឿងនេះ មិនពិបាកដោះស្រាយសោះឡើយ។ ហេតុអ្វីចង់លេងល្បែង ឲ្យលោក ហ៊ុន សែន ធ្វើស្ដេចនៅពេលនេះ ព្រោះតែចង់កម្ចាត់​ព្រះមហាក្សត្រ នរោត្តម សីហមុនី? ចំណេញអ្វីដល់ជាតិ?»

សង្គ្រាមប៉ាកកា ជុំវិញអំណាចព្រះមហាក្សត្រ បានផ្ទុះឡើងក្នុងរយៈពេល​ប៉ុន្មានថ្ងៃចុងក្រោយ បន្ទាប់ពីលោក កើត រិទ្ធ រដ្ឋមន្ត្រីយុត្តិធម៌ បានធ្វើ«អធិបញ្ជា» កាលពីចុងសប្ដាហ៍កន្លងទៅ បង្គាប់ឲ្យព្រះរាជអាជ្ញា​​ចាត់វិធានការ ប្រឆាំងលោក សម រង្ស៊ី ជុំវិញសំណេរមួយផ្សេង របស់មេដឹកនាំប្រឆាំងរូបនេះ ដែលបានសរសេរ នៅលើបណ្ដាញសង្កម កាលពីចុងសប្ដាហ៍មុន ហៅព្រះមហាក្សត្រថា ជា​«ស្ដេចទីងមោង»។ 

រីឯលោក ព្រហ្ម គិត អតីតអ្នកច្បាប់មួយរូប ដែលសព្វថ្ងៃចូលនិវត្តន៍ រស់នៅក្នុងប្រទេសបារាំង បានលើកឡើងខុសពីលោក គីម សុខ។ អ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គមកម្ពុជារូបនេះ បានអះអាងថា នឹងគ្មានឡើយ នូវព្រឹត្តិការណ៍​ដាក់រាជ្យ របស់ព្រះមហាក្សត្រ នរោត្ដម សីហមុនី ប្រសិនជាគ្មានការយល់ព្រមពីលោក ហ៊ុន សែន ហើយលោក ហ៊ុន សែន ក៏មិនចង់ឲ្យគេឯងហៅលោក ជាប្រធានាធិបតី​នោះដែរ ព្រោះលោកមានអំណាចហូរហៀ និងកំពុងត្រៀមផ្ទេរអំណាចនេះ ឲ្យកូនរបស់លោក​ថែមទៀតផង។

លោក ព្រហ្ម គិត និយាយថា៖

«បើលោក ហ៊ុន សែន ចង់ប្ដូររបបក្លាយជាសាធារណរដ្ឋ លោក ហ៊ុន សែន ធ្វើយូរណាស់ហើយ។ ប៉ុន្តែថាតើរបបថ្មីនេះ មានការទទួលស្គាល់​បែបណា និងត្រូវប្រើពេលយូរប៉ុណ្ណានោះ គឺលោក ហ៊ុន សែន មិនចង់វិលត្រឡប់ ទៅក្នុងទសវត្សរ៍ឆ្នាំ៨០​វិញឡើយ។»

ចំពោះការលើកឡើង របស់លោក សម រង្ស៊ី ត្រូវបានលោក ព្រហ្ម គិត វាយតម្លៃថា គ្រាន់តែជាពាក្យសំដី ដើម្បីជំរុញឲ្យកូនខ្មែរ មានភាពក្លាហាន​ឡើងប៉ុណ្ណោះ ទាំងបើដឹងថា ពាក្យសំដីរបស់លោក នឹងរងការប៉ះទង្គិច ទាំងតាមផ្លូវគុណធម៌ និងតាមផ្លូវច្បាប់ក្ដី។ អ្នកឃ្លាំមើល​វ័យចំណាស់ បានបន្តថា៖

«តាមខ្ញុំដឹង លោក សម រង្ស៊ី និងភរិយារបស់លោក នៅតែមានទំនាក់ទំនង ជាមួយព្រះញាតិវង្ស ទោះមិនបើកចំហរក្ដី។ តែគេមិនត្រូវ​មើល​អ្នកនយោបាយ ត្រឹមតែពាក្យសំដី ដែលនិយាយចេញ ជាមួយនឹងផលប៉ះពាល់ ដោយផ្ទាល់នោះឡើយ។ គេគប្បីសម្លឹងឃើញ ពីផលប៉ះពាល់ ​ដោយប្រយោលផ្សេងទៀត ដែលអ្នកនយោបាយថ្លែងចេញ ក្នុងនោះរួមទាំងលោក ហ៊ុន សែន និងលោក កឹម សុខា នោះដែរ។»

យ៉ាងណា អ្នកវិភាគស្ថានការណ៍​នយោបាយមួយរូបទៀត គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើង បញ្ច្រាសទៅវិញថា៖

«មិនត្រូវទិតៀន ប្រមាថព្រះមហាក្សត្រទេ។ ត្រូវទាមទារ​ ឲ្យគេថ្វាយ​មធ្យោបាយចាំបាច់ ដើម្បីឲ្យលោកបំពេញបេសកកម្ម ជូនជាតិរបស់លោក ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញវិញ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន អះអាងថា​នឹង​«មិនរត់​ចោល​ពលរដ្ឋ និង​កងទ័ព»​ដាច់ខាត

មេដឹកនាំរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងក្នុងព្រឹកថ្ងៃនេះថា លោកនឹង«មិនរត់​ចោល​ពលរដ្ឋ និង​កងទ័ព»កម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោកថា លោកមិនមានសញ្ជាតិបរទេស ដើម្បីអាចរត់ទៅបរទេសបានទេ បើទោះក្នុងពេលកន្លងមក លោកអាចចាកចេញ ...
កម្ពុជា

សម រង្ស៊ី ថាហ្វេសប៊ុក​គ្រោង​«បិទគណនី ហ៊ុន សែន»

មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានឲ្យដឹងថា ក្រុមហ៊ុនម្ចាស់បណ្ដាញសង្គមធំជាងគេ មានគម្រោង«បិទគណនី»របស់លោក ហ៊ុន សែន ដែលជាហេតុធ្វើឲ្យបុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែងជានាយករដ្ឋមន្ត្រី ជាច្រើនសិបឆ្នាំមកនោះ ក្ដៅក្រហាយរហូតធ្វើការព្រមាន ...
កម្ពុជា

សម រង្ស៊ី ថាមិនខ្វល់​ពីសំដី«កូនក្នុងខោ-កូនក្រៅខោ»​របស់ កឹម សុខា

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានអះអាងថា លោកមិនខ្វល់ចំពោះសំដី អ្នកទាំងឡាយណា ដែលនិយាយ​ជំនួសលោក កឹម សុខា ប្រធានគណបក្សនោះទេ បើទោះជាអ្នកនោះ ជា«កូនក្នុងខោ-កូនក្រៅខោ»របស់លោក ...

យល់ស៊ីជម្រៅផ្នែក វិភាគ អត្ថាធិប្បាយ

វិភាគ អត្ថាធិប្បាយ

រដ្ឋប្រហារយោធា​នៅភូមា៖ តើហេតុការណ៍​អ្វីខ្លះ បានកើតឡើង?

វិភាគ អត្ថាធិប្បាយ

នរណាអេះ ហ្សង់ កាស្តិក នាយករដ្ឋមន្ត្រី​ថ្មី នៃ​ប្រទេស​បារាំង?

គណៈរដ្ឋមន្ត្រីបារាំង បានស្គាល់​ការរើរុះ​ដ៏ធំ ជាលើកទីមួយ នៅក្នុងអាណត្តិប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ នាយករដ្ឋមន្ត្រី​ថ្មី គឺលោក ហ្សង់ កាស្តិក ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ៖ «ជំនួប»ធ្វើឲ្យ ហ៊ុន សែន ​ចំណេញ តែ កឹម សុខា គិត​ជ្រៅ

ទិដ្ឋភាព«ជំនួប»ផ្ទាល់មុខ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំ គណបក្ស​ប្រឆាំង លោក កឹម សុខា ក្នុងពិធីបុណ្យសព ម្ដាយក្មេកលោក ហ៊ុន សែន ...

Comments are closed.