• ហ៊ុន សែន អរគុណ​អ្នកកាសែត​ ដែលផ្សាយ​ព័ត៌មាន​ក្នុង​«ផ្លូវវិជ្ជមាន»

    នៅមួយថ្ងៃ មុនជំនួប«បាយសាមគ្គី» ជាមួយក្រុមអ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងរួចជាស្រេច ប្រាប់ឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់ពិភពលោក ក្នុង«ផ្លូវវិជ្ជមាន» ដើម្បីប្រទេសជាតិកាន់តែរីកចម្រើន។ តែអ្នកវិភាគគិតថា ដើម្បីប្រទេសជាតិមួយ មានភាពរីកចម្រើន និងភាពស៊ីវីល័យពិតប្រាកដ អ្នកសារព័ត៌មាន​ត្រូវមានតួនាទី ជាអ្នកសារព័ត៌មានពិតប្រាកដ ហើយលោក ហ៊ុន សែន ក៏ត្រូវមានតួនាទី ជាមេដឹកនាំពិតប្រាកដដែរ។ ការអះអាងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅមុននេះ តាមរយៈទំព័រហ្វេសប៊ុករបស់លោក ដោយមានអមមកជាមួយ នូវរូបថតមួយសន្លឹក ដែលបង្ហាញពីរូបលោក ក្នុងឯកសណ្ឋានជាយោធា និងមានកាម៉េរ៉ារូបថត នៅខាងមុខ។  លោកនាយករដ្ឋមន្ត្រី ...
  • ហ៊ុន សែន «ធ្លោយមាត់»ថា ទូរទស្សន៍​ឯកជន​ជា​ម៉ាស៊ីន​ឃោសនា​ឲ្យ​រដ្ឋាភិបាល​

    ប្រសិនជាអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ធ្លាប់បានបរិហារថា ប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានលោក ហ៊ុន សែន និងគណបក្សកាន់អំណាច កាន់ក្ដាប់យ៉ាងណែន នៅក្នុងដៃនោះ នៅថ្ងៃនេះ គឺលោក ហ៊ុន សែន ខ្លួនលោកជាអ្នក«ធ្លោយមាត់»ថា បណ្ដាស្ថានីយ៍ទូរទស្សន៍ឯកជន​នៅក្នុងប្រទេស គឺជា«ក្បាលម៉ាស៊ីន»ឃោសនា ឲ្យការងាររដ្ឋាភិបាលរបស់លោក។ បុរសខ្លាំងកម្ពុជា ដែលអង្គុយនៅក្នុងអំណាច តាំងពីជាងបីទសវត្សមកនោះ ថែមទាំងបានអះអាងទៀតថា បុគ្គលិកជាច្រើន ពីក្នុងស្ថានីយ៍ទូរទស្សន៍ទាំងនោះ បានទទួលប្រាក់ ពីលោកនោះផង។ សំដីអះអាងនោះ ធ្វើឡើងតាមរយៈសារសម្លេងមួយ ដែលលោក ហ៊ុន សែន បានថតផ្ញើរទៅកាន់ លោក អ៊ុក វូរ៉ា អគ្គនាយកស្ថានីយ៍ទូរទស្សន៍ ...
  • «Fresh News» ជា​«រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ»

    ពីរដ្ឋធានីប៉ារីស អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលមានបណ្ដាញរបស់ខ្លួន នៅពាសពេញពិភពលោក បានហៅសារព័ត៌មាន «FreshNews» ដែលជាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ ថាជាសារព័ត៌មាន ដែលស្រែកតាមតែម្ចាស់ខ្លួន។ របាយការណ៍របស់អង្គការនេះ ដែលចេញផ្សាយកាលពីថ្ងៃពុធ បានបន្ថែមឈ្មោះ ឲ្យសារព័ត៌មានមួយនេះថា ជារោងចក្រផលិតព័ត៌មាន«ក្លែងក្លាយ»។ សារព័ត៌មាន «Fresh News» ជា«សម្លេងរបស់ម្ចាស់ខ្លួន»។ នេះ ជាចំណងជើងមួយ នៅក្នុងរបាយការណ៍កម្រាស២៧សន្លឹក របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (Reporters Without Borders /Reporters Sans Frontières) ដែលចេញផ្សាយ កាលពីថ្ងៃពុធ។ អង្គការអន្តរជាតិ ដែលមានទីតាំងកណ្ដាល នៅក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង និងដែលមានបណ្ដាញរបស់ខ្លួន ...