កម្ពុជាដំណឹង

«ទីបំផុត» ប្រាក់សន្យា​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​មានចំនួន… ១០០រៀល !

ទាមទារសំណងជម្ងឺចិត្ត មិនមែន«១០០រៀល» «ហើយសំណងទាំងអស់ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានទុកមួយសេនឡើយ»។

វាជាការដកស្រង់ ចេញពីរាល់អត្ថបទចេញផ្សាយ ដោយសារព័ត៌មានមួយ ស្និតរបបក្រុងភ្នំពេញ រាប់ចាប់តាំងពីប្រព័ន្ធឃោសនាមួយនេះ បានដាក់ពាក្យប្ដឹងមន្ត្រីយោធាមួយរូប ឈ្មោះ ផែង វណ្ណៈ កាលពីចុងខែមិនានោះមក។

ក្រៅពីសរសេរឃ្លាខាងលើ​ នៅក្នុងអត្ថបទរបស់ខ្លួន ដដែលៗនោះ ការសន្យាផ្ដល់ប្រាក់សំណងជំងឺចិត្ត ទៅឲ្យមូលនិធិ​«គន្ធបុប្ផា» ក៏ត្រូវបានសរសេរបញ្ជាក់ នៅក្នុងពាក្យបណ្ដឹង«ផ្លូវការ»របស់អង្គភាពមួយនេះ តាមរយៈមេធាវីរបស់ខ្លួន ដាក់ឡើងទៅកាន់តុលាការរាជធានី​ដែរ។

ប៉ុន្តែ«នៅទីបំផុត»… ពាក្យ«នៅទីបំផុត» ដែលសារព័ត៌មានមួយនេះ ឧស្សាហ៍យកមកប្រើដូចគ្នា… ទឹកប្រាក់ដែលមន្ទីរពេទ្យគន្ធបុប្ផា សង្ឃឹមថានឹងទទួលបាន មានចំនួនត្រឹមតែ ១០០រៀល​ប៉ុណ្ណោះ។ នេះ បើតាមសាលក្រម របស់សាលាដំបូងរាជធានី ដែលសម្រេចផ្ដន្ទាទោស លោក ផែង វណ្ណៈ កាលពីថ្ងៃទី១៧ ខែមិថុនាម្សិលម៉ិញ ឲ្យជាប់ពន្ធនាគារ១ឆ្នាំ តែអនុវត្តទោសត្រឹមតែ២ខែកន្លះ – សងសំណងជំងឺចិត្ត សម្រាប់អង្គភាពសារព័ត៌មានម្ចាស់បណ្ដឹង ចំនួន១០០រៀល និងពិន័យជាប្រាក់ច្រើនលានរៀល។ 

ការប្ដូរចំនួនទឹកប្រាក់ នៃការទាមទារសំណង ត្រូវបានសារព័ត៌មានមួយនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែមិថុនា មួយថ្ងៃក្រោយលោក ផែង វណ្ណៈ ថ្លែងសារភាពនៅក្នុងសវនាការ ថាលោកបានប៉ះពាល់កិត្តិយស ដល់អង្គភាពព័ត៌មានមួយនេះ ដោយសារ​«ចិត្តឆេវឆាវ» ពេលបង្ហោះវីដេអូផ្ទាល់ នៅលើបណ្ដាញសង្គម។

លោក ផែង វណ្ណៈ មន្ត្រីយោធាពាក់ស័ក្ដិបួនកន្លះ បានអះអាងបន្តថា លោកនឹងសរសេរលិខិត ទៅ«សុំទោស»សារព័ត៌មានខាងលើ ថែមទៀត។ សារព័ត៌មានដ៏មហិមា ដែលត្រូវបានអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន សរសេរក្នុងរបាយការណ៍ ដាក់ឈ្មោះឲ្យថា ជា«រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ»។

ផ្ទុយទៅវិញ នៅក្នុងអត្ថបទចេញផ្សាយប៉ុន្មានថ្ងៃចុងក្រោយ ដែលទាក់ទងនឹងសំនុំរឿងដដែល គេមិនឃើញសារព័ត៌មានមួយនេះ អះអាងឡើងវិញថា សំណងជំងឺចិត្ត «១០០រៀល» ដែលខ្លួនទទួលបាន ពីការប្ដឹងលោក ផែង វណ្ណៈ នឹងត្រូវបញ្ជូនឲ្យមន្ទីរពេទ្យ គន្ធបុប្ផា នោះទេ។

ជាញឹកញយណាស់ ឈ្មោះមន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលព្យាបាលកុមារ ដោយមិនយកប្រាក់ តែងត្រូវបានមេដឹកនាំ អ្នកនយោបាយ ស្ថាប័នរដ្ឋឬឯកជន និងមនុស្សមួយចំនួន នៅក្នុងប្រទេសកម្ពុជា យកមកប្រើ ដើម្បីអ្វីមួយដែលពួកគេហៅថា ជា«ការស្វែងរកជំនួយសប្បុរសធម៌» ជួយដល់មន្ទីរពេទ្យមួយនេះ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី៖ បណ្ដឹង​របស់ ស ខេង ធ្វើឡើង​តាម​«បញ្ជា»​របស់ ហ៊ុន សែន

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានពន្យល់ថា បណ្ដឹងរបស់រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង ដែលបានដាក់ឡើង​ទៅតុលាការរាជធានី ប្ដឹងរូបលោក ជុំវិញករណីមរណភាពរបស់លោក ហុក ...
កម្ពុជា

អតីត​ចៅសង្កាត់ CNRP ហៅ​ដីកា​កោះហៅ​ខ្លួន ថា​ជា​ការគម្រាម​កំហែង

កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សែត អតីត​ចៅសង្កាត់ អូចារ (ខេត្តបាត់ដំបង) មកពីគណបក្សសង្គ្រោះជាតិ បានបរិហារដីកាកោះ របស់សាលាដំបូងខេត្ត ដែលហៅឲ្យកញ្ញា ទៅបង្ហាញខ្លួន ក្នុងសប្ដាហ៍ខាងមុខ ពីបទសង្ស័យថា ...
កម្ពុជា

CNRP ហៅ​ការចេញដីកា​ចាប់ខ្លួន​មេដឹកនាំ​ខ្លួន​ទាំង៨ ថាជា​«ការផ្គើន»

ការចេញដីកា ឲ្យចាប់ខ្លួនថ្នាក់ដឹកនាំទាំង៨នាក់ របស់គណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានថ្ងៃមុននេះ បង្ហាញថា របបក្រុងភ្នំពេញសព្វថ្ងៃ កំពុងយកតុលាការ ធ្វើជាឧបករណ៍នយោបាយ ដើម្បីជា«ការផ្គើន» នឹងវិធានការនានារបស់សហគមន៍អន្តរជាតិ និងបំផ្លាញប្រយោជន៍ជាតិកម្ពុជាទាំងមូល។  ខាងលើនេះ ជាការអះអាង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.