Tag: Rice
-
សម រង្ស៊ី ថា ហ៊ុន សែន បញ្ជាឲ្យហូប«នំបញ្ចុក»រួមគ្នា ជាការធ្វើតាម CNRP
ពេលនេះ ឈានមកដល់វគ្គដណ្ដើមកម្មសិទ្ធិបញ្ញាគ្នា នៃ«ទិវានំបញ្ចុក»។ ខណៈលោក ហ៊ុន សែន ខ្លួនលោក និងក្រុមអ្នកគាំទ្រ ប្រកាសថា ការជួបជុំគ្នាទទួលទាន«នំបញ្ចុក»នេះ ជាការសាមគ្គីជាតិ ដែលប្រកាសចេញ ដោយ«សម្ដេចតេជោនាយករដ្ឋមន្ត្រី»នោះ នៅឯនាយសមុទ្រឯណោះ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សប្រឆាំង បានប្រកាសថា គំនិតផ្ដួចផ្ដើមការជួបជុំនេះ ចេញពីគណបក្សសង្គ្រោះជាតិដំបូងគេ មុននឹងត្រូវបានលោក ហ៊ុន សែន ប្រកាសធ្វើតាម។ ពីវត្តពោធិវង្ស ដែលស្ថិតនៅក្នុងតំបន់ជាយក្រុង នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង មេដឹកនាំប្រឆាំងបានថ្លែងទៅកាន់អ្នកគាំទ្រ ទាំងក្នុងនិងក្រៅប្រទេសថា៖ «គំនិតជួបជុំគ្នា ហូបនំបញ្ចុកជាមួយគ្នា និយាយពីនេះពីនោះ សប្បាយក្នុងស្មារតីជាគ្រួសារ ... -
ហ៊ុន សែន ថាព័ត៌មានស្ដីពីអង្ករសិប្បនិមិត្ត ជា«សង្គ្រាមចិត្តសាស្ត្រ»
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកព័ត៌មាន ដែលនិយាយពីអង្ករសិប្បនិមិត្ត ក្នុងពេលកន្លងមក ថាជា«សង្គ្រាមចិត្តសាស្ត្រ»។ មេដឹកនាំរូបនេះមិនជឿថា មានអង្ករប្រភេទនេះ ចរាចរលក់ដូរនៅលើទីផ្សារ ដោយលោកគិតថា តម្លៃឧស្សហកម្ម និងសិប្បកម្ម ដើម្បីផលិតចេញជាអង្ករសិប្បនិមិត្ត មានតម្លៃជាងអង្ករធម្មតា។ ថ្លែងនៅចំពោះនិស្សិតច្រើនរយនាក់ ក្នុងមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្សត្តិ៍នេះ លោក ហ៊ុន សែន បានអះអាងថា គ្មាននរណាចេះធ្វើ អង្ករសិប្បនិមិត្តទេ ហើយបើទោះជាធ្វើបាន ក៏ត្រូវប្រើតម្លៃផលិតកម្ម ថ្លៃជាងអង្ករធម្មជាតិដែរ។ បុរសខ្លាំងកម្ពុជា បានថ្លែងឡើងថា៖ «អត់មាននរណា ចេះធ្វើអង្ករសិប្បនិមិត្តទេ។ អញ្ចឹងបានខ្ញុំមិនយល់។ មានពេលខ្លះ មានគេថា ... -
កម្ពុជាប្ដឹង EU ឡើងទៅតុលាការអ៊ឺរ៉ុប«ឲ្យដកចេញវិញ»ការយកពន្ធអង្ករ
របបក្រុងភ្នំពេញ រួមនឹងសហព័ន្ធស្រូវអង្ករកម្ពុជា បានសម្រេចកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩នេះ ដាក់ពាក្យបណ្ដឹង ឡើងទៅសាលាក្ដីយុត្តិធម៌ របស់សហភាពអ៊ឺរ៉ុប (EU) ដើម្បីទាមទារ«ឲ្យដកចេញវិញ នូវសេចក្ដីសម្រេចរបស់គណៈកម្មការអ៊ឺរ៉ុប» ដែលកំណត់កាលពីខែមករា ឲ្យយកពន្ធអង្ករនាំចូល ពីប្រទេសកម្ពុជា។ ទីភ្នាក់ងារព័ត៌មានអ៊ឺរ៉ុប (Agence Europe) បានអះអាងពីពាក្យបណ្ដឹងរបស់ប្រទេសកម្ពុជា ប៉ុន្តែមិនបានលំអិតបន្ថែម អំពីករណីនេះទេ។ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ សហភាពអ៊ឺរ៉ុបបានប្រកាស យកពន្ធអាករឡើងវិញទៅលើ ផលិតផលអង្ករ ដែលត្រូវបាននាំចូល ពីប្រទេសកម្ពុជា និងពីប្រទេសភូមា ដោយត្រូវអនុវត្តន៍ ចាប់ពីថ្ងៃសុក្រទី១៨ ខែមករា ឆ្នាំ២០១៩ ពោលគឺពីរថ្ងៃក្រោយសេចក្ដីប្រកាសនោះ រហូតមក។ ...
Loading...